បេនីយ៉ាំង ត្រៀម​បង្កក់​ខែ​កូន​រួច​ហើយ ​ស្រាប់តែ​សម្រេច​ផ្អាក​កម្មវិធី​វិញ ដោយសារតែ…

ក្រោយពី​រង់ចាំ​អស់​រយៈពេល​ជា​យូរ​នោះ អតីត​តារា​សម្ដែង​រូប​ស្រស់​សិច​ស៊ី បេ​នី​យ៉ាំង ដែលមាន​ឈ្មោះ​កំណើត​ថា លី សុគន្ធា​រី បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ហើយ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​១​សប្ដាហ៍​ហើយ​។​


អ្វី​ជា​ការ​កត់សម្គាល់​នោះ ឃើញថា ថ្ងៃកំណើត​កូន​របស់ បេ​នី​យ៉ាំង 06.06.2022 គឺ​លេខ​៦​ទាំងអស់ ហើយ​បើ​ទោះ​គ្មាន​គូស្នេហ៍​នៅក្បែរ​ចាំ​ថ្នាក់ថ្នម​ក្នុងពេល​សរសៃ​ខ្ចី ក៏​នាង​នៅតែ​រឹងមាំ​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូនប្រុស​ជាទី​ស្រឡាញ់​យ៉ាង​រំភើយ​។​

ក្នុងនាម​ជា​អ្នក​ម្ដាយ Single , អតីត​តារា​ស្រី បច្ចុប្បន្ន​ជា​អ្នកលក់​តាម​អន​ឡាញ អ្នកនាង បេ​នី​យ៉ាំង បាន​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូន​ជាទី​ស្រឡាញ់ ដោយ​នាង​ដាក់ឈ្មោះថា លី អាន ដែល​ស្តាប់ទៅ​ឃើញថា ពីរោះ​និង​មាំមួន​ស័ក្ដិសម​ជា​កូន​ពូជ​តែម្តង។

ដោយសារជំ,ងឺកូ,វីដ ចាប់ផ្តើមផ្ទុះឡើងវិញ បេនីយ៉ាំង ដែល​ត្រៀមរៀបចំពិធីចេញខែកូនប្រុសជាទីស្រឡាញ់របស់ខ្លួននៅក្នុងថ្ងៃទី០៦ ខាងមុខនេះ ក៏សម្រេចចិត្តផ្អាកកម្មវិធីរបស់ខ្លួន បើទោះបីមានការកក់សម្ភារៈមួយចំនួនទៅហើយក្តី។


បេនីយ៉ាំង បានសម្រេចលុបចោលនឹងបានសុំទោសដល់សាច់ញាតិដែលនាងបានអញ្ជើញនៅក្នុងកម្មវិធីចេញខែកូនប្រុសដែលមានឈ្មោះថា លី អាន ដែលធ្វើឱ្យមិត្តភក្តិមានការគាំទ្រដោយលើកឡើងថាជារឿងត្រឹមត្រូវការពារប្រសើរជាងព្យាបាល។

មានការបង្ហើបថា បេនីយ៉ាំង គ្រោងនឹងរៀបចំ អធិកអធម​សម្រាប់ពិធីមួយ​នេះព្រោះដូចដឹងស្រាប់ហើយថានាងក៏ជាអតីតអ្នកសិល្បៈម្នាក់ដែលមានជីវភាពហាយសូរមិនធម្មតាដែរ។

បើទោះបីជាកូនដំបូងក៏ពិតមែន តែគេសង្កេតឃើញថា បេនីយ៉ាំង មានភាពពូកែនៅក្នុងការមើលថែទាំកូនក៏ដូចជាសុខភាពរបស់ខ្លួនដែលគេតែងតែឃើញនាងចែករំលែកនៅតាមបណ្តាញសង្គម។

អ្វីដែលគួរសរសើរទើបសម្រាលមិនទាន់បានមួយខែផង ប៉ុន្តែបើក្រឡេកមើលសម្រស់របស់អ្នកម្តាយSingle រូបនេះនៅតែស្រស់ស្រាយនិងផូរផង់ដដែលហើយបើនិយាយពីរូបរាងហាក់មិនមានការឡើងគីឡូប្រែប្រួលពីមុនឡើយ បើមិនប្រាប់ស្ទើរមិនដឹងថានាងនៅសរសៃខ្ចីនោះទេ៕ ​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment