ក្រោម ការ យក ចិត្ត ទុកដាក់ ព្យាបាល ពី សំណាក់ក្រុមគ្រូពេទ្យ ក៏ដូចជាការពង្រឹងស្មារតីរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនោះ ទីបំផុត តារាចម្រៀង វី ឌីណែត បានប្រកាសនៅមុននេះបន្តិចថា ខ្លួនបានជាសះស្បើយពីជំងឺនេះហើយ។
មុនតារាចម្រៀងរូបនេះ ប្រកាសពីការជាសះស្បើយនោះ កាលពី រសៀលថ្ងៃ ទី ២២ ខែ មីនា ឆ្នាំ ២០២១ គេបានរកឃើញមនុស្ស ចំនួន ៤ នាក់ ទៀត ឆ្លង វីរុស កូវីដ-១៩ នៅ ក្នុង ហាង កែ សម្ផស្ស មួយ កន្លែង ឈ្មោះ ថា Master Care Cambodia ដែល មាន ទីតាំង នៅ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
ក្នុង ចំណោម អ្នក ឆ្លង ថ្មី ទាំ ៤ នាក់ នេះ មាន ម្នាក់ គឺ ជា ស្ត្រី មាន ផ្ទៃពោះ ៧ ខែ ដែល ត្រូវ បាន ឲ្យ ដឹង ថា ជា បង ស្រី បង្កើត របស់ តារា ចម្រៀង វី ឌីណែត។ ក្រោយទទួលដំណឹងនេះនោះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តារាចម្រៀង វី ឌីណែត បានធ្វើការបួងសួងទេវតាថា «ទេវតានឹងតាមថែរក្សាបងស្រីខ្ញុំហេីយនឹងក្មួយ»
ក្រោយការបួងសួងទេវតាឲ្យជួយថែរក្សាបងស្រី និងក្មួយខ្លួនមិនទាន់បានប៉ុន្មានម៉ោងផង ពោលនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ដដែលនេះ តារាចម្រៀង វី ឌីណែត បានបង្ហោះStoryចំនួន២ជាប់ៗគ្នា ដោយបញ្ជាក់ច្បាស់ៗថា «ខ្ញុំបានជាសះស្បើយហើយ, ខ្ញុំបានឃើញពិភពលោកស្រស់បំព្រងវិញហើយ»៕