បែកធ្លាយបាត់! អ្នក​នាង ​ផល្លា​ បក​ស្រាយ​រឿង​ពូ​ចក់​ប្រើ​ហិ,ង្សា ស្រាប់តែ​ លោក​ជំទាវ ហ៊ុន ស៊ីណាត​ ​ទម្លាយ​ថា…(មាន​វីដេអូ)

ក្រោយពី​ទម្លាយ​រឿង​ប្ដី​លួ​,​ច​ទ្រព្យសម្បត្តិ និង​ប្រើ​ហិ​,​ង្សា រហូត​ប្រកាស​ឲ្យ​ប៉ូ.លិស​ចាប់ខ្លួន​ប្ដី​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ, ពេលនេះ អ្នកនាង ទ្រិ​ញ ផល្លា បានធ្វើ​សន្និសីទកាសែត បកស្រាយ​​​រឿងគ្រប់យ៉ាង ​ដែល​បាន​កើតឡើង​កន្លងមក។


ក្នុងចំណោម​ការ​បកស្រាយ​ជាច្រើន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ អ្នកនាង ទ្រិ​ញ ផល្លា បាន​ប្រាប់​ថា អេ​ដ​មីន ជីងចក់ បាន​ប្រើ​ហិ.ង្សា​លើ​អ្នកនាង​ក្នុង​បុរី ហើយ​ពេល​ម្ដាយ​អ្នកនាង​មកជួយ​ថែមទាំង​និយាយ​ប្រមា​,​ថ​ម្ដាយ​របស់​អ្នកនាង​ថែមទៀត​។ ក្រោយមក អ្នកនាង ទៅពិនិត្យ​សុខភាព ឃើញថា កូន​របស់​អ្នកនាង ជាមួយនឹង​អេ​ដ​មីន ជីងចក់​នោះ ក៏​មិន​នៅ នោះដែរ​។​

ការប្រើ​ហិង្សា​នេះ បើតាម​អ្នកនាង​ទ្រិ​ញ ផល្លា ​បញ្ជាក់​ថា ​ដោយសារតែ​អ្នកនាង ចាប់​បាន​ឆាត​របស់​អេ​ដ​មីន ជីងចក់ យល់ព្រម​តាម​សំណើ​របស់​មេ ដែល​ឲ្យ​អ្នកនាង​​យក​កូន​ចេញ និង​លែងលះ​ឲ្យ​ដាច់ស្រេច​នោះ​។ អេ​ដ​មីន ជីងចក់ មិន​ចង់​ឲ្យ​សារ​នេះ​បែក​ធ្លាយ​ទៅ​ក្រៅ ទើប​ឲ្យ​កូនចៅ​ទាញ​ទ្វារ​របង​បិទ​ចាក់​សោរ​មិន​ឲ្យ​ខ្លួន​ចេញ និង​ប្រើ​ប្រើ​ហិ.ង្សា​ដើម្បី​យក​សារ នោះ​មក​វិញ​។​


អ្នកនាង បញ្ជាក់ថា អ្នកនាង បាន​ឃើញ​ឆាត​នោះ នៅ​វេលា​ម៉ោង​២​យប់ ហើយ​ព្យាយាម​រត់​មក​ក្នុង​ឡាន ព្រោះ​អ្នកនាង បាន​បោះ​ទូរ​សព្ទ ដែល​ថត​ភស្ដុតាង​បាន​នោះ​ចូលទៅក្នុង​ឡាន ទើប​ខ្លួន​ព្យាយាម​រំដោះ​ខ្លួនឯង​ចូលទៅក្នុង​ឡាន​តាម​ក្រោយ​។​

អ្នកនាង​បន្ថែមថា រហូតដល់​ម៉ោង​៤​ជាង អ្នកនាង​សុខចិត្ត ប្ដូរជីវិត​របស់ខ្លួន យក​ទូរ​សព្ទ​ឲ្យ​បាន ទាក់ទង​ទៅ​ម្ដាយ ឲ្យ​រក​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​។ និយាយ​ដល់​ចំណុច​នេះ អ្នកនាង ផល្លា និយាយ​ទាំង​អួល​ដើម​.​កថា ពេលនោះ អ្នកនាង លើក​ដៃ​សំពេះ​អង្វរ កុំ​ធ្វើ​ឲ្យ​បែបនេះ អាណិត​ដល់​កូន​ក្នុង​ពោះ ហើយ​អេ​ដ​មីន ជីងចក់ មិន​ត្រឹមតែ​វា,យ​អ្នកនាង​ទេ ថែមទាំង​ប្រើស​ម្ដី​ប្រមា​,​ថ​ដល់​ម្ដាយ​អ្នកនាង​ទៀត​។​

ជុំវិញរឿងនេះ ​ក្រោយពី​ប្រពន្ធ​របស់​ខ្លួន​ធ្វើការ​បកស្រាយ​នោះ អេ​ដ​មីន ជីងចក់ បាន​បង្ហោះ​សារ​ដ៏​ចាប់អារម្មណ៍​ថា «​បើកភ្នែក​ភ្លាម​គេ​ផ្ញើ​​អោយមើល​រឿង​កម្សត់ គីង្គក់​លក់​ថ្នាំ​ស្រែង​!»​។ បន្ថែម​លើ​នេះ ពូ​ចក់ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​តួ​ស្រី​ និង​តួ​​ម្ដាយ​ចេញ​ហើយ ចាំ​មើល​អា​តួ​ប្រុស​ចេញ​វិញ​ម្ដង End Game»។

នៅថ្ងៃដដែលនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងជុំវិញរឿងនេះដែរថា «នាង​ប្រឌិត​ដើម្បីយកឈ្នះអាចក់ទេដឹង? តែមិនគាំទ្រអំពើហិ.ង្សាទេ។រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​ ៕​ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាងអើយនរណាជឿនាងអស់ស្រូវពូជ»៕


Related posts

Leave a Comment