កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី លោកជឿន ប៊ុកចក់ ហៅពូចក់ ឬអេដមីន ជីងចក់ បានបង្ហោះសារមួយ ក្រោយពីបានចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការចោ,ទប្រកាន់របស់ភរិយាអ្នកនាង ទ្រិញ ផល្លា។
ក្នុងសំណេរនោះលោក ជឿន ប៊ុនចក់ ហៅ ពូចក់ បានអះអាងថា ខ្លួនទទួលបានភាពយុត្តិធម៌ និងរួចផុតពីការចោ,ទប្រកាន់របស់ភរិយា និងចាត់ទុកថានោះជាកាដូដ៏ធំមួយ ដែលអ្នកនាង ទ្រិញ ផល្លា ឱ្យ ហើយការបង្ហោះខាងលើ ត្រូវបានមហាជនចែករំលែកជាច្រើន ជាមួយនឹងការអបអរសាទរដល់ ពូចក់ ខណៈដែលបន្ទុកកាន់តែច្រើន បានធ្លាក់ទៅលើភរិយា គឺស្រីស្អាត ទ្រិញ ផល្លា។
ទន្ទឹមនឹងបន្ទុកកាន់តែច្រើន បានធ្លាក់ទៅលើខ្លួន ខណៈដែលរឿងរ៉ាវមិនទាន់បានបញ្ចប់ និងមិនទាន់រកបានភាពយុត្តិធម៌សម្រាប់ខ្លួនឯងនោះ អតីតអ្នកមេម៉ាយកូន១ ទ្រិញ ផល្លា ក៏បានប្រកាសច្រា,នចោលចំពោះការបង្ហោះរបស់ស្វាមីគឺអេដមីន ជីងចក់ ឬពូចក់ ខាងលើ ដោយស្រីស្អាតរូបនេះអះអាងថា ការបង្ហោះនោះជាការលា,បពណ៌ធ្វើឱ្យមហាជនយល់ច្រឡំ។
ថ្លែងមកកាន់ តារាញូស៍ អ្នកនាង ទ្រិញ ផល្លា បានឱ្យដឹងថា រឿងរ៉ាវរបស់ខ្លួន និងស្វាមីនៅមិនទាន់បានបញ្ចប់ទេ ហើយការសរសេររបស់ ជីងចក់ គឺដើម្បីលា,បពណ៌បំភ័ន្ដភ្នែកធ្វើឱ្យមហាជនយល់ច្រឡំ ខណៈបច្ចុប្បន្នវិវា,ទដែលកំពុងក្ដៅគគុកនេះ កំពុងបញ្ជូនទៅកាន់តុ,លាការ ដើម្បីមានវិធានការបន្ត។
ដោយឡែកការបង្ហោះរបស់ ជីងចក់ ដែលថា រង់ចាំខ្លួននៅក,ងរាជ,អា,វុធហត្ថនោះគឺដើម្បីចរចាគ្នា ប៉ុន្តែក្នុងនាមជាដើមប,ណ្ដឹងអ្នកនាងមានសិទ្ធិចូល ឬមិនចូលជាសិទ្ធិរបស់អ្នកនាង ម្យ៉ាងនៅថ្ងៃនោះកូនរបស់អ្នកនាងចូលមន្ទីរពេទ្យត្រូវរកអ្នកមកមើលជំនួសសិន ទើបចេញទៅបាន។ ប៉ុន្តែ ជីងចក់ បែរបង្ហោះធ្វើដូចខ្លួន(ទ្រិញ ផល្លា) ជាចុងបណ្ដឹ,ងមិនព្រមចូលខ្លួនទៅវិញ។
បន្ថែមពីនោះអ្នកនាង ទ្រិញ ផល្លា បានសង្កត់ធ្ងន់ទៀតថា ដោយសារតែរឿងនេះគ្មានការសម្របសម្រួលដូច្នេះត្រូវច្រា,នទៅតុលា,ការ រឿងនេះមិនទាន់បានបញ្ចប់ទេ ហើយក៏មិនទាន់ដឹងស ឬខ្មៅនោះដែរ ប៉ុន្តែហេតុអ្វីបានជា ជីងចក់ បង្ហោះធ្វើដូចជារឿងនេះបានបញ្ចប់ទៅហើយ និងថែមទាំងសរសេរថា រកបានភាពយុត្តិធម៌ រួចផុតពីការចោ,ទប្រកាន់ និងការបំផ្លើសរបស់ខ្លួនទៅវិញ។
អ្នកនាង ទ្រិញ ផល្លា បញ្ជាក់ទៀតថា ពេលនេះខ្លួនមិនអាចនិយាយអ្វីបាន ឬធ្វើអ្វីបានទេ ព្រោះមហាជនកំពុងយល់ច្រឡំ និងកំពុងតែគិតដូចអ្វីដែល ជីចក់ បង្ហោះនាពេលកន្លងមក។ បើទោះជាយ៉ាងណានាងថា មហាជននឹងលែងមានការយល់ច្រឡំនៅពេលដែលរឿងនេះកាត់ក្ដីដោយច្បាស់លាស់។
គួរបញ្ជាក់ថា មកដល់ពេលនេះវិ,វាទគ្រួសាររបស់អែតមីន ជីងចក់ និងភរិយាអ្នកនាង ទ្រិញ ផល្លា នៅមិនទាន់រកបានដំណោះស្រាយល្អណាមួយ ឬបញ្ចប់យ៉ាងណានៅឡើយទេ ខណៈភាពប្រទាញប្រទង់កំពុងបន្តកើតមានជាបន្តបន្ទាប់។
ជាក់ស្ដែងថ្មីៗនេះភាគ្គីស្វាមីគឺអែតមីន ជីងចក់ បានបង្ហោះសារមួយនៅបណ្ដាញសង្គមថា ទទួលបានភាពយុត្តិធម៌ និងរួចផុតពីការចោ,ទប្រកាន់របស់ភរិយា ខណៈដែលភរិយាប្រកាសបដិសេធទៅវិញ។ រឿងនេះដែរមហាជនកំពុងតានដានថា តើវិវា,ទគ្រួសារផ្អើលប្រទេសរបស់ប្ដីប្រពន្ធមួយគូនេះនឹងបញ្ចប់ដោយដំ,ណោះស្រាយបែបណា?៕