អាណិត​ណាស់! តូច​ចិត្ត​​​ថ្នាក់​លើ​បញ្ជូន​ទៅ​ធ្វើ​ការ​ឆ្ងាយ​ផ្ទះ,​ មន្ត្រី​អគ្គិសនី​ម្នាក់​​​ប.ញ្ចប់ ជី.វិត ​បន្សល់​ទុក​បណ្ដាំ​យ៉ាង​កម្សត់​ ខណៈ​ប្រពន្ធ ​ទម្លាយ​ថា…

បាត់ដំបង​ ៖ ​បុរស​ ជាមន្ត្រីអគ្គិសនីម្នាក់ ​​​អន់ចិត្ត​ថ្នាក់ដឹកនាំ​ផ្ទេរ​ការងារ​ខ្លួន​ចេញពី​បាត់ដំបង​ ទៅ​ប៉ៃលិន​ឆ្ងាយ​ពី​ផ្ទះ​ សុខ ចិត្ត បញ្ចប់ជីវិតខ្លួនឯង ទុកជា​ការព្រមាន​ថ្នាក់ដឹកនាំ​អង្គភាព​របស់​ខ្លួន ​ធ្វើ​ឲ្យ​ប្រពន្ធ​យំ​ទួញ​សោក​បោក​ខ្លួន ​ទទួល​យក​អត់​បាន។


យោងតាមគណនីហ្វេសប៊ុកមួយ​ មាន​ឈ្មោះ«គ្រួសារ​ត្រកូល ស៊ាន​» បានរៀបរាប់យ៉ាងវែងអន្លាយថា​, «ខ្ញុំ​សូមទោស ពុក​ម៉ែ បងប្អូន​ទាំងអស់គ្នា និង ប្រពន្ធ​សម្លាញ់ ខ្ញុំ​ហត់​ហើយ ខ្ញុំ​ចង់​សម្រាក​ជា រៀងរហូត​ទៅ​។ ទ្រព្យសម្បត្តិ​ទាំងអស់​សូម បែងចែក​ដូចតទៅៈ​

I. ម៉ូតូ Dream 02 / និង ដី​ឡូ ២​ឡូ ទុក​ចែកជូន​ប្រពន្ធ​ខ្ញុំ​។ 2, ម៉ូតូ Wave ទុក​ចែក​អាឡយ កូន​ចែ​វៀង
3. ដីស្រែ សូម​ជូន​ម៉ែយាយ​វិញ​ចុះ​ 4. លុយ​បញ្ញើ​ក្នុង​កុង​ធនាគារ មាន 30​លាន រៀល បែង​ចែកជា 3 ចំណែក :— | ០​លាន​រៀល ទុក​ចិញ្ចឹម​ម៉ែយាយ — I ០​លាន​រៀល ទុក​ចិញ្ចឹម​ពុក​វ័​ន្ត ចុះ ព្រោះ កន្លងមក​ខ្ញុំ​មិនទាន់បាន​សងគុណ​គាត់​ទេ​។​ — I ០​លាន​រៀល​ទៀត ទុក​ផ្គត់ផ្គង់​ប្រពន្ធ​ខ្ញុំ រៀនសូត្រ​ឲ្យ​ចប់​។​

5. លុយ​ប្រាក់ខែ​ក្នុង​កុង​ធនាគារ នៅសល់ ទុក​ធ្វើ​បុណ្យស.ព​ខ្ញុំ​ចុះ​។ ៦. កូន​សូមទោស​ម៉ែ​ខាន ដែល​កូន​មិន​មាន​អ្វី តបស្នង​សងគុណ​ម៉ែ​វិញ​។ សូម​ពុក​ម៉ែ បងប្អូន និង​ប្រពន្ធ​សម្លាញ់ កុំ យំសោក​ស្ដាយ​អី ខ្ញុំ​ទៅបាន​សុខ​ហើយ​។ លា​ហើយ​អ្នក​ទាំងអស់គ្នា​។​


អ.ត្ត.ឃា.ត​របស់ខ្ញុំ ឬ​ឃា.ត.ក.ម្ម​ផ្លូ.វចិ.ត្ត​មួយ​នេះ សូម​ថ្នាក់ដឹកនាំ​ទុកជា​មេរៀន មុននឹង​ផ្ទេរ ទីតាំង​បុគ្គលិក​ពី​ស្រុកកំណើត​គេ​ឲ្យ​ទៅ​ឆ្ងាយ ផ្ទះ​។ ផ្ទះ​ខ្ញុំ ប្រពន្ធ​ខ្ញុំ ម្តាយ​ឪពុក​ខ្ញុំ រួម​ទាំង​ខ្ញុំ មាន​ទីតាំងនៅ បាត់ដំបង ជិត GS អន្លង់​រុន ស្រាប់ ហេតុអ្វី​ផ្ទេរ​ខ្ញុំ​ទៅ GS ប៉ៃលិន ទាំង ដែល​ខ្ញុំ​មិន​ចង់​ទៅ។ សូម​ថ្នាក់ដឹកនាំ​គួរ ពិចារណា​ឡើងវិញ។

ងាកមក​ស្ត្រី​ជា​ប្រពន្ធ ​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក ​ឈ្មោះ «វង្ស ភ័​ក្ត្រា​» បាន​បង្ហោះ​រូបថត​អនុស្សាវរីយ៍​ជាមួយ​គ្នា​​ជាច្រើន​សន្លឹក​ ហើយ​សរសេរ​រៀបរាប់​ទាំង​ទឹកភ្នែកថា «ប្ដី​ហត់​ហើយ​បង​សម្រាក​ទៅ​ឡើង​តំណែង​បាន​1​ខែ​ប្ដី​ក៏​ចាកចោល​អូន អូន​ទទួល​មិន​បានទេ​សូម​បង​ទៅ​ឲ្យ​បាន​សុខ កើត​ជាតិ​ក្រោយ​កុំ​ឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​Sean Savoeung កើត​ជាតិ​ក្រោយ​កើតជា​គូរ​គ្នា​ទៀត​អូន​ស្រឡាញ់​បង​ខ្លាំងណាស់​25.06.2022​បង​ចាកចោល​អូន​ទៅ​ទោះ​ប្រាក់ខែ​ប្រាំបួន​រយ​ឬមួយ​ពាន់​ដុល្លារ​ក៏​មិន​អាចធ្វើ​ឲ្យ​មនុ​ស្សមាន​ក្ដី​សុខ​បាន​ដែល​បើ​ធ្វើការ​មាន​សម្ពាធ​គ្មាន​ក្ដី​សុខ»៕

Related posts

Leave a Comment