កីឡាករ ឡៅ ចិត្រា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់មាស ISI Palm បន្ទាប់ពីផ្តួលកីឡាករ លន បញ្ញា ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២។ ឡៅ ចិត្រា ហាក់ដូចជាមានជំនឿចិត្តយ៉ាងមុតមាំដោយរូបគេបានចេញស្នៀតប្រយុទ្ធបានយ៉ាងល្អជាពិសេសផ្លែកែងរបស់គេតែម្តង។
កីឡាករ លន បញ្ញា បានប្រាប់អ្នកកាសែតក្រោយបញ្ចប់ការប្រកួតថា បច្ចេកទេសរបស់អ្នកទាំងពីរគឺមិនលើសគ្នាប៉ុន្មានទេប៉ុន្តែ ចិត្រា រហ័សជាងនិងចេញបានមុនហើយធ្ងន់ៗថែមទៀតផងដែលជាហេតុធ្វើឲ្យរូបគេចេញមិនទាន់។
ស្របពេលជាមួយគ្នានោះដែរ លោកគ្រូ ធន់ សុភា ក៏បាននិយាយដូចគ្នានេះដែរហើយលោកបានសរសើរ ចិត្រា ថា វ៉ៃល្អនិងចំគោលដៅ។ លោកគ្រូបានបង្ហាញក្តីសង្ឃឹមថា បរាជ័យលើកនេះក៏ជាមេរៀនមួយសម្រាប់កូនសិស្សលោកគ្រូផ្សេងៗទៀតដើម្បីខិតខំហ្វឹកហាត់បន្ថែមទៀត។
គួរបញ្ជាក់ថា កូនសិស្សលោកគ្រូ ហង្ស សឿន នៃក្លិបឆ័ត្រយោង៩១១ កីឡាករ ឡៅ ចិត្រា បានទទួលខ្សែក្រវ៉ាត់មាសក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ទូរទស្សន៍ PNN អមជាមួយទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក៕