និយាយដល់ឈ្មោះលោកជំទាវ មួយ ឡេង ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់រួចមកហើយថា លោកជំទាវ កំពុងតែមានភាពជោគជ័យលើមុខជំនួញ និងស្នេហា ដោយគេឧស្សាហ៍ឃើញលោកជំទាវ និងស្វាមី ដែលមានឋានៈខ្ពស់ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមខ្លាំងណាស់។
គេចាំបានថាកាលពីចុងឆ្នាំ ២០២១ លោក ជំទាវ និងស្វាមី បានរៀបចំពិធីឡើងភូមិគ្រឹះធំស្កឹមស្កៃ ដែលមានតម្លៃប្រមាណជាង២លានដុល្លារឯណោះ ជាហេតុធ្វើឲ្យមហាជនមានការលាន់មាត់សរសើរស្ទើរគ្រប់គ្នា។
អ្វី ដែលពិសេសទៀតនោះ អ្នកលក់អនឡាញដ៏ល្បី និងជោគជ័យទាំងនៅក្នុងស្រុក និងសហរដ្ឋអាមេរិករូបនេះ ក៏ជាម្ចាស់ហាងលក់គ្រឿងអលង្ការមួយកន្លែងថែមទៀត ហើយកន្លងមកមាននារីមិនតិចទេ ច្រណែនជាមួយលោកជំទាវ។ តែអ្វីៗមិននឹកស្មានដល់នោះ ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកជំទាវ បានឡាយវីដេអូទាំងទឹកភ្នែករៀបរាប់ពីភាពឈឺចាប់ ដែលស្វាមីមានស្រីច្រើន។
លោកជំទាវ មួយ ឡេង ត្រូវបានគេស្គាល់ថា ជាភរិយារបស់ឧត្តមសេនីយ៍ ប៊ន សំអាត ដែលមានឋានៈជាផ្កាយពីរនៅក្រសួងមហាផ្ទៃ ហើយកន្លងមកគេតែងឃើញលោក ជំទាវ និងស្វាមីបង្ហាញរូបភាពផ្អែមល្ហែមនឹងធ្វើការងារសប្បុរសធម៌រួមគ្នាយ៉ាងរីករាយស្ទើរមិនជឿថា នៅពីក្រោយភាពរីករាយរបស់អ្នកលក់អនឡាញដ៏ល្បីរូបនេះមានរឿងរ៉ាវបែបនេះសោះ។
លោកជំទាវ មួយ ឡេង ថា ដោយសារសព្វថ្ងៃ លោកជំទាវ កំពុងស្ថិតនៅសហរដ្ឋអាមេរិកទើបលោកជំទាវហ៊ាននិយាយរឿងនេះ ព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះកន្លងមកនៅពេលឈ្លោះគ្នាស្វាមីរបស់លោកជំទាវ ធ្លាប់ច្រ,បាច់កលោកជំទាវប៊ិះស្លា,ប់ម្តងរួចមកហើយ ថែមទាំងធ្លាប់គំ,រាមដាក់ប៉ូ,លិសចាប់ប្រសិនលោកជំទាវលែ,ងលះ ហើយថែមទាំង ថាគាត់អាចមានសិទ្ធិស,ម្លាប់យើងបានហើយចោ,ទថាជាចោរ។
លោក ជំទាវ មួយ ឡេង បានប្រាប់ថា មិនចង់ល្បីតាមអនឡាញទេ កុំឱ្យគេថាបែកគ្នា ហើយនៅហែកហួរគ្នាទៀត តែអ្នកជាអ្នកបង្ខំហើយខ្ញុំនិយាយនេះព្រោះចង់ឱ្យសាហាយ ដែលចូលមើល បានឃើញថា ខ្ញុំដឹងគ្រប់រឿង កុំបង្ខំខ្ញុំនឹងបកស្បែកមុខទាំងញីទាំងឈ្មោលភស្តុតាងពេញដៃ។ អ្វីដែលធ្វើឱ្យលោកជំទាវឈឺចាប់នោះ គឺក្រោយលែងគ្នាអតីតស្វាមីបានឱ្យដីពីរកន្លែងមកលោកជំទាវដោយទុកសម្រាប់កូន តែពេលនេះអតីតស្វាមីបានយកដីទាំងនោះវិញទើបធ្វើឱ្យលោកជំទាវខឹងសម្បាបែបនេះ។
លោកជំទាវ មួយ ឡេង ឡាយ រៀបរាប់ទាំងទឹកភ្នែកថា ឈឺចាប់រហូតលែងឈឺហើយក៏ខំទប់អារម្មណ៍ណាស់តែពេលនេះបូសវាធ្លាយហើយ ខំរកស៊ីត្រុកៗទាំងនៅខ្មែរនិងនៅអាមេរិក តែស្វាមីមិនបានជួយចិញ្ចឹមកូនឬបង់ថ្លៃទឹកថ្លៃភ្លើងទេគិតតែពីផឹកស៊ីមានស្រី។
លោកជំទាវថា ឃើញម្តងអត់កែ ពីរដងអត់កែកុហករហូតហើយបើនិយាយពីស្ប,ថវិញរាប់ភ្លេចហើយ។ លោកជំទាវ បន្តថានៅមានរឿងជាច្រើនទៀតដែលលោកជំទាវមិនទាន់ទម្លាយអស់ពីលោកឧត្តមសេនីយ៍ ប៊ន សំអាត។
លោក ជំទាវ មួយ ឡេង បានបន្ថែមថាមិនស្តាយអ្វីទេ តែស្តាយទឹកចិត្តដែលមើលមនុស្សខុសខំលះបង់ច្រើនណាស់បានអ្វីខ្លះមកវិញហើយប្រសិនរាល់ថ្ងៃចិញ្ចឹមខ្ញុំបានស្រូលដូចជំទាវដទៃនោះខ្ញុំមិនខំប្រឹងរកលុយទាំងនេះទេព្រោះថាងាប់ទៅមិនយកទៅតាមឡើយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖