នៅចាំ សន ស្រី​ពៅ ឡើង​ប្រឡង​ចម្រៀង​ទាំង​ពពោះ​ទេ​? ត្រៀម​វិល​ចូល​សិល្បៈ​វិញ​ ឥឡូវ​មាន​កូន​​រហូត​ដល់…(មាន​វីដេអូ)


គេនៅចាំបានថា កាលពីឆ្នាំ២០១៤ បេក្ខនារីម្នាក់ ឈ្មោះ សន ស្រី​ពៅ ស្ថិតក្នុងអាយុ២៣ឆ្នាំ បានឡើងមកប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវ​កាល​ទីមួយ ទាំងកំពុងពពោះកូនក្នុងផ្ទៃ។


នៅពេលនោះ អ្នកនាង បានលើកយក​បទ​«​ឆ្កួត​ព្រោះ​ស្នេហ៍​បង​» មក​បកស្រាយ​ ធ្វើឲ្យ​កៅអី​៤​របស់ គណៈកម្មការ​ បានវិលមករករូបនាង។ គ្រាន់តែឃើញបែបនេះ នាងរំភើបឡើងស្រក់ទឹកភ្នែក ហើយប្រាប់គណៈកម្មការថា មិនត្រឹមតែរូបនាងរំភើបទេ សូម្បីតែកូនក្នុងផ្ទៃរបស់នាងក៏រំភើបផងដែរ។

តាមរយៈសម្ដីប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យគណៈកម្មការទាំង៤នាក់ ឡើងទៅលើទឹកចិត្តនាងដល់លើឆាក ហើយចុងក្រោយរូបនាង សម្រេចយក​កំពូល​តារាចម្រៀង​ដ៏​ល្បី ឱក សុគន្ធ​កញ្ញា ជា​គ្រូបង្វឹក ប៉ុន្តែ​នាង​មិន​ទទួលបាន​ជោគជ័យ​ពី​កម្មវិធី​ខាងលើ បានត្រឹមតែ វគ្គ The Battle Round ប៉ុណ្ណោះ។​

បើ​គិត​មកដល់ពេលនេះ​រយៈពេល​ប្រមាណ​ជា​៨​ឆ្នាំ​ហើយ​ដែល សន ស្រី​ពៅ បាន​ចាក​ចេញពី​សិល្បៈ។ មានន័យថា បច្ចុប្បន្ន នាងអាចមានវ័យប្រមាណ៣១ឆ្នាំហើយ ហើយអ្វីជាការចា់ប់អារម្មណ៍នោះ នាង បានបង្ហាញពីបំណងវិលត្រឡប់ចូលវិថីសិល្បៈវិញ។

​ថ្មីៗ​នេះ នាង​បាន​ប្រាប់ថា ​នឹង​វិល មក​ចាប់​អាជីព​ចម្រៀង​ជាថ្មី​ម្តងទៀត​ ដោយ​ចាប់ផ្តើម​ទទួលយក​ការ​ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​នៃ​ស្ថានីយ​ទូរទស្សន៍​នានា​ហើយ ក៏​កំពុង​ត្រៀម​ចេញ​បទ Original Song នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ។


សន ស្រី​ពៅ រំពឹងថា មហាជន​នឹង​នៅចាំ​រូបនាង​ហើយ​គាំទ្រ​ដល់​ការវិលត្រឡប់​មកកាន់​អាជីព​ចម្រៀង​ឡើងវិញ។ សន ស្រី​ពៅ បាន​ប្រាប់ថា ​នឹង​ចាប់ផ្តើម​បំពេញ​ក្តី​ស្រមៃ​នឹង​ប្រឹងប្រែង​សាជាថ្មី ព្រោះ​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ចុងក្រោយ​នេះ​នាង និង​ស្វាមី​ក៏​កំពុងមាន​បញ្ហា​រកាំរកូស តែ​យ៉ាងណា នាង​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ទេ​ដោយ​គ្រាន់តែ​លើកឡើងថា​ជាការ​អស់ចិត្ត​រៀងខ្លួន​ទះដៃ​ម្ខាង​មិនឮ ឡើយ។

មានឈ្មោះ​ជា​អ្នក​ម្តាយ​ដែល​មាន​កូន​ដល់​ទៅ​បីនាក់​ក៏ពិតមែន តែ សន ស្រី​ពៅ នៅតែមាន​សម្រស់​ស្អាត​ផូរផង់​ហើយ​រូបរាង​ក៏​ស្រ​ឡូ​ន​ស្អាត​មិនធម្មតា​ឡើយ។ ចំពោះ​កូនស្រី​ច្បង​របស់​នាង​ឯណេះ​វិញ​ក៏មាន​ទេពកោសល្យ​សិល្បៈ​មិន​ចាញ់​អ្នក​ម្ដាយ​ប៉ុន្មាន​នោះ​ឡើយ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment