Prank​មែន! លេច​ធ្លាយ​ អេដមីន ​ជីងចក់ ​និង​ភរិយា​ បណ្តើរ​គ្នា​ទៅ​ទទួល​ទាន​អាហារ​ធ្វើ​ព្រងើយ (មានវីដេអូ)

គេសង្កេតឃើញថា អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏ល្បី អេដមីន ជីងចក់ មានបញ្ហាគ្រួសារធ្វើឲ្យកក្រើកអស់បណ្ដាញសង្គមចំនួន២ដងរួចមកហើយ ខណៈលើកទី១ អ្នកតាមដានស្ទើរដាច់បាយទឹកទឹកចុងក្រោយត្រូវគ្នា ស្រាប់តែលើកទី២ទៀត ក៏លេចធ្លាយពួកគេទៅញុំាអាហារជាមួយគ្នាធ្វើព្រងើយ។

គេនៅចាំបានថា កាលពី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាលើកទី២ បន្ទាប់ពី​ភរិយា​ Admin ជី​ង ចក់ បាន​​​ប្រកាស​យ៉ាង​ច្បាស់​ថា ប្ដី​របស់​ខ្លួន​លួច​ទ្រព្យសម្បត្តិ​រត់​ចេញ​ពី​ផ្ទះ ហើយ​​​កំពុង​រត់​គេចខ្លួន។


បើ​ទោះជា​យ៉ាងណា ការប្រកាស​របស់​ថៅកែ​អន​ឡាញ​អ្នកនាង ទ្រិ​ញ ផល្លា​ ជា​លើក​ទី​ពីរ​នេះ ហាក់​ត្រូវបាន​មហាជន​គិតថា ​ជាការ​លេងសើច និង​មិន​សូវ​មាន​អ្នក​ជឿជាក់​ថា ជា​រឿង​ពិត​ប៉ុន្មាន​ឡើយ ព្រោះ​កន្លងមក​ ពួកគេ​ធ្លាប់​បង្ក​ព្យុះភ្លៀង ​ទាញយក​ប្រជាប្រិយភាព​ដើម្បី​រកស៊ី​ម្ដង​រួចហើយ។

​អ្វីដែល​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​នោះ គឺ​ស្រី​ស្រស់​ដែល​ជា​ថៅកែ​អន​ឡាញ​ល្បីឈ្មោះ​ខាងលើនេះ បាន​ប្រកាស​សង្កត់ធ្ងន់​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន ១០,០០០​ដុល្លារ ចំពោះ​បុគ្គល ឬ​បើ​អាជ្ញាធរ​សមត្ថកិច្ច​ចាប់ខ្លួន ជីងចក់ បាន។

ក្រោយកើតរឿងនេះ ក៏មានលេចធ្លាយដំណឹងថា ភរិយារបស់ អេដមីន ជីងចក់ មានបញ្ហាផ្លូវចិត្តរហូតមាន បំណងច.ង់ស.ម្លាប់ខ្លួន ។ អ្វីដែលកត់សម្គាល់រឿងរ៉ាវរបស់ប្តីប្រពន្ធមួយគូនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកហាក់ទទួលបានការរិះ,គន់ច្រើនជាងការអាណិត។

អ្វីដែលចាប់អារម្មណ៍ទៀតនោះ មុននេះបន្តិចក៏មានការបង្ហាញវីដេអូខ្លីមួយដោយឃើញ អេដមីន ជីងចក់ និងភរិយាអ្នកលក់អនឡាញ សាច់ខ្ចី ទ្រិញ ផល្លា បណ្តើរគ្នាចូលទៅទទួលទានអាហារនៅកន្លែងមួយយ៉ាងរំភើយហាក់ដូចមិនមានរឿងអ្វីកើតឡើង៕ សូមទស្សនាវីដេអូ ខាងក្រោម ៖



Related posts

Leave a Comment