កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយពីភ្ជាប់ពាក្យជាមួយនារីដ៏កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅនោះ។
ពិធីមង្គលការរបស់ពួកគេ ធ្វើឡើងនៅThe Premier Centre Sen Sokជាមួយនឹងការការរៀបចំតុបតែង ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ។ ចំណែកឯកូនកំលោះកូនក្រមុំ ក៏ស្រស់ស្អាត និង ស្រស់សង្ហាស័ក្ដិសមនឹងគ្នាខ្លាំងណាស់។
អ្វីជាការចាប់អារម្មណ៍, នំខេកអាពាហ៍ពិពាហ៍ សម្រាប់កាត់នារាត្រីថ្ងៃមង្គលការនោះវិញ ឃើញថា ធំស្រស់ស្អាតមិនធម្មតា ធ្វើឡើងយ៉ាងពិសេសពីលោក គង់ សង្វាដានី គឺជាប្អូនប្រុសបង្កើតរបស់អ្នកនាង គង់ សុជាតិ ត្រូវជាពូរបស់កូនកំលោះនោះ។
អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ, នៅក្នុងកម្មវិធីពេលថ្ងៃ និងពេលយប់ គេក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ, បុគ្គលល្បីៗ និង អ្នកមានមុខមាត់ក្នុងសង្គម។ សរុបជារួម អ្នកចូលរួមមានដូចជា ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស និង ភរិយា, អ្នកឧកញ៉ា លាង ឃុន, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំទាវ ហ៊ុន ស៊ីណាត,
តារាចម្រៀងឱក សុគន្ធកញ្ញា និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត,តារាចម្រៀង នៅ ស៊ីនឿន, ពិធីការ សុខ រ៉ាស៊ី , តារាសម្ដែង អ៊ឹម ជីវ៉ា, ពិធីករ ប៉ែន ចំរុង និងភរិយា, អ្នកនាង សាយ សៀរ៉ា, តារាចម្រៀង សុខ សីឡាលីន, លោក អេឡិច ចាន់ត្រា, ឯម រៀម,អ្នកនាង យុគ ចិន្តា, ម៉ាដូណា,
លោក ហ្វៃ សំអាង, ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, តារាចម្រៀង សុខ ស្រីនាង, តារាសម្តែង ញ៉ែម សុគន្ធ, តារាសម្ដែង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន, អ្នកនាង គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ,តារាសម្តែង សាវិន ហ្វីលីព, តារាសម្តែង រ៉ូលីន, កញ្ញា រ៉េត ស៊ូហ្សាណា, តារាចម្រៀង សុវត្ថិ មុនីនាគ, តារាចម្រៀង សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, ពិធិករ យឹម ណារ៉ា, តារាកំប្លែងដ៏ល្បី នាយ ក្រឹម និង ស្រីលាភ, តារាសម្តែង ឌួង ហ្សូរីដា ជាដើម។
បើតាមអ្នកនាង គង់ សុជាតិ បានបញ្ជាក់ថា ពិធីមង្គលការកូនប្រុសរបស់ខ្លួន អញ្ជើញភ្ញៀវចូលរួមប្រហែលជា៧០ទៅ៨០តុ។ ជាមួយគ្នានោះ លោក ជា វិបុល បានធ្វើការថ្លែងអរគុណដល់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមពិធីមង្គលការកូនប្រុសស្រីរបស់ខ្លួននោះ៕