ក្រោយរៀបការជាមួយគ្នាអស់រយៈពេល៩ឆ្នាំនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ, ពិធីករដ៏ល្បី លោក ជា វណ្ណារិទ្ធ បានសម្រេចបំណងប្រាថ្នាភរិយារបស់លោកចុងក្រោយ ធ្វើឲ្យបច្ចុប្បន្ន លោក និងភរិយា មានកូន២, ផ្ទះ២ និងឡានចំនួន២គ្រឿង។
កាលពីដើមខែមិថុនានេះ លោកបាន ទិញរថយន្តToyota Corolla Cross ស៊េរីឆ្នាំ២០២២ ជាការគម្រប់បំណងប្រាថ្នាខាងលើ ហើយទម្រាំមកដល់ចំណុចនេះ លោក និងភរិយា មានរឿងជូរចត់ជាច្រើន ដែលឆ្លងកាត់ជាមួយគ្នា ក្នុងនោះ សូម្បីលុយ២២ដុល្លារ ក៏លោកចំណាយពេលច្រើនថ្ងៃដើម្បីបានវានោះដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ភរិយា របស់លោក បានរៀបរាប់ថា «រឿងខ្លះនិយាយដូចជាន់កែងខ្លួនឯងចឹង ប៉ុន្តែប;មិននិយាយវាមិនអស់ចិត្ត ព្រោះមួយរយៈនេះចំនួនមនុស្សស្រី ដែល Share ស្រមៃចង់បានរបស់នេះ ចង់បានរបស់នោះវាកើនឡើងគួរអោយកត់សំគាល់ អ្នកខ្លះShareហើយបានកាដូដូចចិត្ត
អ្នកខ្លះអន់ចិត្តព្រោះមិនបានដូចគេ សម្រាប់ខ្ញុំបានស្រលាញ់មនុស្សម្នាក់នៅឆ្នាំ 2010 នៅពេលដែលខ្ញុំហៅមិត្តភក្តិមកចូលរួមខួបកំណើត មនុស្សដែលស្រលាញ់ខ្ញុំ បែរជាគ្មានកាដូអោយទៅវិញ មិនហ៊ានសួរបានត្រឹមតែអន់ចិត្ត 10ថ្ងៃក្រោយមកគាត់ជិះម៉ូតូកាន់កាដូធំមួយ ហើយនិយាយថាសុំទោសដែលបងអោយយឺតព្រោះទើបតែបើកលុយshow ថតទុកថ្ងៃមិញ
នៅក្នុងកាដូនឹងមានតុក្កតា Pink Panther តម្លៃ 22$ទាំងខ្ចប់ សម្រាប់យើងសម័យនេះប្រហែលជាគិតថាថោក ប៉ុន្តែសម្រាប់គាត់ដែលត្រូវចេញរកលុយខ្លួនឯង និងចិញ្ចឹមគ្រួសារគឺមិនមែនតិចឡើយ និយាយត្រង់ខ្ញុំមិនដែលទាមទារ ឬប៉ងចង់បានអ្វីពីគាត់ឡើយ
ព្រោះចេះតែគិតថា មិនដឹងមានសំណាងបានជួបគ្នាជាប្តីប្រពន្ធឬអត់ សូម្បីតែហូបអីក៏ចែកលុយគ្នាចេញស្មើដែរ បន្ទាប់ពីការហើយរកលុយរៀងខ្លួន ចង់បានអីក៏ហ៊ានទារដែរ ព្រោះដឹងថាគាត់ផ្តល់អោយបាន និយាយរួមshare កាមេរ៉ាអោយហាងមិត្តភក្តិក៏បាន Share post ពីណាអោយតែគាត់រកបានគាត់រកអោយដែរ កុំអោយតែអត់លុយ
មិនមែនទើសគេ ឬច្រណែនគេទេ ព្រោះវាអស់ពេលផ្គាប់ចិត្តបែបប្រយោលចឹងហើយ ពិសេសហ៊ានតែអោយទៅអោយមក វៗអស់លុយបង់ផ្ទះល្មមស្ញេញ គ្មានប្រុសណាគេមិនចង់ផ្គាប់ចិត្តសង្សារទេតែថវិកាមានកំណត់ បើគ្នាអ្នកធ្វើការរកស៊ីមិនអីទេ ប៉ះគ្នាអ្នករៀននៅសុំលុយម៉ែឪនៅឡើយរាងតឹងបន្តិច វៗលួ.ចលុយម៉ែទៀតសរសេរបានវែងដែរនឹងខ្ញុំ រឿងគេសោះ»។
នៅរាត្រីឆ្លងចូលថ្ងៃទី២៣ ខែមិថុនា លោក ជា វណ្ណារិទ្ធ បានចែករំលែកសារខាងលើនេះ ឡើងវិញ ហើយសរសេររំលឹកថា «ត្រឹមកាដូ 22$ ចំណាយពេល 10ថ្ងៃ មិនមែនភ្លេចទេតែពេលអត់លុយគេនៅមើលឃើញចំណុចល្អរបស់ខ្ញុំ អរគុណប្រពន្ធសម្លាញ់»៕