គេនៅចាំបានថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ប្រកាសតាមចាប់ស្វាមីរបស់ខ្លួន ដែលព្យាយាមរត់គេចទៅកាន់ខេត្តពោធិ៍សាត់ ព្រមទាំងជូនលុយដល់ទៅ១ម៉ឺនដុល្លារ ចំពោះអ្នករាយការណ៍ទៅប៉ូ.លិស ហើយឈានដល់ការចាប់ខ្លួននោះ។
នៅពេលនោះ ថៅកែអនឡាញរូបនេះ បានប្រាប់ឲ្យដឹងខ្លះៗថា ស្វាមីរបស់ខ្លួនលួ.ចទ្រព្យសម្បត្តិហើយរត់គេច និងមានការប្រើប្រាស់អំ.ពើ.ហិ..ង្សាលើអ្នកនាងថែមទៀតផង។ ក្រោយមក រឿងនេះ ក៏ស្ងប់ស្ងាត់មួយរយៈ ដោយអ្នកនាង បានលុបសារ ដែលបង្ហោះពាក់ព័ន្ធរឿងខាងលើ ចេញពីគណនីហ្វេសប៊ុករបស់ខ្លួនទាំងអស់។
ទោះយ៉ាងណា ស្រាប់តែមានការធ្លាយវីដេអូមួយ អមដោយសារ ដែលអ្នកនាងបង្ហោះសារគណនីហ្វេសប៊ុករបស់ខ្លួនថា «អ្នកម្ដាយអើយរត់ពេញផ្លូវទាំងមេឃងងឹតមកជួយជីវិតកូន»។ តាមរយៈការវីដេអូ និងសារនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយ ដោយដាក់ការសង្ស័យថា អ្នកនាង ទ្រិញ ផល្លា ចង់បញ្ច.ប់ជី.វិត។
ក្រោយពីមានការផ្សព្វផ្សាយមួយចំនួន ដោយដាក់ការសង្ស័យតាមរយៈសំណេរខាងលើ ថា ជាករណី ប្រពន្ធពូចក់ចង់.ប.ញ្ចប់ជីវិតខ្លួនឯងនោះ តាមពិតមិនដូច្នេះទេ។ ការពិតករណីនេះ ជាការរត់គេចពីអំ.ពើហិ.ង្សាប៉ុណ្ណោះ។
ប្រាប់សារព័ត៌មានក្នុងស្រុក ថៅកែអនឡាញល្បីឈ្មោះ អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់ថា វីដេអូមួយនោះ ជាវីដេអូ ដែលអ្នកនាង បានរត់គេច ពីការប្រើប្រាស់អំ.ពើហិ.ង្សា និងគំ.រាមសម្លាប់ពីអេដមីនជីងចក់ជាស្វាមី ហើយនៅពេលនោះ នាងបានរត់ទៅរកម្ដាយឲ្យជួយទាំងកណ្ដាលយប់។
នៅក្នុងវីដេអូនោះ អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់ទាំងទឹកភ្នែកថា «អម្បាញ់ម៉ាក់ខ្ញុំថា យកប៉ូលិសទៅ បានវាព្រលែងខ្ញុំ កុំអីវាអត់ព្រលែងខ្ញុំទេ វាទុកវា.យខ្ញុំ ហើយនៅបុរី គេឮក៏គេអត់ជួយខ្ញុំដែរ អត់មានអ្នកណាមកជួយខ្ញុំទាំងអស់ អម្បាញ់ខ្ញុំខ្លាចតែខ្ញុំងា..ប់ចោលកូនទេម៉ាក់អើយ»។
កន្លងមក អ្នកនាង ទ្រិញ ផល្លា ធ្លាប់បញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលស្វាមីរបស់ខ្លួន ប្រើហិ..ង្សាមកលើអ្នកនាង ពោលជាច្រើនដងរួចមកហើយ ហើយកន្លងមកអ្នកនាងតែងតែលើកលែងទោសឲ្យ។ ជុំវិញរឿងនេះ យើងមិនអាចសុំការបំភ្លឺពី អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី អេដមីន ជីងចក់ បាននោះឡើយ។
ក្រោយពីរឿងនេះ បានល្បីកក្រើកក្លាយជាការជជែកវែកញែកមួយចំនួនរួចមក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារអំពាវនាវដល់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី អមដោយស្ទីកឃ័រទឹកភ្នែកថា «អ្នកម្ដាយចិត្តធម៌ ជួយស្រ្ដី រងអំ.ពើហិ.ង្សាដោយអយុត្តិធម៌ ទូទាំងប្រទេសកម្ពុជា ដើម្បី លុ.បបំបាត់ អំ.ពើហិ..ង្សាលើស្រ្ដីភេ.ទ»៕