ភ្ញាក់ព្រើត! ​ស្ងាត់​ៗ ​តារា​ សម្តែង អៀ ម៉េងលិ​ ហៅ​អូន​ម៉ី លេច​មុខ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​មួយ​នេះ

បើនិយាយពីជីវិតដ៏ហ៊ឺហារបស់តារាសម្ដែងកញ្ញា អៀង ម៉េងលិ គ្រប់គ្នាប្រហែល​ជាមិន​ចង់​ជឿ​​នោះ​ឡើយ ថាស្រីស្រស់សម្រស់ទាក់ភ្នែករូបនេះ ធ្លាប់ជួបនូវវិ.បត្តិយ៉ាងធ្ងន់ធ្ងរ ពោល​​​គឺ​នាងរស់នៅអបឈ្មោះជាក្មេង​​កំព្រារឪពុកតាំងតែពីតូច។


ជារឿយៗ អៀ ម៉េងលិ តែងតែរំលឹកនូវរឿងរ៉ាវ​ដ៏ឈឺចាប់​របស់ខ្លួន ដែលត្រូវរស់នៅ​ជា​កូន​កំព្រា​ និងមានតែ​ម្ដាយ​ដែលបីបាច់ថែរក្សា ខណៈឪពុកបាន​ដើរចោល​អស់រយៈ​ពេល​ជាង​២០ឆ្នាំ។ ប្រការនេះហើយ ទើបតារាសម្ដែងស្រី អៀ ម៉េងលិ ហៅអូន ម៉ី មានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នកម្ដាយរបស់នាង។

ទោះយ៉ាងណានេះ ជារឿងរ៉ាវជីវិតឯកជនរបស់នាង ប៉ុន្តែ បើក្រឡេកទៅមើលងារងារសិល្បៈវិញ តារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយឃើញនាង បានលេចមុខនៅក្នុងការប្រកួត Miss Grand Cambodia 2022។


បច្ចុប្បន្ន អៀ ម៉េងលិ មានអាយុ២៤ឆ្នាំ មាន​កម្ពស់១ម៉ែត្រ៧០ និងទម្ងន់ ៤៥គីឡូក្រាម។ នាង បានបង្ហាញវត្តមានក្នុងការប្រកួត Miss Grand Cambodia 2022 ជាមួយនឹងការតាំងចិត្តខ្ពស់ ដោយ​ សន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។

គេសង្កេតឃើញថា ការប្រកួត Miss Grand Cambodia នៅក្នុងឆ្នាំ ២០២២នេះ មានតារាសម្តែងជាច្រើនបានចូលរួមប្រកួត ដែលមានដូចជាស្រីស្អាត ដាវ ដាវីកា និង អូនផ្កាយ ជាដើម។ ចំពោះវត្តមាន អៀ ម៉េងលិ វិញ បានធ្វើឲ្យហ្វេនៗ បង្ហាញការគាំទ្រ និងជូនពរឲ្យនាងទទួលបានជោគជ័យដូចបំណង៕

Related posts

Leave a Comment