ភរិយាបែបនេះ កម្ររកបាន! ខួប​អាពាហ៍ពិពាហ៍​គម្រប់​៧​ឆ្នាំ, ពូឃ្លាំង​ ធ្វើការ​អរគុណ​ភរិយា​ចំនួន​៧​ចំណុច​យ៉ាង​​ពិសេស​ថា…

គេ​នៅ​ចាំបាន​ថា ពូ​ឃ្លាំង បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​នារី​ម្នាក់​ឈ្មោះ​ស៊ុយ ច​ន្ធូ ដែលមាន​អាយុ​ស្របាល​គ្នា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ក្រោយពី​ស្គាល់គ្នា និង​ស្វែង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ជា​យូរ​នោះ​។​


​នៅពេលនោះ ពូ​ឃ្លាំង បាន​បញ្ជាក់​ថា ពិធី​មង្គលការ​របស់​ខ្លួន ភ្ញៀវ​សរុប​ទាំងអស់​ប្រហែល​១០០​តុ​។​តៃ​សម្រាប់​សិល្បៈ​ដូចគ្នា អញ្ជើញ​ប្រហែល​ជាង​១០​នាក់​ប៉ុណ្ណោះ មានដូចជា តារាចម្រៀង មាស សុខ​សោភា​,​ប្ដី​ប្រពន្ធ​អ្នកនាង គង់ សុជាតិ​, នេន​ទុំ , រ៉ូ​លីន​, លោក ឈន សុ​វណ្ណា​រាជ ក្រុម​ដ​ន្ត្រី​របស់លោក គង់ ពិសិដ្ឋ ជាដើម​។​

ដោយឡែក កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៧​ឆ្នាំ​នោះ ម្ចាស់បទ «ជួយថែសិល្បៈដូនតា» ពូ​ឃ្លាំង បាន​ធ្វើការ​អរគុណ​ភរិយា​របស់ខ្លួន​ចំនួន​៧​ចំណុច​យ៉ាង​មានន័យ​ផង​ដែរ។

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ពូ​ឃ្លាំង បាន​សរសេរ​ធ្វើការ​អរគុណ​ដូច្នេះ​ថា «Happy Anniversary 7 ឆ្នាំ​ណា ប្រពន្ធ​សំលាញ់ !!!, អ​គុ​ណែ ដែល​ជ្រើស​យក​បង​ជា​ប្តី​,
​អគុណ​ដែល​ស្រលាញ់​បង​, អគុណ​ដែល​មើលថែ​បង​,


អគុណ​ដែល​ទ្រាំ​នឹង​ចរិត​របស់​បង​, អគុណ​ដែល​បង​មាន​កំហុស ក៏​អាច​លើកលែង​អោយ​បង​, អគុណ​ដែល​បាន​បង្កើត​ត​កូន​អោយ​បង​, អគុណ​ដែល​ធ្វើជា​ចំណែក​មួយ​សម្រាប់​ជីវិត​, បង​សន្យា​ថា ​នឹង​ធ្វើជា​ប្តី​ល្អ ប៉ា​ល្អ មេ​គ្រួសារ​ល្អ​មួយ​សម្រាប់​អូន នឹង​កូន​»​។​

តាមរយៈ​ការ​អរគុណ​នេះ ឃើញ​ថា ភរិយា​របស់​លោក​ពិត​ជា​ស្ត្រី​ដ៏​ល្អ​ម្នាក់ ដែល​ប្រុសៗ​ប្រាថ្នា​ចង់បាន។ ចំពោះ អ្នកគាំទ្រ​វិញ បាន​លើក​ឡើង​ថា «​ល្អ​បើ​យើង​ដឹង​កំហុស​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​មក​ប្រាប់​ប្រពន្ធ​យើង​ឲ្យ​គ្នា​កក់ក្ដៅ​ល្អ​..,​ៗ​ៗ​ៗ​, ប្រពៃ​ណាស់​ពូ មាន​ប្រពន្ធ​ និង​កូន​ហើយ​ហ៊ាន​បង្ហាញ​ឲ្យ​មហាជន​ឃើញ តារា​ខ្លះ​មាន​ទាំង​ប្ដី ឬ​ប្រពន្ធ​ហើយ​អត់​បង្ហាញ​ទេ​ខ្លាច​គេ​ដឹង​មិន​ល្បី​»៕

Related posts

Leave a Comment