ព្រះអើយ ធ្ងន់ធ្ងរមែនទែន! ថ្ងៃនេះ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដរហូតដល់ទៅ…

រដ្ឋាភិបាលថៃ បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺកូវីដ១៩ នៅថ្ងៃអង្គារនេះ ពោលគឺមានករណីថ្មីចំនួន៤០១ករណី ដែលនាំឲ្យករណីឆ្លងសរុបកើនដល់២៨,២៧៧ករណី។

ក្នុងនោះមាន ៣៣៧ករណីត្រូវបានរកឃើញពីការធ្វើតេស្តក្នុងសហគមន៍ ខណៈ១៨ករណីទៀត ជាករណីនាំចូលពីបរទេស។

ស្របពេលជាមួយគ្នានោះ ថៃបានរាយការណ៍ថាមានអ្នកស្លាប់ម្នាក់ទៀត កើនដល់៩២នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយថា ការស្លាប់ថ្មីនេះគឺបុរសក្រុងបាងកកដែលមានអាយុ៧៥ឆ្នាំ។ គាត់មានជំងឺលើសឈាម ជំងឺវង្វេងវង្វាន់និងខ្សោយបេះដូង។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន៣៣៧ករណី ត្រូវបានបញ្ជាក់តាមរយៈកាធ្វើតេស្តសកម្មខណៈ ៤៦ករណីផ្សេងទៀតត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។

២៤ម៉ោងកន្លងមកនេះ ក៏គេឃើញមានករណីនាំចូលចំនួន១៨ករណីផងដែរ ដោយក្នុងនោះមានមកពីចក្រភពអង់គ្លេស២ករណី, ក្រិក១ករណី, បែលហ្សិក១ករណី, ហូឡង់១ករណី, អារ៉ាប់រួម១ករណី, ប៉ាគីស្ថាន១ករណី, ក្រូអាត១ករណី, ស៊ីរី១ករណី, មីយ៉ាន់ម៉ា១ករណី, កាតា៤ករណី, អេត្យូពី១ករណី, ម៉ាឡេស៊ី២ករណីនិងទុយនីស៊ី១ករណី។

យោងតាមគេហទំព័រ Worldometers បានឲ្យដឹងថា គិតត្រឹមម៉ោង១:៣០រសៀលថ្ងៃអង្គារនេះ ប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប ២៨,២៧៧ករណី ស្លាប់៩២នាក់ ជាសះស្បើយ ២៦,៧៦៦នាក់និងកំពុងសម្រាកព្យាបាល១,៤១៩នាក់៕

Related posts

Leave a Comment