លើក​ទី​១! ​ពោះម៉ាយ​យូរ​ជូរ​មាត់​, ពិធីករ អ៊ឹង រដ្ឋា ​ត្អូញត្អែរ​​​ថា…​

រហូតមកដល់​ពេលនេះ​លោក អ៊ឹង រដ្ឋា ហៅ ទុយ នៅតែ​បន្ត​អាជីព​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធី​អិន​ដដែល ហើយ​អ្វីដែល​កត់សម្គាល់​លោក​នៅតែ​បន្ត​រស់នៅក្នុង​ភាពជា​ពោះម៉ាយ​ក្រោយ​បែកបាក់​គ្រួសារ​ប្រមាណ​ជា ១០​ឆ្នាំ​។


អ្វីដែល​កត់សម្គាល់​ថ្មីៗ​នេះ លោក អ៊ឹង រដ្ឋា បាន​ត្អូញត្អែរ​ជា​ចំហ​នៅលើ​បណ្តាញ​សង្គម​ដែល​ធ្វើឱ្យ​មិត្តភក្តិ​ជំរុញ​ឱ្យ​លោក​មែន​ដៃគូ​ថ្មី​គ្រប់គ្នា។

ថ្មីៗ​នេះ​លោក អ៊ឹង រដ្ឋា បានបង្ហាញ​ភាព​ហ៊ឺហា​ដោយ​ការ​ចេញទៅ​កម្សាន្ត​នៅ​ឌុយ​បៃ​ដោយ​ក្នុងនោះ​លោក​ក៏បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ស្រស់ស្អាត​នៅក្នុង​ប្រទេសមួយ​នេះ​អារ៉ាប់​រូ​ម​មួយ​នេះ​ដល់​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម ។​អ្វីដែល​ចាប់អារម្មណ៍​ពិធីករ​វ័យ ៤០​ឆ្នាំ​ប្លាយ រូបនេះ​បាន​ត្អូញត្អែរថា «​នៅ​ម្នាក់ឯង​កាន់តែ​ចាស់​កាន់តែ​ឯកា​»​។

ការលើកឡើង​របស់លោក អ៊ឹង រដ្ឋា ក៏បាន​ធ្វើឱ្យ​មិត្តភក្តិ​នៅក្នុង​បណ្តាញ​សង្គម​លើកឡើង​បែប​លេងសើច​គ្រប់គ្នា​ថា រក​ប្តី​មួយ​ទៅ​កុំឱ្យ​អផ្សុក ហើយ​ក៏មាន​អ្នកខ្លះ​យល់ស្រប​ថា​ការលើកឡើង​របស់លោក អ៊ឹង រដ្ឋា ជាការ​ពិត។


គេ​ចាំបាន​ថា​លោក អ៊ឹង រដ្ឋា ធ្លាប់បាន​រៀបការ​យ៉ាង​អធិកអធម​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១១ ជាមួយ​កូន​អ្នកជំនួញ​ដីធ្លី​សម្បូរ​ទ្រព្យ នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក​រួមរស់​ជាមួយគ្នា​បានតែ ៦​ខែ ប៉ុណ្ណោះ​ត្រូវ​ភរិយា​សុំ​លែងលះ​រហូតមក​ដល់ពេលនេះ​ប្រមាណ​ជា ១០​ឆ្នាំ​ហើយ​គេ​មិនទាន់​បានឃើញ លោក អ៊ឹង រដ្ឋា បង្ហាញមុខ​ដៃគូ​ថ្មី​ជា​សាធារណៈ​ឡើយ។​

ក្រៅពី​ពិធីករ​នៅក្នុង​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក អ៊ឹង រដ្ឋា ក៏បាន​ចូលរួម​សម្តែង​នៅក្នុង​កម្មវិធី​សំណើច​ពីរ​គ្រួសារ​ដោយ​សម្តែង​ជា​តួ​អង្គភេទ​ទី​បី ដែល​ត្រូវបាន​មហាជន​សរសើរ​ថា​សម្តែង​បានល្អ និង​ស័ក្ដិសម​ខ្លាំង​៕

Related posts

Leave a Comment