ឡូយហួស! ពេលឮលោក ជីវ័ន្ត ខ្សឹបបែបនេះ, ប្ដីLove Riyaចង់ចូលសិល្បៈ ដល់គិតចុះគិតឡើងក៏សម្រេចថា…

ក្រោយ​ពី​ដឹក​ដៃ​គ្នា​ ចូល​រោងការ​តាម​ប្រពៃណី កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ​រហូត​មកដល់​ពេលនេះ​ អ្នកនាង Love Riya និង​លោក​ប៉ូលិស​រូប​សង្ហា កំពុង​មាន​ដំណក់​ឈា,ម​រួមគ្នា ធ្វើឲ្យ​ជីវិត​គ្រួសារ​របស់​ពួកគេ កាន់តែ​មាន​សុភមង្គល។


ជា​ការ​កត់សម្គាល់ ការ​មាន​ប្ដី​ក្រោយនេះ អ្នកនាង​Love Riya​បាន​ផ្លាស់ប្ដូរ​អត្តចរិត​របស់​ខ្លួន​ច្រើនណាស់​ពី​មនុស្ស​ធ្លាប់តែ​ឆេវឆាវ ឆ្លើយតប​ឥត​សំចៃ​ចំពោះ​អ្នក​មិន​ពេញចិត្ត​ខ្លួន តែ​ពេលនេះ​ត្រជាក់​ដូច​ទឹក​អញ្ចឹង​។​

អ្នកនាង​Love Riya​ពិតជា​ស្រឡាញ់​ស្វាមី​របស់​ខ្លួន​ណាស់ ខណៈ​ស្វាមី​របស់​អ្នកនាង ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ ពេល​ទាក់ទង​គ្នា​ដំបូង បាន​ប្ដេជ្ញា យក​បេះដូង ការពារ​ប្រពន្ធ​កូន​របស់ខ្លួន​។ លុះ ពេល​មានរឿង​ជាក់ស្ដែង ក្រោយ​រៀបការ​នោះ រូបគេ បាន​ធ្វើ​ដូច​ការ​និយាយ​មែន ដោយ​ចេញមុខ​តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។​

ទោះយ៉ាងណា​មិនមែន​មានន័យថា លោក​ប៉ូលិស​រូប​សង្ហា​ល្អឥតខ្ចោះ​ឡើយ ដោយ​កន្លងមក​រូបគេ ធ្លាប់ធ្វើ​ឲ្យ​អ្នកនាង​Love Riya​សង្កៀរចិត្ត​ខ្លះៗ​រឿង​ផឹ​,​ក​ស៊ី តែ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​

រហូតមកដល់​ពេលនេះ ពួកគេ បាន​រៀបការ​ជាមួយគ្នា​រយៈពេល​ប្រមាណ​៦​ខែ​ជាង​ហើយ ហើយ​កំពុង​តែមាន​ដំណក់​ឈា​,​ម​រួមគ្នា ដោយនៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​ អ្នកនាង​Love Riya​បាន​ទៅពិនិត្យ​ផ្ទៃពោះ ហើយ​ប្រាប់ថា «​ប៉ាៗ​មិនបាន​ជូ​មក​ទេ​»​។ ដោយ​ឃើញបែបនេះ លោក​ប៉ូលិស​រូប​សង្ហា​រំភើប ​ខ្លាំង​ណាស់ ក៏​ពោល​ពាក្យ​ថា «​ប្រុស​តន បាន​៣​ខែ​ហើយ​បងប្អូន​»​។​


ស្របពេលLove Riyaជាភរិយា កំពុងមានផ្ទៃពោះ ហើយបានជួប តារា​សក់​សំពោង​ វី ជីវ័ន្ត ស្រាប់តែលោក ហេង គីមហៀង មានបំណងចង់ប្រឡូកក្នុងវិស័យសិល្បៈ ក្រោយពីលោកជីវ័ន្ត ខ្សឹបសរសើរលោកថា ទាំងមុខមាត់​ ទាំងសង្ហា ហើយកម្ពស់បានទៀតនោះ។

ទោះយ៉ាងណា លោក ប្ដីLove Riyaរូបនេះ គិតចុះគិតឡើង ក៏សម្រេចជួយលក់ប្រពន្ធវិញ។ លោកបញ្ជាក់ដូច្នេះថា «បងជីវ័នគាត់ខ្សឹបប្រាប់ខ្ញុំថា ​ទាំងមុខមាត់​ ទាំងសង្ហា ហើយកម្ពស់បានដូចជាខ្ញុំអញ្ចឹង បើចូលប្រឡូកក្នុងវិស្ស័យសិល្បៈ​មិនដឹងជាល្អយ៉ាងណាទេ ជួយគិតមើលបងប្អូនថាគួរតែចូលប្រឡូកដែរឫទេ…? តែសម្រាប់ខ្ញុំ​ ​ខ្ញុំគិតថា នៅជួយលក់ឡេជាមួយប្រពន្ធវិញមានក្ដីសុខជាង»៕

Related posts

Leave a Comment