នេះជាដំណឹងដ៏សោកសៅមួយ សម្រាប់អ្នកគាំទ្រ ក៏ដូចប្រជាជនកម្ពុជា ខណៈទទួលដំណឹងថា អ្នកសិល្បៈមួយរូបទៀត គឺDJ ប៊ូម បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
បើយោងតាមទំព័រហ្វេសប៊ុក «សិល្បករកម្ពុជា» បានបញ្ជាក់នៅព្រឹកនេះថា «RIP អ្នកសិល្បៈមួយរូបទៀតហើយ គឺDJ ប៊ូម ស្លា.ប់ដោយសារជំងឺកូវិត១៩ ថ្ងៃនេះ! លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺជាជនជាតិខ្មែរ១នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ។
លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។
បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។
លោកស្រីបានបន្តថា អ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈាមផងដែរ។
លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយនៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។អត្ថបទជូនដំណឹងដោយអ៊ឹម ជីវ៉ា។
ចំពោះដំណឹងដ៏សោកសៅនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានចូលរួមរំលែកទុក្ខ ជាមួយនឹងការដាស់តឿនពលរដ្ឋខ្មែរថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOMដែលឌីជេ BOOM បានស្លាប់ដោយសារ COVID-19សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមេរោគ COVID-19 ពីព្រោះមេរោគនេះគឺវាវាយប្រហារមិនស្គាល់ចាស់ឬក្មេងនោះទេ។ សូមវិញ្ញាណក្ខន្ធឌីជេ BOOM ចូលទៅកាន់សុគតិភពផងចុះ»៕