ឡូយណាស់! តារា​ចម្រៀង អេ​ដា និង គូ​ដណ្ដឹង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​​ ហើយ​គ្រោង​​រៀបការ​នៅ​…

គេ​នៅ​ចាំ​បាន​ថា តារា​ចម្រៀង អេ​ដា ឈ្មោះ​ពិត ថុ​ន ស​ចរិយា បាន​ភ្ជាប់​ពាក្យ តាម​ប្រពៃណី​ខ្មែរ ជា​ផ្លូវការ ជាមួយ​គូស្នេហ៍ ឈ្មោះ តាន់ អេ​លែ​ន ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​។​


មុននឹង​សម្រេច​ភ្ជាប់ពាក្យ​ជាមួយ​ស្វាមី រូប​សង្ហា​នេះ​ ម្ចាស់​បទ​«​ពីរ​នាក់​បាន​ហើយ​» បាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​ទៅវិញទៅ​មក​ដល់​១០​ឆ្នាំ​ឯណោះ ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ​ថា អេ​ដា ធ្លាប់​បរាជ័យ​ជីវិត​អាពាហ៍ពិពាហ៍​ម្តង​រួច​មក​ហើយ​។​

អ្វីដែល​កត់សម្គាល់​ទំនេរ​ពី​ការងារ អេ​ដា និង​គូ​ដណ្តឹង​ តែង​ចំណាយ​ពេលវេលា​រក​សេចក្តីសុខ​ផ្ទាល់ខ្លួន​បែប​សាមញ្ញ​នៅ ខេត្តតាកែវ ដែល​ពោរពេញ​ទៅដោយ​ទេសភាព​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​ចង់​រស់នៅ​។ អេ​ដា ធ្លាប់​លើក​ឡើងថា​«​អ្នក​នឹង​រកឃើញ​សេចក្តីសុខ ដ៏​សាមញ្ញ បំផុត នៅពេលដែល​អ្នកចេះ​ស្គាល់​ពាក្យ​ថា ស្កប់ស្កល់​»​។​


​ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​បុរស​សង្ហា ដែលមាន​សញ្ជាតិ​អាមេរិក​កាលពី​ខែមេសា​កន្លងទៅ​, តារាចម្រៀង អេ​ដា មិន​មាន​បំណង​រៀបការ​នៅក្នុង​ស្រុក​ខ្មែរ​ទៀតឡើយ ដោយ​នាង​គ្រោង​នឹង​ទៅ​រៀបការ​នៅ​សហរដ្ឋអាមេរិក ដែលជា​គេហដ្ឋាន​ខាង​ប្រុស​នៅ​ខែធ្នូ​ឆ្នាំនេះ​តែម្តង​។​

​ទោះ​ទាន់​បាន​រៀបការ​ក្តី តែ អេ​ដា និង​គូ​ដណ្តឹង បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​រួចរាល់​តាមផ្លូវ​ច្បាប់​ហើយ​។ អេ​ដា បញ្ជាក់ថា មូលហេតុ ដែល​នាង សម្រេច​មិន​រៀប​មង្គលការ​នៅ​ស្រុក​ខ្មែរ ដោយសារ​កាល​ភ្ជាប់ពាក្យ​នាង​បានរៀបចំ​យ៉ាង​អធិកអធម​រួចហើយ​។ ណាមួយ​សាច់ញាតិ​លោក តាន់ អេ​លែ​ន ជា​គូ​ដណ្តឹង​ភាគច្រើន​រស់នៅ​សហរដ្ឋអាមេរិក​៕

Related posts

Leave a Comment