លោកអ្នក បានជ្រាបរួចមកហើយថា លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន និងស្វាមីរបស់នាង មានងារជាឧកញ៉ានោះ ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ចេះអត់ឱន អធ្យាស្រ័យឲ្យគ្នា ខណៈបច្ចុប្បន្ន ពួកគេមានជំនួញជាច្រើនក្នុងដៃ។
ជាក់ស្ដែង ស្រីអូន ធ្លាប់លើកសរសើរស្វាមីនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនថា «មនុស្សម្នាក់ ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី, មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងឲ្យតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី, មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលើលោកនេះគឺ លោកប្ដី,
ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វើ, ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វើ ជាទីប្រឹក្សាដ៏ល្អ។ សុំទោសប្ដីសំលាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»។
ដោយឡែក នៅថ្ងៃខួបកំណើតរបស់ស្រីអូន នោះ, ឧកញ៉ា ឈាង រ័ត្ន បានបង្ហោះរូបថតស្វីតៗជាមួយគ្នាជាច្រើនសន្លឹក រួចជូនពរ និងសរសើរភរិយាបណ្ដូលចិត្តវិញថា «រីករាយថ្ងៃខួបកំណើតប្រពន្ធសំណប់ចិត្ត ម៉ាក់ស្រីតូចសំណប់បេះដូង។
បង និងកូនសូមជូនពរអូនអោយទទួលបានសុខភាពល្អបរិបូរណ៍ ធ្វើការដាច់យប់ដោយមិនចេះឈឺ និង ជោគជ័យគ្រប់ការងារ។ វត្តមានរបស់អូនគឺជាអភិនិហាសម្រាប់គ្រួសារយើង។ មានអូនគឺមានអ្វីគ្រប់យ៉ាង។ Happy birthday my super QUEEN!»។
តាមរយៈរូបថតនេះ ឃើញថា ឧកញ៉ា ឈាង រ័ត្ន បានSurprise ភរិយារបស់ខ្លួនជាមួយនំខេកយ៉ាងធំ ធ្វើឲ្យស្រីអូន ជាភរិយារំភើបស្ទើរហោះ ធ្វើភ្នែកឡើងស្លឺទៅហើយ។ តែទំនងមិនមែនរំភើប ដោយសារនំខេកធំនោះទេ អាចព្រោះតែស្នាមថើប និងពាក្យសរសើរដ៏អស្ចារ្យ។ អ្វី ដែលពិសេសទៀតនោះ ក្នុងពិធីខួបកំណើតរបស់ស្រីអូន កាលពីថ្ងៃទី១ ខែកក្កដា នោះ ក៏មានវត្តមានតារាមួយចំនួនចូលរួមផងដែរ៕