គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ រឿងរ៉ាវអ្នកនាង ទ្រិញ ផល្លា និងអេដមីន ជីង ចក់ ដែលផ្ទុះឡើងជាថ្មីនោះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងដូចមុននោះឡើយ ដោយសារតែមហាជនគិតថា ជាការសម្ដែង ព្រោះកន្លងមកធ្លាប់ធ្លាយឆាតម្ដងរួចមកហើយថា ជាការសម្ដែងនោះ។
ទោះយ៉ាងណា លើកនេះ ជារឿងពិត ព្រោះអ្នកនាង ទ្រិញ ផល្លា បានប្រកាសក្ដែងៗតាមហ្វេសប៊ុករួចហើយថា នឹងចាត់ការប្ដីរបស់ខ្លួនតាមផ្លូវច្បាប់ ចំពោះការលួ,ចទ្រព្យសម្បត្តិ និងការប.ង្កហិ,ង្សាលើនាងនោះ។ លើសពីនេះ មានការបង្ហើបប្រាប់ច្បាស់ៗថា អ្នកនាង ទ្រិញ ផល្លា បានដាក់ពាក្យបណ្តឹ,ងទៅស្វាមីរបស់ខ្លួនរួចហើយ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក។
ងាកមកអេដមីន ជីងចក់ ក៏បានប្រកាសជំហរក្នុងនាមកូនប្រុស តាមរយៈខំមិនក្រោមផុសរបស់ខ្លួនថា «លេងមិនលេ.ង ច្បាប់សម្រេច ចេញមកដឹងហើយ។ ខ្ញុំជាកូនប្រុសមិនចង់អោយគេប្រ.មាថ ហើយយកល្បីតាមរយៈការជេរ ដោយយកការសម្ដែងហែកហួរចឹងទេ។ ព្រោះខ្ញុំល្បីតាំងមុនមានគាត់ទៅទៀតនោះ។ រឿងគាត់ផុស ឡាយជារឿងរបស់គាត់ទេ យើងរង់ចាំការសម្រេចនៅតុ.លាការ»។
អ្វីជាការចាប់អារម្មណ៍មួយទៀត ហើយអាចធ្វើឲ្យមហាជនទុកចិត្តបានថា ជាការពិតនោះ ត្រង់ថា ពេលឈ្លោះគ្នាអំឡុងខែមេសា នោះ អ្នកនាង ទ្រិ ផល្លា បានលុបរូបថតជាមួយអេដមីន ជីងចក់ ចេញអស់ពីគណនីហ្វេសប៊ុករបស់ខ្លួន។ តែអេដមីន ជីងចក់ ពុំបានលុបនោះឡើយ ហើយទីបំផុតពួកគេក៏ត្រូវគ្នាវិញ។
តែការឈ្លោះគ្នាម្ដងនេះ ពួកគេទាំង២នាក់ បានធ្វើការលុបរូបថតជាមួយគ្នា ចេញអស់ពីគណនីហ្វេសប៊ុករបស់ពួកគេរៀងៗខ្លួន ថែមទាំងផ្អាកការហែកហួរគ្នាលើបណ្ដាញសង្គម ដោយរក្សាភាពស្ងៀមស្ងាត់ ជ្រើសរើសផ្លូវច្បាប់មកដោះស្រាយវិញ។
លើសពីនេះ ថ្មីៗកន្លងទៅនេះ អ្នក ទ្រិញ ផល្លា ថែមទាំង បានស្នើសុំឱ្យក្រសួងកិច្ចការនារី ជួយរកយុត្តិធម៌ដល់រូបនាង ជាពិសេសស្ត្រី ដែលរងនូវអំពើហិ,ង្សានៅទូទាំងប្រទេស។ ទោះយ៉ាងណាតាមរយៈសកម្មភាពខាងលើ ឃើញថា អ្នកនាង ផល្លា ទំនងចិត្តដាច់ទៅហើយ។ ប៉ុន្តែនៅថ្ងៃនេះ បែរជាបង្ហោះវីដេអូ ធ្វើត្រាប់តាមបទចម្រៀង អមដោយសារលើវីដេអូ ហាក់មិនទាន់កាត់ចិត្តបានថា «ព្រោះតែបង ធ្វើឲ្យអូនស្ទើរតែរលាយបាត់ពីលោកនេះ»។
ចំណែក អត្ថន័យបទចម្រៀងនោះទៀតសោត រៀបរាប់ថា «ប្រុសដូចគ្នាសោះជំនួសបងមិនបាន ហេតុផលតែម្យ៉ាងព្រោះគេមិនមែនជាបង…»។ ដូច្នេះ មានតែរង់ចាំមើលទៀតថាតើនាងនឹងដកពាក្យបណ្ដឹង ហើយបែរជាមកត្រូវគ្នាវិញ ជាមួយអេដមីន ជីងចក់ម្ដងទៀត ឬយ៉ាងណានោះ៕