ត្រេកអរជំនួស! រឿងរ៉ាវ​តឹងទ្រូង​​​ក្នុង​ចិត្ត​របស់​ យក់ ថិតរដ្ឋា និង ប្តី អស់​ជា​ច្រើន​ថ្ងៃ បាន​រក​ផ្លូវ​ចេញ​ហើយ ​ដោយសារតែ…

គេ​នៅ​ចាំបាន​ថា តារាចម្រៀង យក់ ឋិត​រដ្ឋា បាន​រៀបការ​ជាមួយ លោក ឃុំ ប៉ុណ្ណា​ដែ​ត កាលពី​អំឡុង​ឆ្នាំ ២០០៦​។ ក្រោយពី​រៀបការ​ជាមួយគ្នា​រួចមក គិត​មកដល់ពេលនេះ ពួកគេ បានទទួល​ចំណងដៃ​កូនប្រុស ស្រី ចំនួន ៣ នាក់​ហើយ ។


បច្ចុប្បន្ន ពួកគេ​ទាំង​២​នាក់ មាន​អាជីវកម្ម​ជាច្រើន​នៅក្នុង​ដៃ ដូចជា គ្រឿងសម្អាង ដី​ឡូ​តិ៍ និង​ផ្ទះល្វែង បុរី​ជាដើម​។ តែ​ថ្មីៗ​នេះ ស្រាប់តែ​ជួប​រឿងរ៉ាវ​ជាមួយ​អ្នកមាន​ទ្រព្យ ធ្វើ​ឲ្យ​ពួកគេ​បាន​ត្រឹម​ប្ដេជ្ញា​តស៊ូ​ដល់ទី​បញ្ចប់ ហើយ​សម្បី​តែ​លុយ​ទិញ​ទឹកដោះគោ​កូន​ក៏​ពួកគេ​ត្រូវ​ខ្ចីលុយ​មិត្តភក្ដិ​ដែរ​។​

កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ តារាចម្រៀង អ្នកនាង យក់ ឋិត​រដ្ឋា បាន​បង្ហោះ​សារ​យ៉ាង​ភ្ញាក់ផ្អើល អមដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា « ខ្ញុំ​អត់​ដែល​ធ្វើបាប​អ្នកណា​ទេ​លោក​អើយ បាបកម្ម​មាន​ពិត អ្នកឯង​បំពាន​ខ្ញុំ ហេតុ​អី​អ្នកឯង​បំផ្លាញ​ខ្ញុំ​ចឹ​ង​»​។​

ក្រោយមក​នៅ​ថ្ងៃទី​២៨ ខែឧសភា យក់ ឋិត​រដ្ឋា បាន​បង្ហោះ​រូបថត​ជិះ​កង់​៣​ជាមួយ​កូនៗ​យ៉ាង​កម្សត់ ហើយ​រៀបរាប់​អមដោយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ទៀតថា «​ខ្ញុំ​ដឹងថា ខ្ញុំ​គ្មាន​លុយកាក់​ច្រើន​ដូច​អ្នកឯង​ដើម្បី​តតាំង​ជាមួយ​អ្នកឯង តែ​ខ្ញុំ​នឹង​ស៊ូ​អោយដល់​ទីបញ្ចប់ បើទោះជា​ខ្ញុំ​ត្រូវ​ដើរ​ខ្ចីបុល​លុយកាក់​គេ​ក៏ដោយ គឺ​ខ្ញុំ​ប្រើ​ភាពស្មោះត្រង់​របស់ខ្ញុំ​តែមួយ​មុខ​គត់ អ្នកឯង​ហែល​ទឹកភ្នែក​ខ្ញុំ​មិន​រូ​ច​ទេ បាបកម្ម​មាន​ពិត​»​។​

ងាក​មក​លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ត្រឹម​ប្រាប់​ទៅ​ភរិយា​ថា «​ទ្រាំ​ទៅ​ប្រពន្ធ​សម្លាញ់ មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង វា​ជា​លើក​ទីមួយ​ក្នុង​ជីវិត​របស់​ពួក​យើង​ហើយ​»​។ អ្វី ដែល​កាន់តែ​មិន​នឹកស្មាន​ដល់​នោះ លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​បង្ហោះ​សារ​មួយទៀត រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​សូម្បីតែ​លុយ​ទិញ​ទឹកដោះគោ​កូន និង​ទិញ​ម្ហូប​ក៏ត្រូវ​ទៅ​ខ្ចី​ពី​មិត្ត​ភក្ត្រ​ដែរ​»​។​

ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ តារាចម្រៀង យុក ឋិតរដ្ឋា បានបង្ហោះរូបថត ពេលទៅលេងលោកជំទាវ ហ៊ុន ស៊ីណាត ជាច្រើនសន្លឹក ហើយបញ្ជាក់ថា «អរុណសួរស្តីបងប្អូន ទាំងអស់គ្នា​ នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន$200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ»។

ទោះយ៉ាងណា ពេលនេះ រឿងរ៉ាវរបស់កំពូលតារាចម្រៀង យក់ ថិតរដ្ឋា និង ស្វាមី ដែលបានជួបប្រទះកន្លងទៅនោះ ហាក់មានដំណោះស្រាយហើយ។ ជាក់ស្ដែង បើយោងតាមការបង្ហោះរបស់ជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ដូច្នេះថា ​ «សូមថ្លែងអំណរគុណដល់លោកក្មួយ ឌួង ដារ៉ា ដែលបានខិតខំរកដំណោះស្រាយ ក្នុងរឿងរបស់កូនប្រុស ឃុំ ប៉ុណ្ណាដែត និង កូនស្រី យក់ ថិតរដ្ឋា បានបញ្ចប់ដោយឈ្នះ ឈ្នះ ទាំងអស់គ្នា។ សូមជូនពរដល់លោកក្មួយឱ្យមានសុខភាពល្អដើម្បីបន្តជួយដល់រាស្ត្រតទៅទៀត»។

ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់បែបនេះ, កំពូលតារាចម្រៀង យក់ ថិតរដ្ឋា ក៏បានចែករំលែងការបង្ហោះនោះ ហើយបាននិយាយថា​ ​ «សូមអរគុណអ្នកម្តាយ ដែលអ្នកម្តាយតែងតែលើកទឹកចិត្តកូនទាំងពីរ»៕

Related posts

Leave a Comment