និយាយដល់ឈ្មោះ ទុំ សុវត្ថិ នោះ ប្រិយមិត្តច្បាស់ជាជ្រាបសឹងគ្រប់គ្នារួចមកហើយថា រូបគេ បានប្រែក្លាយគ្រោះក្លាយជាលាភ ក្រោយពីទទួលបានការគាំទ្រច្រើនពីមហាជន បើទោះរូបគេត្រូវធ្លាក់ចេញពីកម្មវិធីCambodian Idolត្រឹមវគ្គJugde Auditionក៏ដោយចុះ។
បច្ចុប្បន្ន ទុំ សុវត្ថិ ត្រូវបានមហាជនស្គាល់ស្ទើរតែមួយប្រទេសទៅហើយ ដោយអាចនិយាយបានថា ល្បីជាងម្ចាស់ពានទៅទៀតនោះ ហើយឱកាសការងាររកលុយចំពោះយុវជនមានប្រវត្តិដ៏កម្សត់រូបនេះ ក៏មានច្រើនផងដែរ។
និយាយពីការមិនទាន់ល្បីវិញនោះ ទុំ សុវត្ថិ ក៏ធ្លាប់សុំតារាចម្រៀង សុខ ពិសី ថតរូបផងដែរ ហើយដល់ពេលល្បី តារាចម្រៀងល្បីឈ្មោះប្រចាំទ្រនំសាន់ដេ សុខ ពិធី ភ្ញាក់ព្រើតពេលឃើញរូបថត ថែមទាំងលើកសរសើរពីអត្តចរិតរបស់គេផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតឈរទន្ទឹមគ្នា២នាក់ ទុំ សុវត្ថិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ, តារាចម្រៀង សុខ ពិសី បានលើកថា «ទាល់តែគាត់ផ្ញើរូបមកហើយសួរថាតើបងនៅចាំប្អូនបានអត់ទើបដឹងថា ប្អូនប្រុសដែលសុំខ្ញុំថតកាលពីយូរឆ្នាំហើយគឺប្អូន Tom Sovath អោយចាំមុខម៉េចបានបើឥឡូវសង្ហារជាមុនទៀត សរសើរអត្តចរិតគាត់ណាស់ ចេះគួរសម និងគួរអោយស្រលាញ់»៕