នៅតែខ្លាំង! ក្រោយ​ការ​ចាក​ចេញ​របស់​តារា​ល្បីៗ​មួយ​ចំនួន​ពី​CTN, អ្នក​នាង ​យក់ ចិន្តា​ ​នៅ​តែ​ទទួល​បាន​ឱកាស​មួយ​នេះ ​ក៏​ទម្លាយ​ថា…

បន្ទាប់ពីមានការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងថ្មី, តារាកំប្លែងមួយចំនួន អ្នកផលិតកម្មវិធី រួមនឹងពិធីករល្បីៗមួយចំនួន បានចាកចេញពីទូរទស្សន៍ស៊ីធីអិននោះ ខណៈអ្នកនាង យក់ ចិន្តា ពិធីការិនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍មួយនេះ បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួន ក្រោយឈរជើងនៅទីនោះរយៈពេល២០ឆ្នាំ។


អ្នកនាង បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះ អមដោយការរៀបរាប់ថា «ចាប់តាំងពី​ការចាប់ផ្ដើម​ដំបូង​នៃ​ស្ថានីយទូរទស្សន៍ CTN ក្នុង​រយៈពេល 20 ឆ្នាំ​មកនេះ នាង​ខ្ញុំ បាន​អភិវឌ្ឍ​ខ្លួន​ពី​ពិធី​ការិនី​ម្នាក់​រហូតដល់​កាន់​តួនាទី​ជា​នាយិកា​ត្រួតពិនិត្យ​គុណភាព​។

ទោះ​មាន​ឧបសគ្គ​ច្រើន​ក៏ដោយ ក៏​ខ្ញុំ​តែងតែ​អាច​ជម្នះ​រាល់​ឧបសគ្គ​ទាំង​នោះបាន ដោយសារ​តែមាន​ថ្នាក់ដឹកនាំ CBS ដែល​តែង​យកចិត្តទុកដាក់​និង​លើកទឹកចិត្ត​ចំពោះ​បុគ្គលិក និង ក្រុមការងារ​ដែល​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុមហ៊ុន​។

នេះ​ជា​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​មោទកភាព​ខ្លាំង​ឡើង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ CBS ដ៏​កក់ក្ដៅ​នេះ​។ ក្នុង​អាជីព​មួយ​នេះ ខ្ញុំ​មិន​ភ្លេច​ពី​តម្លៃ​របស់​ស្ត្រី ដោយ​ផ្សារភ្ជាប់​ជាមួយ​សារសំខាន់​នៃ​សមភាព​យែ​ន​ឌ័​រ​នៅក្នុង​កម្មវិធី​មុនៗ​នោះទេ ហើយ​កម្មវិធី​ទាំងនេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងសង្គម​ជាតិ​យើង។


ហើយ​ថ្មីៗ​នេះ អ្នក​គ្រប់​គ្រង​ថ្មី​របស់ CBS បាន​បន្ត​ផ្ដល់ឱកាស​សម្រាប់​នាង​ខ្ញុំ ដើម្បី​ដឹកនាំ​កម្មវិធី “​បាទ​មេ​” រដូវ​កាល​ទី​2 ដែលជា​កម្មវិធី​កំប្លែង​សើច​ចុកពោះ ជាមួយ​តួ​សម្ដែង​ថ្មី និង “​សង្វៀន​ម្ហូប​” ដែល​ផ្ដល់​នូវ​រសជាតិ​ប្លែក​ថ្មី ធ្វើឱ្យ​កម្មវិធី​របស់ CBS លេចធ្លោ​បំផុត​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ សូម​អរគុណ​ដល់​គ្រួសារ CBS ដែល​បានធ្វើឱ្យ​នាង​ខ្ញុំ មាន​ថ្ងៃនេះ ហើយ​ពួកយើង​នឹងធ្វើ​ឱ្យ CBS កាន់តែ​រីកចម្រើន​ជាមួយគ្នា​»។

ដោយ​ឃើញ​បែបនេះ ​ទំព័រហ្វេសប៊ុក «CTN TV» បានចែករំលែកសារនេះ ហើយលើកឡើងថា «សមភាពយេនឌ័រ នឹងអាចកើតឡើងបាន លុះត្រាតែយើងរួមគ្នាលើកកម្ពស់សមភាពសម្រាប់ស្ត្រី។ សូមអរគុណដល់អ្នកនាង យុគ ចិន្តា ហើយអ្នកនាងគឺជាអ្នកដឹកនាំដ៏ពិតប្រាកដមួយក្នុងការនាំផ្លូវឆ្ពោះទៅរកការលើកកម្ពស់សមភាពសម្រាប់ស្ត្រី»៕

Related posts

Leave a Comment