ទប់លែងជាប់! ផែន បូទី រិះ,គន់​ផលិត​កម្ម ដែល​ចាំតែ​ស៊ី​ពែ​លោក ហើយ​ក៏​ទម្លាយ​រឿង​ដ៏​រសើប​ថា…

ក្រោយពីផលិតកម្មមួយចំនួនចាំស៊ីពែ ពេលតារាចម្រៀង ដែលខ្លួនបណ្ដុះបណ្ដាលបានល្បី ទាញយកទៅអស់នោះ លោក ផែន បូទី ចេញមុខថាឲ្យផលិតកម្មនោះ ហើយទម្លាយថា ផលិតកម្មខ្លះល្អតែមើល មិនល្អស៊ីនោះទេ។


កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ លោក ផែន បូទី បានបង្ហោះសាររៀបរាប់ដូច្នេះថា «បងប្អូន​ទាំង​អស់​គ្នា​ប្រហែល​យល់​ច្រឡំ ខ្ញុំ​មិនដែល​ពេញចិត្ត​ឲ្យ​អ្នក​ចម្រៀង​ដែល​ខ្ញុំ​ខំ​ជួយ បណ្ដុះបណ្ដាល​ចេញ​ពី​​ខ្ញុំ​នោះ​ទេ​.. ហើយ​ខ្ញុំ​ក៏​មិន​ពេញចិត្ត អ្វី​ដែល​ផលិតកម្ម​ចាំតែ​ស៊ីពែ​​ស្រាប់ៗ​នោះ​ដែរ​..​ព្យាយាម​ទាញ​អ្នក​ចម្រៀង​របស់ខ្ញុំ 4-5 នាក់​រួចមកហើយ មិន​ថា​ក្មេង មិន​ថា​ធំ ឲ្យ​តែ​ឃើញ​ខ្ញុំ​ធ្វើ​បទ​ឲ្យ​គ្នា​ល្បី​ទាញ​ទៅ​ភ្លាម​.​

ដោយសារ​អ្នកចម្រៀង​ខ្លះ​គ្នា​ថា គ្នា​ដឹងគុណ មិន​ព្រម​ចេញពី​ខ្ញុំ​នោះ​ទេ​..​ទោះ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ក៏ដោយ ខ្ញុំ​នឹង​នៅតែ​បន្ត​ព្យាយាម​ជួយ​អ្នកមាន​សមត្ថភាព មិន​ចាំបាច់​ចាំ​តែស៊ី​ពែ​ស្រាប់​ទេ​….**​ផលិតកម្ម​ខ្លះ​ បានតែ​ល្អមើល​ទេ មិនល្អ​ស៊ីទេ​បងប្អូន ចង់​ឲ្យ​បទ​ល្បី​ត្រូវការ YouTube ដូច​តែ​គ្នា​ទេ អ្នកចម្រៀង​កុំ​ខ្វាក​​នឹង​ផលិតកម្ម​ពេក ចូល​ទៅ​ជាប់​តែ​កុងត្រា​នៅ​ហ្នឹង​ធ្វើ​អី​ក៏​មិនកើត បើក​គេ​អន់ចិត្ត​គេ​ឈប់​ចេញ​បទ​ឲ្យ​ទៀត​….»។


​តាមរយៈនេះ មានការលើកឡើងតាមរយៈខំមិនថា «ខ្ញុំស្មានតែបូទីបណ្តុះ​តារាដើម្បីនាំគាត់ចូលផលិតកម្ម អ៊ីចឹងរាល់ដងគេចាំតែកេងចំណេញពីប្រូពេកហើយ យើងខំផលិត អ្នកផ្សេងទទួលផល ឈឺចាប់ណាស់, ការពិត​ចឹង​សោះ​ ស្មាន​តែ​ប្រូ​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​ខាង​ផលិតកម្ម,

ពិតមែនហើយ តាមការខ្ញុំមើលឃើញ អ្នកចម្រៀងមួយចំនួនខ្លះ បានល្បីបួន ឬ ប្រាំ បទ ភាគច្រើន គឺ ភ្លេចអ្នកដែលបានជួយអោយល្បីហើយ ពេលមានផលិតកម្ម ណាមួយមកអូសទាញនោះគឺទៅហើយ…, ខ្ញុំយល់ថាអ្នក ដែលបានចូលច្រៀងក្នុងTeam បង បូទី គឺពិតជាសំណាងណាស់ ​​សំណាងជាងចូលផលិតកម្មមួយចំនួនផងយកទៅចេញ 3-4បទ ទុកចោល»៕

Related posts

Leave a Comment