ទើបសែនព្រេនថ្ងៃ​មុន ស្រាប់​តែ​ថ្ងៃ​នេះ ​តុលាការ​កា,ត់ទោ,ស ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ឲ្យ​ជាប់ពន្ធនាគារ​​រយៈពេល​…(មានវីដែអូ)

គេ​នៅ​ចាំ​បាន​ថា​ ថ្មីៗ​នេះ អតីត​ពិធីករ លាន អា​ហ្វ្រី​ល​គីនីន ​​​​​ធ្លាយ​រឿងអាស្រូវ​ជំពាក់​លុយ​គេ​រាប់​ម៉ឺន​ដុល្លារ​ធ្វើឲ្យ​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប៉ុន្តែ ​ក្រោយ​មក​លេចឮ​ថា ភរិយា​ថ្មីរបស់លោកបានចេញមុខសងជំនួស។


ក្រោយមកទៀត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន និង ភរិយាថ្មីរបស់លោក បាន​ធ្វើ​ពិធី​សែនព្រេន​តាមប្រពៃណី ហើយ​ក៏​បាន​ដឹកនាំ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​រួច​ហើយ​ ​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ជាខ្លាំង។​

ទោះ​យ៉ាងណា​ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ​ ថ្ងៃនេះ​ ​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​របស់​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ក្នុង​សំណុំរឿង «​បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ដាក់​ធានា​» ដោយ​កំណត់​ឲ្យ​ជាប់ពន្ធនាគារ​មួយឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ និង​សងជំងឺចិត្ត​ទៅ​ភាគី​ដើមបណ្ដឹង។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​Fresh News​។​​

យោង​តាម​ការ​ផ្សាយ​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា យ៉ាងណាក៏ដោយ ចៅក្រម​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ ក៏បាន​ប្រកាស​ទុក​សិទ្ធិ​ឲ្យ ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ផងដែរ​។​


​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ លោក ទិ​ត សុ​ទ្ធី​ប៉ូ​រ៉ា​ឆាត បាន​បើកសវនាការ​ប្រកាស​សាលក្រម​កំបាំងមុខ ដោយបាន​សម្រេច​ផ្តន្ទាទោស ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ដាក់គុក​រយៈពេល​មួយឆ្នាំ (១​ឆ្នាំ​) តែ​ទោស​នោះ​ត្រូវ​ព្យួរ​, ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល សម្រាប់​ដាក់ចូល​ក្នុង​ថវិកាជាតិ និង​បង្គាប់​ឲ្យ​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល ទៅ​ភាគី​ខាងដើម​បណ្ដឹង​។​

​ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន អាយុ​៤៤​ឆ្នាំ ត្រូវបាន​ដើមបណ្តឹង​ប្តឹង​ពីបទ បង្វែរ​វត្ថុ​រឹបអូស ឬ​វត្ថុ​ធានា តាម​បញ្ញត្តិ​មាត្រា ៣៩៧​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ លោក​ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២២​កន្លងទៅ​ផងដែរ តែ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​បញ្ចប់​ការសួរនាំ​៕​

Related posts

Leave a Comment