អ្នក​ស្រី ទ្រី ដាណា ធ្លាប់​សន្យា​ធ្វើ​ផ្ទះ​ឲ្យ ស៊ីឡុងនី ​តែ​ពេល​នេះ​ ឃើញ​នៅ​ខ្ទម​ដដែល​ ទើប​មាន​ការ​សួរនាំ ​ក៏​ធ្លាយ​ដំណឹង​ថា…(មានវីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាល​នៅ​ត្រូវ​គ្នា​ជាមួយ​ពូ​ម៉ៅ​នោះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ អ្នកស្រី ទ្រី ដា​ណា បាន​​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​សៀមរាប ហើយ​ជួប​ស្ត្រី​ម្នាក់ ដែល​ល្បីល្បាញ​តាម​បណ្ដាញ​សង្គម ឈ្មោះ​ស៊ី​ឡុង​នី។ នៅ​ពេលនោះ ដោយ​ឃើញ​ស្ត្រី​ខាងលើ មាន​ជីវភាព​លំបាក​ រ៉ាប់រង​ចិញ្ចឹម​កូន​៤​នាក់​ម្នាក់ឯង ព្រោះ​បែក​ពី​ប្ដី​នោះ​ អ្នកស្រី​ក៏បាន​សន្យា​ថា នឹង​សាង​សង់ផ្ទះ​តូច​ល្មម​ជូន​គាត់។


បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ អ្នកស្រី ទ្រី ដា​ណា បាន​សរសេរ​រៀបរាប់​ថា «​ចៃដន្យ​ណាស់ មក​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្រាប់តែ​ឮ​សំឡេង​គាត់​ហៅ idol ហើយ​លួ,ច​ថត​ទៀត​ បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹងហើយ ល្បី​ថា​សៀវ ឡុង​នី​ខ្មែរ ចូលចិត្ត​ធ្វើ​ឱ្យគេ​សើច​នៅ​សៀមរាប​នោះ តាមពិត ជីវិត​គាត់​កម្សត់​ណាស់ មិនមែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹ​ង​ទេ គាត់​ធ្វើ​ចឹ​ង ព្រោះ​ចង់​លក់​ការ៉េម​ដាច់ គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និង​ម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ​។

គាត់​រួសរាយ​ណាស់ មក​ជិត​ខ្ញុំ សើច​ដាក់​ខ្ញុំ ខ្ញុំ​ក៏​សួរនាំ​ជីវិត​គាត់ ហើយ​គាត់​ថា ​ចង់​បានកូន​ផ្ទះ​ល្មម​មួយ​នៅ​ជាមួយ​កូនៗ និង​ម៉ែ​គាត់​។ អាណិត​គាត់ ខំប្រឹង ហើយក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ​។ ខ្ញុំ​នឹង​សង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើបចិត្ត ខ្ញុំ​នេះ​ក៏​សប្បាយ​ដែរ​។ ខ្ញុំ​ចូលចិត្ត​អ្នកតស៊ូ​ណាស់ ដូច​គាត់​ចឹ​ង គឺ​ចង់​ជួយ​មែនទែន​»​។​

តាំងពី​សន្យា រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ គេ​មិនដឹង​ថា អ្នកស្រី ទ្រី ដា​ណា បាន​សាង​សង់ផ្ទះ​ជូន​គាត់ ឬ​យ៉ាងណា​នោះទេ​។ តែ​តាមរយៈ​វីដេអូ ដែល​ស្ត្រី​ដ៏​កម្សត់​ស៊ី ឡុង​នី ថត បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រក​ចំណូល​បន្ថែម​នោះ គេ​ឃើញ នាង​នៅតែ​រស់នៅ​ផ្ទះ​ពីមុន​ដដែល​។​


ប្រការនេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ លើក​ជា​សំណួរ​ថា «​សុំ​សួរ​១​កុំ​ខឹង តើ​ពីមុន​បងស្រី​ទ្រី​ដា​ណា​បានធ្វើ​ផ្ទះ​អោយ​បង​អត់​?​ព្រោះ​បាន​ខ្ញុំ​តាមដាន​ថា ពីមុន​បងស្រី​ទ្រី​ដា​ណា​បាន​ផ្ទះ​អោយ សុំទោស​ផង​ព្រោះ​សួរ​ចង់​ដឹង​ធម្មតា​កុំ​ប្រកាន់​»​។​

ក្រោយពី​មាន​ការ​លើក​ជា​ចម្ងល់​បែបនេះ ​គេ​ឃើញ​មាន​មតិ​មួយ​ឆ្លើយ​តប​ជំនួស​ថា «​តំបន់​អប្សរា​គេ​មិន​ឲ្យ​ធ្វើ​ទេ​អ៊ី​»​។ ជុំវិញរឿងនេះ ស៊ី ឡុងនី ក៏បានធ្វើការ​បកស្រាយ​រួចហើយដែរ​៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment