គូ ដែលសក្ដិសម! សុខ ស្រី​នាង ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​នេះ ជាមួយ ណុប បា​យ៉ា​រិ​ទ្ធ​ ស្អាត​មិន​ចាញ់កូន​កំលោះ​-​ក្រមុំ ហើយ​ឆ្លៀត​ពោល​ពាក្យ​ថា​…

អ្នកតាមដាន ព័ត៌មាន​សិល្បៈ ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា ពិធីមង្គលការ​របស់​កូនប្រុស​ច្បង​អ្នកនាង គង់ សុជាតិ ដែល​បានរៀបចំ​នៅ​អាគារ​ឌី​ព្រី​មៀរ​សែន​សុខ​ដល់​ទៅ​ពីរ​អាគារ H និង I កាលពី​ថ្ងៃទី​១៨ ខែមិថុនា ពិតជា​អធិកអធម​ខ្លាំងណាស់​។​


ក្នុងនោះ អ្វី​ជាការ​ចាប់អារម្មណ៍​នោះ គេ​សង្កេតឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​ជាច្រើន ដែលមាន​ទាំង​មជ្ឈដ្ឋាន​ក្នុង​សិល្បៈ និង​ក្រៅ​សិល្បៈ រួម​នឹង​អ្នកមាន​មុខមាត់ បុគ្គល​ល្បីៗ​នៅក្នុង​សង្គម ចូលរួម​យ៉ាងច្រើន​ថែមទៀត​។​

អ្នក​សិល្បៈ​ជាច្រើន បាន​បង្អួត​សម្រស់​ជាមួយ​នឹង​ម៉ូដ​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត រួម​នឹង​គ្រឿងអលង្ការ​ដ៏​ឆើយ​ឆាយ មើល​ទៅ​មិន​ចាញ់កូន​កំលោះ​ក្រមុំ​ប៉ុន្មាន​ឡើយ។ បើ​តាម​អ្នកនាង គង់ សុជាតិ បញ្ជាក់​ថា ពិធី​មង្គលការ​កូនប្រុស​របស់​ខ្លួន​ អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រហែលជា​៧០​ទៅ​៨០​តុ។


ជាក់ស្ដែង នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​នេះ តារា​ចម្រៀង សុខ ស្រី​នាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ជាមួយ កូនកំលោះ កូនក្រមុំ​, អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត ដូចជា លោក ណុប បា​យ៉ា​រិ​ទ្ធ​, យក់ ចិន្តា​, កញ្ញា ឈិន ម៉ា​និច្ច​, លោក នី រតនា ជាដើម។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​នេះ តារា​ចម្រៀង សុខ ស្រី​នាង បាន​ពោលពាក្យ​ថា «​ជូនពរ​កូនកំលោះ​កូនក្រមុំ​សូម​ឱ្យ​មាន​សុភមង្គល​ស្រលាញ់​គ្នា​រហូតដល់​ចាស់​កោង​ខ្នង​»​។ តាមរយៈ​នេះ អ្នកគាំទ្រ បាន​លាន់មាត់​សរសើរ​ថា ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ពិសេស​រូបថត​ជាមួយ​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ មើល​ទៅ​ពិតជា​សម​គ្នា​ខ្លាំង​ណាស់​៕​

Related posts

Leave a Comment