ក្រោយពីទម្លាយរឿងប្ដីលួ,ចទ្រព្យសម្បត្តិ និងប្រើហិ,ង្សា រហូតប្រកាសឲ្យប៉ូ.លិសចាប់ខ្លួនប្ដីកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននោះ, ថ្មីៗកន្លងទៅនេះ អ្នកនាង ទ្រិញ ផល្លា បានធ្វើសន្និសីទកាសែត បកស្រាយរឿងគ្រប់យ៉ាង ដែលបានកើតឡើងកន្លងមក។
ក្នុងចំណោមការបកស្រាយជាច្រើន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អ្នកនាង ទ្រិញ ផល្លា បានប្រាប់ថា អេដមីន ជីងចក់ បានប្រើហិ.ង្សាលើអ្នកនាងក្នុងបុរី ហើយពេលម្ដាយអ្នកនាងមកជួយថែមទាំងនិយាយប្រមា,ថម្ដាយរបស់អ្នកនាងថែមទៀត។ ក្រោយមក អ្នកនាង ទៅពិនិត្យសុខភាព ឃើញថា កូនរបស់អ្នកនាង ជាមួយនឹងអេដមីន ជីងចក់នោះ ក៏មិននៅ នោះដែរ។
ងាកមកលោក ផែង វណ្ណៈ ក្រោយឃើញថា រឿងបែបនេះ កើតឡើងច្រើននៅក្នុងសង្គមនោះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបង្ហោះសារដាស់តឿនថា «ការប្រើអំពើហិ,ង្សាមិនអាចដោះស្រាយបញ្ហាបានទេ បើជាប្ដីប្រពន្ធទៀតរឹតតែមិនអាច។ អំពើហិ,ង្សាជាអំពើល្មើ,សមានចែងក្នុងក្រមព្រហ្មទណ្ឌ ជនណាប្រើហិ,ង្សាត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បា,ប់ចំពោះទង្វើរបស់ខ្លួន។
មួយរយៈចុងក្រោយនេះ ទំនា,ស់ប្ដីប្រពន្ធ បានបង្កើតជាអំពើហិ,ង្សាជាបន្តបន្ទាប់ ជាពិសេសបុរសជាប្ដីដែលមានកម្លាំងខ្លាំងជាង តែងតែប្រើហិ,ង្សាទៅលើប្រពន្ធ។ ជីវិតជាប្ដីប្រពន្ធ បើមានបញ្ហាអ្វីជាមួយគ្នាពិបាកដោះស្រាយ គួរតែស្វះស្វែងរកឪពុកម្ដាយ បងប្អូនសាច់ញាតិទាំងសងខាងសម្របសម្រួលបញ្ចប់ទំ,នាស់។
បើឪពុកម្ដាយបងប្អូនសាច់ញាតិមិនអាចសម្របសម្រួលបា នគឺអាចប្ដឹងទៅតុ,លាការដើម្បីធ្វើការលែង,លះគ្នាតាមផ្លូវច្បា,ប់។ អាក្រក់ ឬ ល្អ យ៉ាងណា មិនថាប្ដីខុសឬប្រពន្ធត្រូវ ឬ មិនថាប្រពន្ធខុស ឬ ប្ដីត្រូវ ប្ដីប្រពន្ធមិនគួរប្រើហិ,ង្សាដាក់គ្នានោះទេ។
សុភមង្គលជាពាក្យ ដែលប្ដីប្រពន្ធក្នុងលោកចង់បាន បើចង់បានសុភមង្គលគ្មានអ្វីពិបាកទេ បើប្ដីខឹងប្រពន្ធលួង បើប្រពន្ធខឹងប្ដីលួង ការអត់ឱនអោយគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា ជឿជាក់គ្នា ទុកចិត្តគ្នា សុទ្ធតែជាមូលដ្ឋានដែលអាចរក្សាសុភមង្គលបានយូរអង្វែង»។ ចំពោះសារខាងលើនេះ អ្នកនាង ទ្រិញ ផល្លា ពេញចិត្តស្ដូក ក៏ចែករំលែកបន្តសម្ដែងការអរគុណ។
ចំណែក អេដមីន ជីងចក់ បញ្ជាក់ជំហរថា មិនធ្វើការឡាយ អត់បរិយាអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងគ្រួសារបស់ខ្លួន ខណៈ ដែលលោកនៅតែស្រឡាញ់ចំពោះភរិយានោះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖