ញាក់​សាច់! នៅ​ថ្ងៃ​BD​​ស្វាមី​​, អគ្គីនេត្រ ត្រៀម​យក​ងារ«ឧកញ៉ា»ឲ្យ​ប្ដី​វ័យ​ក្មេង​ ថែម​ទាំង​គ្រោង​ចូល​រោងការ​នៅ…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គ្រូ​អគ្គី​នេត្រ ដែល​ល្បី​ថា​ចេះ​មន្តអាគម​ខ្មែរ ​​រួម​ទាំង​មាន​ប័ណ្ណធានា ហើយ​កន្លងមក ធ្លាប់​បង្ហាញ​ប្រពន្ធ​កូន​ជា​សាធារណៈ​នោះ ​បែរ​ជា​ប្រកាស​ជិត​ក្លាយ​ជា​កូនក្រមុំ​ទៅវិញ ធ្វើឲ្យ​មហាជន មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។


អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​នោះ អគ្គី​នេត្រ បាន​យក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ ធ្វើ​ខួបកំណើត​ឲ្យ​ស្វាមី ហើយក៏​ជា​ខួប​គម្រប់​៥​ខែ ដែល​ពួកគេ​ស្រឡាញ់គ្នា​ផងដែរ​។ មានន័យថា ខួបកំណើត​ពិត​នៅ​ថ្ងៃទី​៨ ខែមិថុនា ហើយ​ជាន់គ្នា​ជាមួយ​អ្នក​ស្គាល់គ្នា ក៏​លើ​ក​មក​ចំ​ថ្ងៃ​ខួប​៥​ខែ​នៃ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​តែម្ដង​។​

នៅក្នុង​ពិធី​ខួបកំណើត​នោះ អគ្គី​នេត្រ ដែលមាន​ឈ្មោះ​ពិត វ៉ាន់ សុខ​សីហា បាន​ប្រាប់ថា ចំពោះ​សេចក្ដីស្នេហា​របស់​ពួកគេ មានការ​ដឹងឮ​ពី​គ្រួសារ​ទាំងសងខាង ហើយ​អត់​មាន​អ្នកណា​ជំទាស់​នោះទេ​។ និយាយ​រួម​គ្រួសារ​ទាំងសងខាង សុទ្ធតែ​មានការ​ពេញចិត្ត​ដូចគ្នា​។​


ចំពោះ​ពិធីមង្គលការ​វិញ ពួកគេ បញ្ជាក់​ថា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ ដោយពេល​នេះ ខិតខំ​រកលុយ​បន្ថែម​ទៀត​សិន បើ​ទោះ​មាន​ឡាន មាន​ផ្ទះ សម្ភារៈ​និយម​រួចស្រេច​ហើយក៏​ដោយ​នោះ ព្រោះ​បច្ចុប្បន្ន ផ្ដោត​លើ​មុខ​ជំនួញ ដោយ​ចង់​ឲ្យ​មុខរបរ​កាន់តែ​ប្រសើរ​ជាង​នេះ ពេល​សល់​លុយ​ច្រើន​ធ្វើ​ទៅ កាន់តែ​ល្អ​ជាង​នេះទៀត។

អ្វី​ជាការ​ចាប់អារម្មណ៍​ទៀត​នោះ ស្វាមី​របស់​អគ្គី​នេត្រ មាន​វ័យ​ត្រឹមតែ​២០​ឆ្នាំ​ប៉ុណ្ណោះ ខណៈ​អគ្គី​នេត្រ ខ្ទង់​២៧ ទៅ​២៨​ឆ្នាំ​ទៅហើយនោះ​។ បន្ថែម​លើ​នេះ ស្វាមី​អគ្គី​នេត្រ មានឈ្មោះ ទូច​មិថុនា បាន​ដាក់​រហស្សនាម​ខ្លួន​ឯង​​​ថា ជា​ឧកញ៉ា​វ័យក្មេង​ថែមទៀត​ផង​។​ ទោះ​យ៉ាងណា​ លោក​ទូ មិថុនា​ បាន​បញ្ជាក់​ហើយ​ថា រូបលោក​ មិនមែន​ជា​ឧកញ៉ា​អី​ទេ។

ជុំវិញ​រឿង​នេះ​ដែរ អគ្គី​នេត្រ បញ្ជាក់​បន្ថែម​ថា នេះ​ជា​ឈ្មោះ ដែល​ខ្លួន​ដាក់​ឲ្យ ព្រោះ​បំណង​ខ្លួន ជាមួយ​គាត់ ចង់​ថា​មួយ​រយៈ​ពេល​ទៀត ពួក​យើង​នឹង​ចូលរួម​ការងារ​សប្បុរសធម៌ ​ក្នុង​សង្គម ដើម្បី​ចង់បាន​ងារ​ជា​ឧកញ៉ា​នេះ​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖


Related posts

Leave a Comment