ពោះ​កាន់តែ​ខ្ទាត​ធំ តែ​តារា​សម្តែង ឌួង លីន​ដា ​នៅតែ​ស្អាត​ខ្ញង់​, មុន​ពេល​រៀបការ ​នាង ធ្លាប់​ទម្លាយ​អត្តចរិត​ប្ដី​ថា​…

ដួង លីន​ដា ជា​តារា​សម្ដែង និង​ម៉ូ​ដែល មួយរូប ដែលមាន​ប្រជាប្រិយភាព​ហក់​ខ្ពស់ ខ្លាំង ក្រោយ​បញ្ចេញស្នាដៃ​ជាច្រើន​តាមរយៈ​ភាពយន្ត​ភាគ​តូច ធំ និង​សម្ដែង​ក្នុង MV ចម្រៀង ដោយ​រាល់​បទ ដែល​សុទ្ធតែ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​។


ក្នុងចំណោម​ការសម្ដែង​របស់​នាង រឿង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ​ក្រឺត ​ក្នាញ់​នោះ គឺ​នាង​សម្តែង​ជា​តួ​កាច​ឆ្នាសឆ្នើម​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ហង្ស​មាស ​រឿង​«​រា​ជនី​ភូមិគ្រឹះ​»​ ដោយ​នាង​សម្តែង​ជា​តួ​ក្មួយ​ស្រី សូ​ដា នី​តា​។

និយាយ​ពី​ជីវិត​គូ​វិញ តារា​សម្ដែង​រូបនេះ ​រៀបការ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ ២០២១ ក្រោយពី​ថត​Pre-Wedding ជាមួយគ្នា និង​ទម្លាយ​អត្តចរិត​ប្ដីនោះ​។ នៅ​ពេលនោះ នាង​ទម្លាយ​ថា « ៥​ឆ្នាំ​កន្លែង​ផុត​ទៅ​បង​នៅតែ​ជា​បង ដែល​អូន​ស្គាល់​នៅ​ថ្ងៃ​ដំបូង​ទោះបី ជា​បង​មិនដែល​សន្យា តែ​បង​តែងតែ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អូន បង​តែងតែ​នៅក្បែរ​អូន​ផ្ដល់​កម្លាំងចិត្ត ផ្ដល់​ភាពកក់ក្តៅ​ផ្តល់​ភាព​សំខាន់​ដល់​អូន​ជានិច្ច​»​។​


គេ​សង្កេតឃើញថា តាំងពី​រៀបការ​មក តារា​ស្រី​រូបនេះ ហាក់​មិនសូវ​ខ្វាយខ្វល់​ការងារ​សម្តែង​នេះ​ទៀតឡើយ​។ ក្រោយ​រៀបការ​ប្រមាណ​ជា​ជិត​មួយឆ្នាំ ពេលនេះ​តារា​សម្តែង និង​ម៉ូ​ដែល​រូប​ស្រស់ ឌួង លីន​ដា ក៏បាន​ពពោះ​ប្រមាណ​ជា​៦​ខែ​ទៅហើយ ។​

ពេល​ពពោះ​៦​ខែ​នេះ គេ​ឃើញថា ក្នុងនាម​ជា​អ្នក​ម៉ាក់​សម័យថ្មី ឌួង លីន​ដា នៅតែ​ស្អាត​ផូរផង់ ហើយ​ការ​រៀបចំខ្លួន​ក៏​នៅតែ​ទាក់ទាញ​ដែល​ធ្វើឱ្យ​ហ្វេ​ន ហ្វេ​ន​លាន់មាត់​សរសើរ​គ្រប់គ្នា​។ ចំពោះ​ស្វាមី​វិញ កាន់តែ​ស្រឡាញ់​ថ្នាក់ថ្នម​នាង​លើស​ដើម​៕

Related posts

Leave a Comment