ស្របពេលរឿងរ៉ាវពូចក់ ត្រូវបានភរិយាសម្រេចប្រើប្រព័ន្ធផ្លូវច្បា.ប់ដោះស្រាយ ក្លាយជាទីចាប់អារម្មណ៍សម្រាប់មហាជននោះ ស្រាប់តែអ្នកគាំទ្រលោក បង្ហោះរូបថតអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះមួយសន្លឹក ឈរអមដោយអា.វុ.ធ.ហ.ត្ថ២រូប បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។
គេនៅចាំបានថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ប្រកាសតាមចាប់ស្វាមីរបស់ខ្លួន ដែលព្យាយាមរត់គេចទៅកាន់ខេត្តពោធិ៍សាត់ ព្រមទាំងជូនលុយដល់ទៅ១ម៉ឺនដុល្លារ ចំពោះអ្នករាយការណ៍ទៅប៉ូ.លិស ហើយឈានដល់ការចាប់ខ្លួននោះ។
ក្រោយពីបង្ហោះសារនេះរួចមក អ្នកលក់ផលិតផលអនឡាញដ៏ល្បីរូបនេះ បានលុបសារទាំងនោះចោលអស់វិញ ហើយបង្ហោះសារបញ្ជាក់ពីជំហររបស់ខ្លួនថា «អ្វី ដែលខ្ញុំផុសនឹង ចាក់សោទុកសិន កំពុងអោយប៉ូ.លិស មេធាវី ធ្វើការសិន ធ្វើហើយខ្ញុំនឹងដោះសោចេញវិញ គ្រប់យ៉ាងធ្វើទៅតាមច្បា.ប់ហើយ តិចទៀតគ្រប់យ៉ាងនឹងបញ្ចប់ដោយច្បាស់លាស់!»។
បន្ថែមលើនេះ អ្នកនាង បានទម្លាយរឿងពូចក់ប្រើហិ..ង្សា ហើយថែមទាំងអំពាវនាវដល់លោកជំទាវ ញ៉ែម មរកត ជួយរកយុត្តិធម៌ទៀតផង។ ស្របពេលរឿងនេះ ក្លាយជាប្រធានបទក្ដៅនោះ ស្រាប់តែអ្នកគាំទ្រលោកម្នាក់ ប្រើប្រាស់ទំព័រហ្វេសប៊ុក«WinSport-កីឡា» ធ្វើការបង្ហោះរូបថតពូចក់មួយសន្លឹក អមដោយប៉េអឹម២នាក់ឈរអមសងខាង។
ពេលឃើញរូបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនយល់ច្រឡំថា រូបលោកត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធរឿងរ៉ាវជាមួយភរិយាល្បីកក្រើកបណ្ដាញសង្គមនោះ ដល់ពេលមើលCaption ដែលសរសេរថា «យ៉ាងណាក៏គាត់ធ្លាប់ធ្វើរឿងល្អៗជាច្រើនដល់សង្គម!» ទើបដឹងថា មិនមែននោះឡើយ នេះជារូបថត ពេលលោកជួយដល់សង្គមនាពេលកន្លងមកប៉ុណ្ណោះ។
បន្ថែមលើនេះ ទំព័រហ្វេសប៊ុកខាងលើ បានបញ្ជាក់ច្បាស់ៗពីសកម្មភាពមនុស្សនោះថា «ខេត្តកំពង់ធំ : កាលថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង 12ថ្ងៃត្រង់បញ្ជាការដ្ឋាននរគបាលខេត្តកំពង់ធំ ស្រុកស្ទោង សូមថ្លែងអំណរគុណដល់ Admin ជីងចក់ ដែលបានឧបត្ថម្ភទឹកអាល់កុល! សូមជូនពរ Admin ជីងចក់ សុខភាពល្អនឹងប្រកបការងារដោយរលូន សូមអរគុណ»៕