ទោះ​មាន​កូន និង​ប្ដី​ហើយ មិន​ទាន់​បាន​រៀប​ការ, តែ ​ឌុច លីដា មិនអន់ចិត្តឡើយ ព្រោះថា…

កន្លងមក មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារា ស៊ិចស៊ីអ្នកនាង ឌុច លីដា បានបង្ហាញមុខស្វាមីជាសាធារណៈ និងជាលើកដំបូងនៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពីមាន​​មន្ទិលសង្ស័យ និងលើកឡើងជាចម្ងល់រឿយៗថា នាងមិនដែល​បង្ហាញ​មុខប្ដីនោះ។


កន្លងមក ឌុច លីដា ធ្លាប់អះអាងដែរថា កាលដែលមិនចង់បង្ហាញមុខស្វាមីលើបណ្ដាញសង្គម គឺព្រោះ​តែ​និស្ស័យ​​មិនដូចគ្នា ទើបមិនដែលបង្ហាញមុខរួមគ្នា។ លីដា បញ្ជាក់ថា ស្វាមីរបស់ខ្លួនជាមនុស្សមិន​ចូល​ចិត្ត​ថត​រូបបង្ហោះបែបរញ៉េរញ៉ៃឡើយ។

ក្រោយមានមន្ទិលសង្ស័យ និងចម្ងល់ជាច្រើនពាក់ព័ន្ធនឹងវត្តមានរបស់ស្វាមី ​ឌុច លីដា ក៏បានបង្ហាញមុខស្វាមីជាសាធារណៈនៅលើបណ្ដាញសង្គម ជាមួយនឹងកូនប្រុសរបស់នាង អម​ដោយ​សំណេរខ្លី​យ៉ាង​មាន​អត្ថ​ន័យថា៖ «អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេគ្រាន់តែមិនបានផុសតាស» ។

រហូតមកដល់ពេលនេះ តារាសម្តែងឌុច លីដា មិនទាន់រៀបការនៅឡើយ។ ដ្បិតមិនបានរៀបការតែ ឌុច លីដា​ហាក់មិនមានការអាក់អន់ចិត្តអ្វីឡើយ ដោយសព្វថ្ងៃនាងនិងស្វាមីគឺបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ហើយ អ្វីដែលសំខាន់គឺនាងទទួលបានការស្រឡាញ់មើលថែ​ និងយកចិត្តទុកដាក់ពីសំណាក់ស្វាមី។

ទោះបីជាកូនរាងធំទៅហើយក្តី តែ ឌុច លីដា ហាក់មិនទាន់ទទួលថតរឿងថ្មីទៀតឡើយ ប៉ុន្តែយ៉ាងណានាង បញ្ជាក់ថា នៅតែស្រឡាញ់អាជីពសម្តែង ហើយស្វាមីក៏មិនបានហាមឃាត់ឬរារាំងអ្វីឡើយ៕

Related posts

Leave a Comment