គេនៅចាំបានថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។
ក្រោយរៀបការ គេសង្កេតឃើញថា ពួកគេ បានរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារដ៏តូចនេះ ហើយតែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈការបង្ហោះរូបថតឲ្យអ្នកគាំទ្របានឃើញជារឿយៗផងដែរ តែមួយរយៈចុងក្រោយស្រាប់តែមានការសង្ស័យថា ចំណងស្នេហ៍របស់ពួកគេឈានដល់ផ្លូវបំបែកទៅវិញ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ ដោយដាក់ការសង្ស័យជុំវិញចំណងស្នេហ៍របស់ឈានដល់ផ្លូវបំបែក ដោយលើកហេតុផលមួយចំនួនមកធ្វើអំណះអំណាងការពារប្រធានបទរបស់ខ្លួននោះ។
ប្រភព បានលើកហេតុផលថា ប៉ុន្មានខែចុងក្រោយនេះ មិនសូវឃើញពេជ្រ សូលីកា និងស្វាមី បញ្ចេញរូបភាពគូប៉ុន្មានឡើយ ក្រៅពីថតរូបជុំគ្នាក្នុងថ្ងៃខួបគម្រប់២ឆ្នាំរបស់កូនប្រុស។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗលើStoryគណនី Instagram របស់ខ្លួន ដូចជា កាលពីដើមខែមេសា កន្លងទៅ ក្នុងថ្ងៃApril ‘s Fool Day រូបនាងធ្លាប់បង្ហើបថា ខ្លួនក្លាយជាSingle mom។
ជាពិសេស កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃជូនដំណើរឪពុកម្តាយត្រឡប់ទៅក្រៅប្រទេសវិញ ស្វាមីតារាស្រី ពេជ្រ សូលីកា បានបង្ហោះរូបជាច្រើនសន្លឹក ប៉ុន្តែក្នុងនោះ គ្មានវត្តមានរបស់ តារាស្រីរូបនេះឡើយ។
ក្រោយពីមានការចុះផ្សាយនោះ អ្នកគាំទ្រមួយចំនួនក៏ទៅសួរនាំនាង ក្នុងឡាយ ហើយជាការឆ្លើយតប តារាស្រីល្បីឈ្មោះរូបនេះ បញ្ជាក់ថា «ជឿតាមព័ត៌មានទៅ ខ្ញុំមិនបានបង្ខំឲ្យមកជឿខ្ញុំទេ ធម្មតា មនុស្សរស់នៅជាមួយគ្នា ដូចចានអញ្ចឹង កាលណាយើងលាងហើយ ចានវាច្រើន កាលណាដាក់ប៉ាច់ វាតែងតែឮហើយត្រូវអត់? អីចឹងវាតែងតែងងក់ វាតែងតែង៉ិកង៉ក់អីតិចតួចហើយ ហ្នឹងហើយ ហើយវាក៏មិនដែល ជីវិតតារាវា អត់ចេះខឹងទេ…»។
បន្ថែមលើនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ពេជ្រ សូលីកា ឈប់ខ្វល់ពីអ្នកមិនពេញចិត្តខ្លួនហើយ ហើយបានបង្ហោះសារយ៉ាងវែងអន្លាយថា «ភាពរឹងមាំ គឺឈ្នះគ្រប់ឧបសគ្គទាំងអស់ជួបរឿងណាដោះស្រាយរឿងហ្នឹង កុំខ្វល់ពីសម្ដីអត់ប្រយោជន៍របស់អ្នកដែលមិនពេញចិត្តយើង
កុំផ្ដល់ឱកាសអោយអ្នកដែលស្អ.ប់យើងមកជាន់ពន្លិចយើង ពេលវេលាដែលយើងត្រូវធ្វើ គឺផ្ទុករឿងល្អៗអោយបានច្រើន បើគេមិនប៉ះយើង យើងកុំទៅស្អប់គេ ហើយបើគេស្អ.ប់យើង ក៏បណ្ដោយអោយគេស្អប់ទៅចុះ ព្រោះវេលាចុងក្រោយនៃជីវិតមនុស្សគឺដើរផ្លូវតែមួយដូចតែគ្នា ពេលវេលាដែលយើងត្រូវធ្វើគឺ ៖ ធ្វើការ រកលុយ ទិញដី ទិញផ្ទះ ទិញរបស់ដែលយើងស្រលាញ់ ធ្វើបុណ្យចែកទានខ្លះ មានសាលាល្អៗអោយកូនរៀន បង្កើតក្ដីសុខអោយខ្លួនឯង»៕