ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់ បេក្ខនារីបវរកញ្ញាចក្រវាឡពាក់ស្លាកលេខ៧ កញ្ញា សុគន្ធ ចរិយា បង្កាត់ភ្លើ.ងស្នេហ៍ជាមួយប្ដីគេ បានក្លាយជាប្រធានបទដ៏រសើបសម្រាប់មហាជនក្នុងការជជែកវែកញែករកខុសត្រូវ ខណៈសាមីខ្លួនសងខាងមានការបកស្រាយរៀងខ្លួននោះ។
ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៦ ខែមិថុនា បុរសជាសង្សាររបស់ កញ្ញា សុគន្ធ ចរិយា បានធ្វើការបកស្រាយតាមរយៈការឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក សារព័ត៌មានតារាញូស៍ ដោយរៀបរាប់ថា ដំបូងឡើយលោកមានបញ្ហារកាំរកូសបន្តិចបន្តួចជាមួយគ្រួសារ ដល់ពេលមានមនុស្សម្នាក់មក យកចិត្តទុកដាក់ ក៏ចេះតែឃើញគេល្អ រហូតដល់គេសេពគប់គ្នាឈានដល់ការរស់នៅជាមួយគ្នា។
ចំពោះការទាក់ទងជាមួយកញ្ញា សុគន្ធ ចរិយា នោះ បុរសរូបនេះ បានអះអាងថា រឿងនេះគ្មានការបង្ខិតបង្ខំនោះទេ ខ្លួនបានប្រាប់អស់ហើយរឿងខ្លួនមានគ្រួសារ មានរូបថតមានអីមើលមួយចប់ ហើយគាត់មើលឃើញលោកខុសពីមនុស្សប្រុសផ្សេងទៀត។
លោកថា ពេលស្គាល់គ្នាដំបូង ឃើញអត្តចរិតរបស់គាត់ល្អ ក៏ទំនាក់ទំនងគ្នារហូតដល់គ្រួសារលោកបានដឹង ពេលនោះខ្លួនទៅមុខ ទៅក្រោយអត់រួច អញ្ចឹងលោកក៏បានប្រាប់ទៅគាត់ថាគ្រួសារលោកបានដឹងហើយ ឥឡូវគិតម៉េច។ ពេលនោះ គាត់ក៏រាងស្រឡាំងកាំងដែរ។
លោកថា ទោះយ៉ាងណាលោកមិនអាចបោះបង់គ្រួសារចោលបាននោះទេ។ បន្ទាប់មកក៏មានការគំរាមពីគាត់ មកលើលោក ហើយលោកក៏យករឿងនេះ ទៅប្រាប់ប្រពន្ធថា លោកបានជ្រុលជាមួយគេហើយ។ នៅពេលនោះ លោកមិនបានបែកពីភរិយានោះឡើយ គឺទៅមកៗដូច ដែលអតីតសង្សាររបស់លោកបាននិយាយអញ្ចឹង។
ដោយឡែក កញ្ញា សុគន្ធ ចរិយា នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយបកស្រាយផងដែរ ដោយនៅតែអះអាងថា ខ្លួនមិនបានដណ្ដើមប្ដីគេនោះទេ ហើយលើកជាសំណួរថាតើ ការយកបុរសពោះម៉ាយជាការដណ្ដើមប្ដីគេ ឬយ៉ាងណា?
កញ្ញា បញ្ជាក់ថា ពេលទាក់ទងដំបូងនោះ គេកុហកនាង មានប្រពន្ធតែម្នាក់ទេ ហើយប្រពន្ធគ្រោះថ្នាក់ច.រាចរណ៍ស្លា.ប់ សល់កូនម្នាក់អាយុ១៤ឆ្នាំ តែធាតុពិតមិនស្លាប់នោះទេ។ ពេលរស់នៅជាមួយគ្នា ហើយបើកហាងជាមួយគ្នា ស្រាប់តែលេចចេញប្រពន្ធទី២។ តែគាត់បានប្រាប់ថា បានលែងលះគ្នាហើយ។ កញ្ញា ចរិយា ក៏បានបញ្ជាក់ដែរថា ប្រពន្ធទី២នោះ មានកូន៣នាក់។ ថ្មីៗនេះ នាងក៏បានបញ្ជាក់ថា ទៅរស់នៅឯប្រទេសថៃវិញហើយ ខណៈកន្លងមកនាងធ្លាប់បញ្ជាក់ហើយថា នាងមិនមែនជាខ្មែរនោះទេ នាងជាកូនកាត់។
ជុំវិញរឿងនេះ ផលិតករដ៏ល្បីឈ្មោះលោក គួច ខេវិន នៅថ្ងៃទី១៩ ខែមិថុនា បានធ្វើការវែកញែកដែរថា «កុំតែមានច្បាប់គ្រប់គ្រង”អាស៊ីត” បានល្អកុំអីករណីស្រីល្អឈូរឆបាក់ ក ទៅទាក់ប្តីគេម្ល៉េះ អាចត្រូវរងការវា-យប្រ-ហារជាយថាហេតុ ព្រោះតែកំ-ហឹងដោះស្រាយបញ្ហាដូចពេលមុនក៏មិនដឹង?។ បើទោះណា ជាមានមនុស្សម្នា ជាច្រើនបានជេរប្រ-មាថប្រទេ-ចផ្ដា-សាទៅលើបេក្ខនារីបវរកញ្ញាចក្រវាឡពាក់ស្លាកលេខ៧ នាងសុគន្ធ ចរិយា ដែលចូលខ្លួនទៅបង្កើតស្នេហាត្រីកោណ ជាមួយប្តីគេ តែក្រោយមកក៏ធាក់ក្បាលបុរសនោះចោលទៅវិញ ធ្វើឲ្យប្រុសចែកវេនរួមគ្រែនោះក្តៅក្រ-ហាយ តាមឆាឆៅមិនឈប់។
ប្រុសល្មោ-ភត-ណ្ហាក៏ត្រូវគេដៀ-លត្មះថា ជាអាពពែយារព-ងចង់មិនចេះឆ្អន់ទោះជាមានកូនម៉ាកន្ទេលទៅហើយក្តី។ ស្របនឹងការជេរត្មះ តិះ-ដៀ-ល វាក៏លេចចេញនូវក្តីអាណិតអាសូរប្រពន្ធដើម បើទោះត្រឹមបានតែសែនព្រេនរួមរស់បង្កើតកូនពូនចៅក៏ដោយ អាណិតត្រង់ថាសុខចិត្តឲ្យប្តីនាំស្រីមកនៅរួមដំបូលផ្ទះ ហើយចែកវេនគ្នាឲ្យស្រីនោះរួមគ្រែរួមខ្នើ-យ ជាមួយប្តីយ៉ាងរំភើយ(បើតាមសម្តីនាង)។
ស្រីល្អឆើតឆាយតែសំបកកាយ ឯចិត្តអបលក្ខណ៍ទៅទា-ក់ប្រុសធ្វើជាស-ហា-យស្ម-ន់នឹងប្តីគេ ឯប្រុសចិត្តរេ ក្ប-ត់ផិ-តប្រពន្ធក្រោមលេស ថាលង់ខ្លួនថយក្រោយមិនកើត ត្រូវគេត្មះតិះ-ដៀ-លយ៉ាងណាក៏ដោយ ក៏ស្រេចតែចិត្តអ្នកជេរទៅចុះ?
ចំណែកខ្ញុំមានចិត្តអាណិតសង្វេគពួកគេទៅវិញ! អាណិតនាងប្រពន្ធដើមដែលមានចិត្តថ្លើ-មប្រដូច”ព្រះ”ឲ្យប្តីយកស្រីចូលមកក្នុងផ្ទះចែកឲ្យជ្រះឲ្យច្រំសព្វសារពើ នេះម្យ៉ាង។ ម្យ៉ាងវារឹតតែអាណិតបុរសជាប្តីល្ងីល្ងើ មើលឃើញងងើកភ្លើងថា ជាគ្រាប់ស្ករ អាណិតស្រីល្អខ្វះប្រុសទំនេរ ឆ្ងាញ់តែប្តីគេព្រោះតែទ្រព្យ អាណិតត្រង់ថាវាគ្មានស្គាល់គុណធម៌ គ្មានសីលធម៌ សូម្បីបន្តិចណាសោះ វាល្ងង់ពេក ហើយចេះមកដោះសាលីលាយកត្រូវរៀងៗខ្លួន។
បើវាចេះតែប៉ុន”គ្រាប់អំបិលម៉ដ្ឋ” ក្រឡេកទៅមើលច្បា-ប់ឯកពន្ធនភាព វាមិនឆ្កួតរហូតបែបនេះឡើយ?? នេះមិននិយាយដល់ការជ្រើសជ្រាវរាវរកបវរកញ្ញាកណ្ដាលលំហដប់ថ្នេរក៏ចូលទៅប្រកួតបាននោះផង??? ឱ!សីលធម៌ខ្មែរ អ្នកទៅដល់ណាហើយ? បានជាពួកមានភ្នែកអត់ប្រស្រីរកអ្នកមិនឃើញ???អាណិតនោះហៅមហាអាណិត!!! 4141ផង»៕