តោះៗឱកាសមាស! ថៅកែ​ទុរេន​ម្នាក់ ​​នឹង​លើ​កូន​ស្រី​ឲ្យ​ភ្លាម​ ​ជាមួយ​ឡាន​១០​គ្រឿង​ ផ្ទះ​១ខ្នង លុយ​រាប់​ម៉ឺន​ដុល្លារ​ បើ​សិន​ជា​បុរស​ណា​ម្នាក់​អាច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ ​៖ ​នេះ​ជា​រឿង​ដ៏​ចាប់​អារម្មណ៍​មួយ​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ទាប់​ពីឪពុក​ជា​អ្នកជំនួញ​ជនជាតិ​ថៃ​ម្នាក់ បាន​ប្រកាស​រើស​កូនប្រសា​ប្រុស ដោយ​ផ្ដល់​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​បើ​បុរស​ៗ​ណា​អាច​ឆ.ក់​យក​បេះដូង​កូនស្រី​បណ្ដូលចិត្ត​គាត់​បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទ្រព្យសម្បត្តិ ដែល​ត្រូវ​ផ្ដល់ជូន​នោះ​រួមមាន​រថយន្ត​១០​គ្រឿង ផ្ទះ​១​ខ្នង និង​លុយ​សុទ្ធ​១០​លាន​បាត (​ប្រហែល ៣១​ម៉ឺន​ដុល្លារ​អាមេរិក​) និង​ទ្រព្យ​ផ្សេងៗ​ទៀត ជាពិសេស​ទៀត​នោះ ​នឹង​ក្លាយ​ជា​អ្នក​​គ្រប់គ្រង​ជំនួញ​បន្ត​ពី​គាត់​បាន​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Anont Rotthong ត្រូវបាន​គេ​ស្គាល់​ថា គឺជា​អ្នកជំនួញ​ដ៏​ជោគជ័យ​ម្នាក់ ឬ​ថៅកែ​ផ្លែ​ទុរេន​ក្នុង​ខេត្ត Chumphon ប្រទេស​ថៃ។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​បង្ហោះ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​មហាជន ពិសេស​ពួក​កំលោះៗ​ស្រក់ទឹកមាត់ បន្ទាប​ប់​ពី​លោក​បានប្រកាស​ជា​សាធារណៈ​បែបនេះ ប្រសិន​អាច​ឆក់យក​បេះដូង​កូនស្រី​វ័យ ២៦​ឆ្នាំ​របស់​លោក​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនួញ​លោក Anont Rotthong បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុននេះ​ថា ​៖«​នរណា​ខ្លះ​ដឹង​ពី​របៀប ជ្រើសរើស (​មើល​) ទិញ​ផ្លែ​ទុរេន និង​ប្រភព​ផ្លែឈើ​ចេញពី​ចម្ការ នឹង​អាចមក​ចាប់ដៃ​កូនស្រី​របស់ខ្ញុំ​បាន​។ ខ្ញុំ​នឹងមិន​យក​ថ្លៃ​បណ្ណាការ​អ្វី​ពី​អ្នក​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ទៅវិញ​នូវ​លុយ​សុទ្ធ ១០​លាន​បាត រថយន្ត​១០​គ្រឿង ផ្ទះ​១​ខ្នង ផ្សារ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុរេន​២​កន្លែង និង​កូនស្រី​បណ្ដូលចិត្ត​របស់ខ្ញុំ ដែល​នាង​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Assumption University និង​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Sun Tat-sen University ប្រទេស​ចិន​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Anont ប្រាប់ថា អនាគត​កូនប្រសា​ប្រុស​របស់លោក មិនចាំបាច់​ជា​អ្នកមាន និង​អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់​អី​នោះទេ សំខាន់​ជា​មនុស្ស​រឹងមាំ និង​មាន​ឆន្ទៈ​ខ្ពស់ ដោយសារ​លោក​ក៏មាន​ប្រវត្តិ​លំបាក ប្រឹង​ធ្វើការ​រកស៊ី ធ្វើ​ជំនួញ​ទាំង​បាតដៃ​ទទេ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើ​ងា​កមក​ស្ដាប់​សម្ដី​កូនស្រី​របស់លោក Anont វិញ នាង Kansita Rotthong បាន​និយាយថា ដំបូង​ឡើយ​នាង​ស្មានតែ​ឪពុក​របស់​នាង​និយាយ​លេង ទើប​ក្រោយមក​បានដឹងថា​ឪពុក​នាង​និយាយ​មែន ប៉ុន្តែ​នាង និង​បងប្អូន​គ្រួសារ​របស់​នាង ក៏​មិន​ជំទាស់ គឺ​គោរព​ទៅតាម​ការសម្រេចចិត្តរ​បស់​ឪពុក​នាង​ផងដែរ តែ​នាង​ថា សុំ​ត្រឹមតែ​ជា​បុរស​ដែល​សមរម្យ​ម្នាក់ ខិតខំ​ធ្វើការ និង​ស្រលាញ់​គ្រួសារ​របស់​នាង គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅហើយ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment