ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន ក្រៅពីមានភាពរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចហើយនោះ ការរៀបចំពិធីមង្គលការរបស់ប្រជាជន ជាអ្នកមានៗមួយចំនួន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត។
ជាក់ស្ដែង មហាជន មានការភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ ខណៈពិធីរៀបអាពាហ៍ពិពាហ៍កូនមហាសេដ្ឋីម្នាក់នៅប្រទេសចិន ត្រូវបានរៀបចំយ៉ាងប្រណីត ពិសេសកូនក្រមុំបានពាក់មាសជ្រែកខ្លួន ឃើញហើយញាក់សាច់នោះតែម្ដង។
កូនក្រមុំដ៏សែនស្រស់ស្អាត បានពាក់មាសជ្រែកខ្លួនតាំងពីដៃរហូតដល់ធ្វើជាខ្សែពាក់នៅកទៀតផងនៅក្នុងមង្គលការនាងជាមួយកូនកំលោះ ដែលជាកូនសេដ្ឋីនៅក្នុងស្រុកចិនដែរនោះ។ ពិធីមង្គលការរបស់ពួកគេ មិនត្រឹមតែល្បីល្បាញក្នុងប្រទេសនោះឡើយ រហូតដល់សារព័ត៌មានបរទេសមួយចំនួនយកទៅចុះផ្សាយបង្កចាប់អារម្មណ៍ថែមមួយកម្រិតទៀត។
រឿងនេះ បានក្លាយជាការជជែកវែកញែកពេញបណ្ដាញសង្គម មានទាំងមតិស្រប មតិផ្ទុយ។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បាននិយាយការពារកូនក្រមុំថា ការពាក់គ្រឿងអលង្ការមាសគឺជាផ្នែកនៃទំនៀមទម្លាប់ក្នុងស្រុក ហើយបំណែកទាំងនេះ គឺជាអំណោយដ៏ល្អជាងការខ្ជះខ្ជាយរាប់ពាន់យន់លើរថយន្ត Limousines ឬអំណោយអាពាហ៍ពិពាហ៍ដ៏ប្រណីតផ្សេងទៀត ដែលនឹងមិនរក្សាតម្លៃរបស់ពួកគេ៕
Wow! ពិធីអាពាហ៍ពិពាហ៍មួយនេះ កូនក្រមុំពាក់មាសជ្រែកខ្លួន ផ្អើលមហាជន រហូតមានការលើកឡើងថា…
