កំណត់ត្រា​របស់​អ្នក​ប្រដាល់​ថៃ​ពីររូប​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​ត្រឹម​មួយថ្ងៃ​

​នៅ​ទីបំផុត កំណត់ត្រា​មិនដែល​ចាញ់​របស់​កីឡាករ​ប្រដាល់​ថៃ​ពីររូប​គឺ ហ្វុ​ន​លួង និង សន​ខាវ ត្រូវបាន​បញ្ចប់​ក្នុង​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​គឺ​នៅ​ថ្ងៃអាទិត្យ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៩​។​
​ហ្វុ​ង​លួង បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ ផល សោ​ភ័​ណ្ឌ ក្នុងការ​ប្រកួត​សងសឹក​នៅ​សង្វៀន​ខា​រ៉ា​បាវ​ស្ទឹងមានជ័យ​ប៉ុស្តិ៍​បា​យ័ន្ត​ឬ​ឯ សន​ខាវ ចាញ់​ពិន្ទុ​កីឡាករ ព្រំ សំណាង នៅ​សង្វៀន​ស្រា​សាច់ដុំ​ប៉ុស្តិ៍ CNC​។​
​ផល សោ​ភ័​ណ្ឌ ពិតជា​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកចិត្ត​ទេ​ដោយ​រូបគេ​បានបង្ហាញ​ទម្រង់​វាយ​យ៉ាង​ល្អ​ដោយ ហ្វុ​ន​លួង ហាក់​វាយ​មិន​ចូល​ទាល់តែសោះ​ខណៈដែល ព្រំ សំណាង បាន​បន្សល់ទុក​ស្នាម​បែក​យ៉ាង​ធំ​លើ​ចិញ្ចើម​របស់ សន​ខាវ​។​
​គួរ​បញ្ជាក់ថា ហ្វុ​ន​លួង ធ្លាប់​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ជាច្រើនរូប​ដូចជា ឃុន ឌី​ម៉ា​, ផាន់ គ្រាន់​, ឡុង សំណាង​, ឌុ​ម កែវ​ដា​និង​ឡៅ ចិ​ត្រា ចំណែក សន​ខាវ ធ្លាប់​ឈ្នះ កែវ រំ​ចង់ និង អេ អា​លី ជាដើម​៕

Related posts

Leave a Comment