ឆ្លាតណាស់! តារា​សម្តែង ណូ​ម័​រ បង្ហាញ​ផ្ទះ​វិ​រ​ឡារ​ថ្មី​សន្លាង ហើយ​បញ្ជាក់​ច្បាស់​ៗ​ថា ទឹក​ដោះ​ម្ដាយ​ថ្លៃ​…

តារា​សម្តែង និង​ពី​ធី​ការិនី ណូ​ម័​រ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា បច្ចុប្បន្ន នាង កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ទីផ្សារ​នៅ​ក្នុង​ការងារ ក៏​មាន​ហាងឆេង​ខ្ពស់​ដែរ ជាហេតុ​ធ្វើ​ឲ្យ​នាង​មានលទ្ធភាព​ក្នុង​ការទិញ​ផ្ទះ​ដោយ​ខ្លួនឯង​នោះ។


គេ​ចាំ​ថា ណូ​ម័​រ ធ្លាប់ បាន​រៀប​មង្គលការ​ជាមួយ​វី​ជេ សុភា តែ​គួរឲ្យ​ស្តាយ​រៀបការ​មិន​ដល់​កន្លះ​ឆ្នាំ​ផង អ្នក​ទាំងពីរ​ក៏​សម្រេច​ចែកផ្លូវ​គ្នា​ដើរ​រៀង​ខ្លូន​ទៅវិញ​។ ក្រោយពី​បែកផ្លូវ​គ្នា រហូតមកដល់​ពេលនេះ ប្រមាណ​ជា​ជិត​ពីរ​ឆ្នាំ​ទៅហើយ តែ​តារា​សម្តែង​រូប​ស្រស់ ណូ​ម័​រ ហាក់​មិនទាន់​ខ្វល់ខ្វាយ​ពី​ការ​រក​អ្នក​ស្អំ​បេះដូង​ថ្មី​ឡើយ​។

បើ​ទោះ​មិនមាន​អ្នក​ស្អំ​បេះដូង​ក៏ពិតមែន តែ ថ្មីៗ​នេះ ណូ​ម័​រ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ក្រោយពី​រូប​នេះ បាន​បង្ហាញ​សមាជិក​ថ្មី​ជា​ផ្ទះ​វិឡារ​ដ៏​ស្រស់​ស្អាត នៅ​ម្តុំ​ឈូក​វ៉ា ​គ្រាន់​ជា​ការ​លំហែ​​ចុង​សប្ដាហ៍​នោះ។


ណូ​ម័​រ បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​សុំ​ពន្យារ​ការ​គិត​ដែល​ថា​ចង់​ប្តូរ​ឡាន​តិច ងាក​មក​ធ្វើ​សំណង់​វិញ​សិន គ្រាន់​សល់​ទុន ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​☺️ ក្រែងលោ​១០​ឆ្នាំ​ទៀត មាន​គេ​ចូល​ចែចូវ បាន​កូនចៅ​ប្រើ​នឹង​គេ ខំប្រឹង តែម្នាក់ឯង​យូរ​មក​ហើយ ចឹ​ង​ម្នាក់ឯង​បន្ត​ទៀត អត់​បញ្ហា​ស៊ូ​ឲ្យ​គេ​មើល​មក​យើង​ធម្មតា​ៗ តែ​មិន​អាច​ឲ្យ​ការគិត​យើង​ធម្មតាៗ​បាន​ឡើយ​ទឹកដោះ​ម្តាយ​ថ្លៃ»​។​

តាមរយៈ​នេះ ឃើញ​ថា ណូ​ម័​រ​ មិន​ត្រឹមតែ​ស្អាត​នោះ​ទេ ថែមទាំង​ឆ្លាត​ទៀត​ផង​។ ជាក់ស្ដែង​អ្នក​គាំទ្រ​នាង បាន​លាន់មាត់​សរសើរ​ដូច្នេះ​ថា «​ស្អាត​ហើយ​ឆ្លាត​ទៀត​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ម៉ាក់​, ពូកែ​ណាស់​ចែ​, ពូកែ​ហើយ​ស្អាត​ទៀត​អូន​, ស្អាត​ហើយ​ឆ្លាត​ទៀត​គួរ​​​ឲ្យ​​​ស្រឡាញ់​ណាស់​ប្អូនស្រី​»៕

Related posts

Leave a Comment