ក្រោយ ចេញមុខធ្វើសន្និសីទសារព័ត៌មានទម្លាយពីរឿងរ៉ាវ ដែលអតីតស្វាមីអេដមីន ជីងចក់ ធ្វើអំពើហិ,ង្សាដល់រូបខ្លួនជាច្រើនដង ហើយចុងក្រោយរហូតបាត់បង់កូនក្នុងផ្ទៃនោះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះរូបថតឱបកូនប្រុស អមដោយសារដ៏ចាប់អារម្មណ៍មួយ។
បើទោះបីអ្នកលក់អនឡាញសាច់ខ្ចី ទ្រិញ ផល្លា បានបញ្ជាក់ថា ការទទួលរងអំពើហិ,ង្សាពី អេដមីន ជីងចក់ ជារឿងពិតក្តី តែមហាជនជាច្រើន នៅតែបន្តការរិះ,គន់ច្រើនជាងការអាណិត ដោយគិតថាជារឿងសម្តែងទៅវិញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ មិនមែនទើបតែទទួលរងហិ,ង្សាពីសំណាក់ អេដមីន ជីងចក់ ជាស្វាមីក្រោយទេ សូម្បីជាមួយស្វាមីមុនអ្នកស្រី ទ្រិញ ផល្លា ក៏ទទួលរងនូវអំពើបែបនេះដែរ។ ចំពោះអេដមីន ជីកចក់ ត្រូវបាន អ្នកនាង ទ្រិញ ផល្លា បញ្ជាក់ថា ត្រូវចូលខ្លួនទៅខាងកងរាជអាវុងហត្ថតាមបណ្តឹ.ងរបស់នាងនៅថ្ងៃទី២៧ ខែមិថុនា។ តែបើតាមការបង្ហោះលើទីកតុកនាងបញ្ជាក់ថា មិនឃើញអេដមីន ជីងចក់ខ្លួនតាមការកំណត់នោះឡើយ។
ជុំវិញការធ្វើសន្និសីទនិយាយរៀបរាប់រឿងរ៉ាវកើតឡើងកន្លងមកពីសំណាក់អ្នកនាងទ្រិញ ផល្លា មិនបានធ្វើឲ្យអេដមីន ជីងចក់ ឆ្លើយតបទាំងកំ.រោល វែងឆ្ងាយទៅវិញណាស់ ពោលគឺដូចរាល់ដងអញ្ចឹងលោក បង្ហោះសារខ្លីៗប៉ុណ្ណោះ មិនធ្វើការបកស្រាយវែងឆ្ងាយនោះឡើយ មិនថាក្នុងសារ ឬក្នុងវីដេអូLiveនោះដែរ។
ចំណុចនេះ អេដមីន ជីងចក់ បានបញ្ជាក់ជារឿយៗថា លោកមិនយកបញ្ហាគ្រួសារមកហែ,កហួរគ្នាក្នុងបណ្ដាញសង្គមនោះទេ ទោះក្នុងតម្លៃណាក៏ដោយ ទុកឲ្យច្បា,ប់ជាអ្នកដោះស្រាយចុះ រឿងគេផុសអី ជារឿងរបស់គេ ចំពោះលោកមិននោះទេ។
ងាកមក អ្នកនាង ទ្រិញ ផល្លា ក្រោយធ្វើការបកស្រាយបែរជាទទួលបានការរិះ,គន់កាន់តែច្រើនវិញនោះ នាងបានបង្ហោះរូបថតមួយសន្លឹកឱបកូនប្រុស ហើយពោលពាក្យយ៉ាងកម្សត់ថា «ម៉ាក់មិនអីទេBoyខ្ញុំសុំទោសដែលធ្វើអោយបងប្អូនខឹ,ងស្អ,ប់ តាមcmmពាក្យគ្រប់សព្វបែបយ៉ាងលើខ្ញុំព្រោះការស្អ,ប់ តែនាងខ្ញុំអរគុណសម្រាប់អ្នក ដែលផ្ដល់ពាក្យលើកទឹកចិត្តពីលើរូបខ្ញុំ»៕