​​លេងមែន​ទែន​ហើយ! ​ទ្រាំ​នឹង​ការ​ប្រ,មា,ថ​លែង​បាន, ពូ ចក់ ​បញ្ជាក់​ជំហរ​ក្នុង​នាម​កូន​ប្រុស​​តតាំង​ជាមួយ​ប្រពន្ធ​ថា…

ស្រប​ពេល​រឿងរ៉ាវ​ពូ​ចក់ ត្រូវ​បាន​ភរិយា​សម្រេច​ប្រើ​ប្រព័ន្ធ​ផ្លូវ​ច្បា.ប់​ដោះស្រាយ ក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហាជន​នោះ ស្រាប់តែ​អ្នកគាំទ្រ​លោក បង្ហោះ​រូបថត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏ល្បី​រូប​នេះ​មួយ​សន្លឹក ឈរ​អម​ដោយ​អា​.​វុ​.​ធ​.​ហ​.​ត្ថ​២​រូប បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម។


គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្តពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ​.​លិ​ស ហើយ​ឈានដល់​ការចាប់ខ្លួន​នោះ​។​

ក្រោយពី​បង្ហោះ​សារ​នេះ​រួចមក អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​ល្បី​រូបនេះ បាន​លុប​​​សារ​ទាំងនោះ​ចោល​អស់​វិញ ហើយ​បង្ហោះ​សារ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា «​អ្វី ដែល​ខ្ញុំ​ផុស​នឹង ចាក់សោ​ទុក​សិន កំពុង​អោយ​ប៉ូ​.​លិ​ស មេធាវី ធ្វើការ​សិន ធ្វើ​ហើយ​ខ្ញុំ​នឹង​ដោះ​សោ​ចេញ​វិញ គ្រប់យ៉ាង​ធ្វើទៅ​តាម​ច្បា​.​ប់​ហើយ តិច​ទៀត​គ្រប់យ៉ាង​នឹង​បញ្ចប់​ដោយ​ច្បាស់លាស់​!»​។​

បន្ថែម​លើ​នេះ អ្នកនាង បាន​ទម្លាយ​រឿង​ពូ​ចក់​ប្រើ​ហិ..ង្សា ហើយ​ថែមទាំង​អំពាវនាវ​ដល់​លោកជំទាវ ញ៉ែម មរកត ជួយ​រក​យុត្តិធម៌​ទៀតផង​។ ស្របពេល​រឿងនេះ ក្លាយជា​ប្រធានបទ​ក្ដៅ​នោះ ស្រាប់តែ​អ្នកគាំទ្រ​លោក​ម្នាក់ ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«WinSport-​កីឡា​» ធ្វើការ​បង្ហោះ​រូបថត​ពូចក់​មួយ​សន្លឹក អមដោយ​ប៉េអឹម​២​នាក់​ឈរ​អម​សងខាង​។​

ពេល​ឃើញ​រូប​នេះ​ភ្លាម ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លោក​ជាច្រើន​យល់​ច្រឡំ​ថា រូបលោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​រឿងរ៉ាវ​ជាមួយ​ភរិយា​ល្បី​កក្រើក​បណ្ដាញ​សង្គម​នោះ​ ដល់ពេល​មើល​Caption ដែល​សរសេរ​ថា «​យ៉ាងណា​ក៏​គាត់​ធ្លាប់ធ្វើ​រឿង​ល្អៗ​ជាច្រើន​ដល់​សង្គម​!» ទើប​ដឹងថា ​មិនមែន​នោះ​ឡើយ នេះ​ជា​រូបថត​ ពេល​លោក​ជួយ​ដល់​សង្គម​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​។​

បន្ថែម​លើ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បានបញ្ជាក់​ច្បាស់ៗ​ពី​សកម្មភាព​មនុស្ស​នោះ​ថា «​ខេត្តកំពង់ធំ : កាល​ថ្ងៃទី​23 ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង 12​ថ្ងៃត្រង់​បញ្ជាការដ្ឋាន​នរគ​បាល​ខេត្តកំពង់ធំ ស្រុក​ស្ទោង សូម​ថ្លែងអំណរគុណ​ដល់ Admin ជីងចក់ ដែល​បាន​ឧបត្ថម្ភ​ទឹក​អាល់កុល! សូម​ជូនពរ Admin ជីងចក់ សុខភាព​ល្អ​នឹង​ប្រកបការងារ​ដោយ​រលូន សូម​អរគុណ​»។

ងាកមកពូចក់ ក្រោយឃើញគេយល់ច្រឡំបែបនេះ ក៏បានបង្ហោះសារទាំងហួសចិត្តនៅមុននេះបន្តិចថា «រូបឯងទៅចែកអាកុល ម៉ាស់ក្នុងកំឡុងពេលCovid-19សោះ ផ្អើលថាគេចាប់ពូចក់បាត់ហើយ​ សូមខ្លាចហើយ​ព័ត៌មាន»។

ក្រោយមានការបង្ហោះបែបនេះ ស្រាប់តែមតិមួយលើកឡើងស្ដីឲ្យលោកថា «អើវាមិនខុសពីអាឈ្លោះគ្នាលេងៗទេអាអ្ហើយអា»។ ជាការឆ្លើយតប ពូចក់ បញ្ជាក់ជំហរថា «លេងមិនលេ.ង ច្បាប់សម្រេច ចេញមកដឹងហើយ។ ខ្ញុំជាកូនប្រុសមិនចង់អោយគេប្រ.មាថ ហើយយកល្បីតាមរយៈការជេរ ដោយយកការសម្ដែង​ហែកហួរ​ចឹងទេ។ ព្រោះខ្ញុំល្បីតាំងមុនមានគាត់ទៅទៀតនោះ។ រឿងគាត់ផុស ឡាយជារឿងរបស់គាត់ទេ យើងរង់ចាំការសម្រេចនៅតុ.លាការ»។

ចំពោះមតិមួយទៀត បានដៀលឲ្យ​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូប​នេះថា «មុខហែ.ងសមតែគេចា.ប់ទៅអប់រំម្តងអាសំ.រាម»។ ជាការឆ្លើយតប ពូចក់ បញ្ជាក់ទៀតថា «ខ្ញុំអត់ដែល​សម្ដែង​ រឺpost Live និយាយរឿងគ្រួសារខ្ញុំទេបង នឹងចំពោះខ្ញុំ តែបើគាត់ខាងនុងជារឿងរបស់គាត់»៕

Related posts

    Leave a Comment