រំជួលចិត្ត! បន្ទាប់ពី​ជូន​ដំណើរ​ឪពុក​លើក​ចុងក្រោយ, មាន សូ​នី​តា​​ ​ទម្លាយ​ពាក្យ​ចេញ​ពី​ចិត្ត ​នៅ​​ ​ទិវា​គុណ​ឪពុក​ថា…

តារាសម្ដែង កញ្ញា មាន សូនីតា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បាន​ប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ក្រោយពីឪពុក​​ទទួលមរណភាព។ ដំណឹង​នេះ​បានធ្វើ​ឱ្យ​មហាជន សិល្បករសិល្បការិនីជាច្រើនសម្ដែងការតក់ស្លុត និងសោក​ស្ដាយ​ជា​ខ្លាំង។


ឪពុក​របស់ មាន សូនីតា ​លោក​ឧត្ដមសេនីយ៍ទោ ចៅ ម៉ៅវីរៈ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ លោក​បាន​ទទួល​មរណភាព​នៅ​ក្នុងវ័យ ៦០ឆ្នាំ ដោយ​ជំងឺ​កាល​ពីថ្ងៃទី១៤កន្លងទៅ។ ឪពុក​របស់ មាន សូនីតា ក៏ជាប្អូន​ជីដូនមួយ​របស់អ្នកម្តាយតារាសម្តែង ចន ច័ន្ទលក្ខិណា ផងដែរ។

មុន​ឪពុក​ទទួល​មរណភាព ហើយ​កំពុងសម្រាកព្យាបាលនោះ, គេបានឃើញវត្តមាន មាន សូនីតា និង អ្នកម្តាយបានទៅសួរសុខទុក្ខលោកឪពុកដល់មន្ទីរពេទ្យទាំងទឹកមុខក្រៀមក្រំ បើទោះឪពុករបស់នាង បែកពីម្ដាយនាងរយៈពេលប្រមាណ២០ឆ្នាំ ហើយនាងមិនបានរស់នៅជួបជុំ និងមាន​ភាព​ស្និទ្ធស្នាល​ក៏ដោយចុះ។


បន្ថែម​លើ​នេះ​ ពេល​ឪពុក​ទទួល​មរណភាព​, តារា​សម្តែង​រូប​ស្រស់ មាន សូ​នី​តា នៅតែ​បំពេញ​តួនាទី​ជា​កូនស្រី​ដ៏​ល្អ​​ ដោយ​បាន​​ច្រានចោល​ការងារ​ជាច្រើន​ ​ហើយ​ធ្វើ​ដំណើរ​២នាក់​ម្ដាយ ​ទៅ​ចូលរួម​​​​​ពិធី​បុណ្យ​សព​លោក​ឪពុក ​និង​ជូន​ដំណើរ​ជា​លើក​ចុងក្រោយ​នៅ​ឯ​ខេត្ត​សៀមរាប​ប្រកបដោយ​ទឹកមុខ​ក្រៀមក្រំ​ជា​ខ្លាំង។

​នៅក្នុង​ពិធី​បូជាសព​លោកឪពុក​កាលពី​ល្ងាច​ថ្ងៃទី ១៧​ មិថុនា​នៅ​វត្ត​ឥន្ទ្រាធិរាជ ស្ថិតក្នុង​ខេត្តសៀមរាប មាន សូ​នី​តា បាន​រៀបរាប់​ថា «​ឱកាស​ចុងក្រោយ និង ការចង់ចាំ​មិន​ភ្លេច​ក្នុង​ជីវិត​របស់ខ្ញុំ សូម​ឧទ្ទិស​បួងសួង សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក​ឳពុក ឆាប់​បាន​យកកំណើត ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

អ្វី ដែលកាន់តែចាប់អារម្មណ៍ទៀតនោះ នៅទិវាគុណឪពុកនេះ មាន សូនីតា បានទៅ​រាប់បាត្រ ​ហើយ​ពោលពាក្យ​ថា «គ្មាន​ឱកាស​ស្និទ្ធស្នាល គ្មាន​ឱកាស​មើលថែ គ្មាន​ឱកាស​នៅ​ជិត​ តែ​កូន​សូមបួង​សួង​លោកទៅបរលោកខាងមុខប្រកបដោយព្រះធម៌ ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕​

Related posts

Leave a Comment