បែកធ្លាយ! ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ថា នឹង​បើក​មណ្ឌល​ចាស់​ជរា តែ​សុំ​ជួយ​Like ផេក​4M​នោះ តាម​ពិត​ធ្លាប់​ជា…

រូបថត​ចាស់​ជរា​ ស្នាក់នៅ និង​ហូបបាយ​លើ​បង្គន់​ ១​សន្លឹក ត្រូវ​បាន​មហាជន ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ជាមួយ​នឹង​ការសម្ដែង​ក្ដី​អាណិត​ឥតឧបមា។


ស្រប​ពេល​រូបថត​១​សន្លឹក​នេះ​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នោះ ស្ត្រី​ម្នាក់ ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះ «​កំពូល ម៉ូត​» បាន​ប្រកាស​ពី​គម្រោង​បើក​មណ្ឌល មើលថែ​ចាស់ជរា គ្មាន​ទីជម្រក ជន​ពិការ​..​ក្រោម​លក្ខខណ្ឌ នៅ​ពេល​ដែល​មាន​អ្នក​Views១០​លាន និង​អ្នក​ឡាយ​ផេ​ក​របស់ខ្លួន​ឡើង​រហូតដល់​៤​លាន​ឡាយ​នោះ​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ចាប់អារម្មណ៍​នេះ ​និង​រូបថត​គ្រួសារ​ខ្លួន​នោះ, ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ប្រកា​ល​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ដូច្នេះ​ថា «​នាង​ខ្ញុំ និង​លោក​ប្ដី​មាន​គម្រោង​បើក​មណ្ឌល មើលថែ​ចាស់ជរា គ្មាន​ទីជម្រក ជនពិការ​.. ខ្ញុំ​នឹង​ធ្វើ​ឡើង នៅពេល​បងប្អូន​គាំទ្រ​ខ្ញុំ​បាន​10M View និង​4M like page

ខ្ញុំ​ជឿជាក់​លើ​បងប្អូន និង​ខ​មិន​គាំទ្រ​ពិតៗ ខ្ញុំ​និយាយ​ពិត ធ្វើ​ពិត និង​បង្ហាញ​សង្គម​ពិត​..សូម​បងប្អូន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​គាំទ្រ​គម្រោង​ខ្ញុំ​ឡើង​។ រូបភាព​យកមក​ពី Facebook onlineតែ​សុំ​ប្ដូរ​ការធ្វើ​បន្ទប់​មិន​ដូច​រូប​ឡើយ រាង​ធំ​តិច មូលហេតុ​នេះ ហើយ​ដែល​ខ្ញុំ​ចង់បាន​ដី ជា​ហិកតា​ច្រើនៗ​»​។​

បន្ថែម​លើ​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បញ្ជាក់​ក្នុង​ខំ​មិន​ថា «​ក្ដីសង្ឃឹម​គឺ​អោយ​បងប្អូន​គាំទ្រ មិនមែន​អោយ​មក​ផ្ចាញ់​ឡើយ ខ្ញុំ​ថា​ខ្ញុំ​នឹង​ធ្វើ នៅ​ពេល​ខ្ញុំ​មាន​លទ្ធ​ភាព​ហើយ នៅពេល​ខ្ញុំ​បាន​like​នោះ​ហើយ​ជា​ពេល​ខ្ញុំ​មាន​អាច​បើក​បាន មាន​ហេតុផល​ ទើប​ខ្ញុំ​ធ្វើ​ផុស​ឡើង​»​។​

ក្រោយ​ការ​បង្ហោះ​រយៈពេល​ប្រមាណ​៩​ម៉ោង មាន​អ្នក​ខំ​មិន​ជិត​១​ពាន់ និង​ចែករំលែក​ជិត​២​ពាន់​ដង តែ​ក្នុងចំណោម​អ្នក​ខំ​មិន​ទាំងនេះ ភាគច្រើន សុទ្ធតែ​ធ្វើការ​រិះ-គន់​ទៅលើ​ស្ត្រី​ម្ចាស់​ផេ​ក ដែល​ធ្វើបុណ្យ​ទាមទារ​លក្ខខណ្ឌ​នោះ។

ជាក់ស្ដែង​ក្នុង​ចំណោម​មតិ​ជាច្រើន​នោះ​ ពួកគេ​លើកឡើង​ថា «​សង្ឃឹមថា បង​មិន​លុប​រូប ដូរ​ឈ្មោះ page ជូនពរ​បង​ជោគជ័យ​លើ​គម្រោង​មួយ​នេះ និង​ការងារ​ផ្សេង​, លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ឃើញ​អ្នក​ធ្វើបុណ្យ​ដូច​បងស្រី អធ្យាស្រ័យ​ផង យាយ​ត្រង់​ពេក អ្នកធ្វើ​បុណ្យ​ពិត​គេ​មិនដែល​គិត​ចង់បាន like និង views ស្អី​នឹង​ទេ​ចែ​, កុំ ធ្វើ ដើម្បី ចឹ​ង​អី ជួល​គេ boost ទៅ​បង មិន​អស់​លុយ ប៉ុន្មាន​ទេ​»​។​

​ចំពោះ​មតិ​លើកឡើងថា « សង្ឃឹមថា បង​មិន​លុប​រូប ដូរ​ឈ្មោះ page ជូនពរ​បង​ជោគជ័យ​លើ​គម្រោង​មួយ​នេះ និង​ការងារ​ផ្សេង​»​នោះ ត្រូវ​បាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា «​បង​ផេ​ក​ខ្ញុំ​រកស៊ី​តាំងពី 2015 បង​អរគុណ​»​។ ទោះ​យ៉ាងណា បើតាម​ពិនិត្យ​ជាក់ស្ដែង ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវ​បាន​បង្កើត​ឡើង កាលពី​៨ ខែ​មេសា ឆ្នាំ​២០១៧។

គូរបញ្ជាក់ថា ម្ចាស់ផេកកំពូលម៉ូត ធ្លាប់ជាអ្នកសិល្បៈម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ អេន យ៉ាដាវ តែក្រោយ​ពីនាងមានស្វាមីនឹងមានកូនជាបន្តបន្ទាប់មកនាងក៏បានងាកមកចាប់ការលក់ផលិតផលនៅតាមអនឡាញរហូតដល់សព្វថ្ងៃនេះ៕

Related posts

Leave a Comment