ក្រោយកូនច្បងរៀបការបាន២ថ្ងៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ពិធីការិនីដ៏ល្បី អ្នកនាង គង់ សុជាតិ បានបញ្ចេញរូបថតថ្ងៃអាពាហ៍ពិពាហ៍ជាង៧០សន្លឹក ឃើញថា ស្អាតគ្រប់ប៉ុស្ដិ៍ និងបានឆ្លៀតពោលពាក្យអរគុណជាថ្មីផងដែរ។
កូនប្រុសច្បងអ្នកនាង គង់ សុជាតិ ឈ្មោះ ម៉ៅ សាល់ភាពបុត្រ ស្ថិតក្នុងអាយុ២៧ឆ្នាំ បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត ឈ្មោះ ឈន ពុទ្ធាវីន ចូលរោងការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ពិធីមង្គលការនេះ បានរៀបចំយ៉ាងប្រណីត នៅអាគារឌីព្រីមៀរសែនសុខដល់ទៅពីរអាគារ H និង ហើយថ្នាក់ដកឹនាំ, តារា រួមនឹងបុគ្គលល្បីៗចូលរួមភ្លូកទឹកភ្លូកដី សរុបជារួម មានដូចជា ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ហង្សមាស និង ភរិយា, អ្នកឧកញ៉ា លាង ឃុន, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំទាវ ហ៊ុន ស៊ីណាត,
តារាចម្រៀងឱក សុគន្ធកញ្ញា និងស្វាមី, លោក ជា វណ្ណារិទ្ធ និងភរិយា, អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត,តារាចម្រៀង នៅ ស៊ីនឿន, ពិធីការ សុខ រ៉ាស៊ី , តារាសម្ដែង អ៊ឹម ជីវ៉ា, ពិធីករ ប៉ែន ចំរុង និងភរិយា, អ្នកនាង សាយ សៀរ៉ា, តារាចម្រៀង សុខ សីឡាលីន, លោក អេឡិច ចាន់ត្រា, ឯម រៀម,អ្នកនាង យុគ ចិន្តា, ម៉ាដូណា, តារាចម្រៀង នី រតនា និងភរិយា,
លោក ហ្វៃ សំអាង, ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, តារាចម្រៀង សុខ ស្រីនាង, តារាសម្តែង ញ៉ែម សុគន្ធ, តារាសម្ដែង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន, អ្នកនាង គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ,តារាសម្តែង សាវិន ហ្វីលីព, តារាសម្តែង រ៉ូលីន, កញ្ញា រ៉េត ស៊ូហ្សាណា, តារាចម្រៀង សុវត្ថិ មុនីនាគ, តារាចម្រៀង សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, ពិធិករ យឹម ណារ៉ា, តារាកំប្លែងដ៏ល្បី នាយ ក្រឹម និង ស្រីលាភ, តារាសម្តែង ឌួង ហ្សូរីដា ជាដើម។
ក្រោយការកូនបាន២ថ្ងៃ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបថតជាង៧០សន្លឹក ហើយពោលពាក្យដូច្នេះថា «ជាថ្មីម្តងទៀតយើងខ្ញុំនិងក្រុមគ្រួសារពិតជាមានមហាកិត្តយសបំផុតដែលបានផ្តល់ការផ្តល់វត្តមានចូលរួម មង្គលជយ័របស់កូនប្រុសស្រីរបស់យើងទាំងពីរសូមគោរដល់គ្រប់ថ្នាក់ដឹកនាំ និង ឯកឧត្តម លោកជំទាវ លោកឧញ្ញា អស់លោក លោកស្រីទាំងអស់ យើងខ្ញុំ និង គ្រួសារពិតជាសូមគោរពថ្លែងអំណរគុណ សម្រាប់ការចំណាយពេលវេលាចូលរួម និង សូមជូនពរជយ័សរិសរីសួស្តីកើតមានដល់អស់លោកអ្នកគ្រប់ៗគ្នា»៕