វាជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈប្ដីប្រពន្ធមួយគូនេះ មិនត្រឹមតែមានកម្ពស់ខ្ពស់ជាងគេនោះទេថែមទាំងជាកីឡាករល្បីល្បាញផងដែរ ដោយប្តីគឺជាកីឡាបាល់បោះ ចំណែកភរិយារបស់គាត់គឺជាកីឡាករបាល់ឱប។ នៅក្នុងការប្រកួតកីឡាជាតិ លោក ក៏បានជួប និងស្គាល់នាង Xu Yan ក្រោយពេលស្គាល់គ្នាបានរយៈពេល៤ឆ្នាំ អ្នកទាំងពីរ ក៏បានរៀបការជាមួយគ្នា។
ទោះបីជាមានកម្ពស់ខ្ពស់បែបនេះ អ្នកទាំងពីរ មិនបានពិបាកនឹងកម្ពស់របស់ខ្លួនដែរ ប៉ុន្តែក៏មានចំណុចលំបាកមួយចំនួនដែរ ហើយអ្នកទាំងពីរ ចែករំលែកឲ្យដឹងថា ៖ «ពេលធ្វើដំណើរទេសចរម្តងៗពួកយើងពិតជាប្រទះនឹងការលំបាកច្រើនណាស់រួមមានរថយន្តឡានក្រុង និងរួមទាំងយន្តហោះផងដែរ។
ពួកគេ បន្តថា «នៅក្នុងសណ្ឋាគារក៏លំបាកព្រោះភាគច្រើនមិនអាចឈរត្រង់ខ្លួនបាន។ ពេលចូលក្នុងរថយន្តម្តងៗខ្ញុំត្រូវប្រឹងប្រែង ទើបអាចចូលអង្គុយខាងក្រោមបាន។ វាជារឿងសុំាទៅហើយសម្រាប់ពួកខ្ញុំ»។
ពួកគេ បញ្ជាក់បន្ថែមថា «គ្រែផ្សំដំណេកនាថ្ងៃរៀបការក៏ពួកយើងត្រូវកុម្ម៉ង់គ្រែ ដែលមានទំហំពិសេសវែងជាងធម្មតា ដល់ទៅ ៤ម៉ែត្រ»។ ពួកគេត្រូវបានកត់ចូលក្នុងសៀវភៅហ្គីណេស។ ពួកគេក៏មានបំណងប្រាថ្នាថា កូនរបស់ពួកគេនឹងមានកម្ពស់ខ្ពស់ដូចជាពួកគេដែរ។ ពួកគេទាំង២នាក់នេះ ប្ដីមានកម្ពស់២៣៦.១៧ស.ម ខណៈប្រពន្ធមានកម្ពស់១៨៧.៣ស.ម៕