លើកទី១! ​ថ្ងៃ​BD ប្ដី, ម្ចាស់​ហាង បីយូធីស្ទរ​លេង​ឈុត​ធំ ទិញ​ឡាន​ទំនើប​ឲ្យ​ប្ដី​ហើយ​ ថែម​ទាំង​មាន​ចាប់​រង្វាន់​លុយ​សុទ្ធ​រហូត​ដល់…(មានវីដេអូ)

អ្នកគាំទ្រ បាន​សម្ដែង​ការ​អបអរសាទរ និង​សរសើរ​មិន​ដាច់​ពី​មាត់ ក្រោយពី​ប្រទះឃើញ Ngoun Xiang ដែលជា ម្ចាស់​ហាង បី​យូ​ធី​ស្ទរ បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ជូន​គូស្នេហ៍​របស់ខ្លួន​លើក​ទី​១ នៅ​ថ្ងៃ​ខួបកំណើត​។​


បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត និង​វីដេអូ ជាច្រើន កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ម្ចាស់​ហាង ដែលមាន​ប្រវត្តិ​ដ៏​កម្សត់​រូបនេះ បាន​រៀបរាប់​ថា «​គេ​ថា ប្តី​ខំ ប្រពន្ធ​ប្រឹង មិន​យូរ​មិន​ឆាប់​គង់តែ​ក្លាយ​ជា​អ្នកមាន​លើកទីមួយ ដែល​ទិញ កាដូរ​ជូន​គាត់​អត់​ចេះ surprise ទេ ដឹក​ដៃ​ទៅ​ទិញ​ហ្មង​សុំ​ពាក្យ​ជូនពរ​ម្នាក់​មួយ​មក​HBD my love Hea Seth»​។​


បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ខួបកំណើត​នោះ មាន​ចាប់​រង្វាន់​លុយ​សុទ្ធ​ទៀត​ផង​។ បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ចាប់​រង្វាន់​លុយ​សុទ្ធ​នោះ ម្ចាស់​ហាង​ដ៏​ជោគជ័យ​ខាងលើនេះ បាន​រៀបរាប់​ទៀតថា «​ចាប់​រង្វាន់ ប្រាក់សុទ្ធ ក្នុង ថ្ងៃ BD ហ៊ា​គាត់ ចាប់​ត្រូវ​រហូត​ហ្មង​សំខាន់ បាន​លុយ​ហើយ​អត់​យក​ទេ​អោយ​មក​ឯង​វិញ​ខ្ញុំ​ឯនេះ​ឮ​តែ​គេ​អោយ​វិញ ទទួល​ដៃ​10»​។​

នៅ​ក្នុង​វីដេអូ​នោះ គេ​សង្កេត​ឃើញ​ថា ប្ដី​របស់​ម្ចាស់​ហាង​ខាងលើ បាន​ចាប់​រង្វាន់​ឃើញ​លុយ​ដុល្លារ​ទាំង​បាច់ៗ​ចំនួន​៨​ដុំ ដោយ​មួយ​ដុំ​មាន​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​។ ដូច្នេះ​សរុប​លុយ​សុទ្ធ​សម្រាប់​ចាប់​រង្វាន់​នោះ មាន​រហូតដល់​ទៅ​៨​ម៉ឺន​ដុល្លារ​ឯណោះ។


ទោះ​យ៉ាង​ណា អ្វី​គួរ​ឲ្យ​សរសើរ​នោះ​ ដូច​ម្ចាស់​ហាង​ខាងលើ​បាន​បញ្ជាក់​អញ្ចឹង ប្ដី​របស់​ខ្លួន​មិន​យក​លុយ​រង្វាន់​នោះ​ទេ ដោយ​ប្រគល់​ឲ្យ​ភរិយា​ជាទី​ស្រឡាញ់​​​វិញ។ ប្រការ​នេះ ធ្វើ​ឲ្យ​អ្នកទស្សនា​ហើយ បាន​សម្ដែង​ក្ដី​រំភើប​ជំនួស​ពួកគេ និង​ចូលរួម​អបអរសាទរ​ជាច្រើន៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖




Related posts

Leave a Comment