មក​មើល​បេក្ខភាព​ខាង​កម្ពុជា​ត្រៀម​ដណ្តើម​ខ្សែក្រវ៉ាត់​ប្រាក់​និង​មាស ISI PALM រដូវ​កាល​ទី​២

​កម្មវិធី​ប្រដាល់​អធិរាជ​គុន​ខ្មែរ ISI PALM ដណ្តើម​ខ្សែក្រវ៉ាត់​ប្រាក់​និង​មាស​អមដោយ​ប្រាក់រង្វាន់​៤០​លាន​រៀល​(១​ម៉ឺន​ដុល្លា​) រដូវ​កាល​ទី​២​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​របស់​ទូរទស្សន៍ PNN ចាប់ផ្តើម​ក្នុង​ខែមករា​ឆ្នាំ​២០២០​ខាងមុខនេះ​។​
​កីឡាករ ឡៅ ចិ​ត្រា បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវ៉ាត់​មាស ISI Palm បន្ទាប់ពី​ផ្តួល​កីឡាករ លន បញ្ញា ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​២​។ កីឡាករ លន បញ្ញា បាន​ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​ការប្រកួត​ថា បច្ចេកទេស​របស់​អ្នក​ទាំងពីរ​គឺ​មិន​លើស​គ្នា​ប៉ុន្មាន​ទេ​ប៉ុន្តែ ចិ​ត្រា រហ័ស​ជាង​និង​ចេញ​បាន​មុន​ហើយ​ធ្ងន់ៗ​ថែម​ទៀតផង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ចេញ​មិនទាន់​។​
​បេក្ខភាព​ទាំង​៨​នាក់​ខាង​កម្ពុជា​មានដូចជា ប៊ុន សុធា​, ម៉ន សា​ម៉េ​ត​, លាភ រ​ដ្ធា​, វ៉ាន់ វឿន​, អេ​លី​ត ចំរើន​, ឃួន ឡាំង​កូស៊ីន​, អេ ណារ​ត្ន័​និង​ពេជ្រ ម្ទេសខ្មាំង​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ខាង​កម្មវិធី​មិនទាន់​បញ្ចេញ​បេក្ខភាព​កីឡាករ​ភាគី​ខាង​ថៃ​នៅឡើយ​ទេ​។ មាន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ខ្មែរ​ជាច្រើន​នាក់​បាន​បញ្ចេញមតិ​គាំទ្រ​ចំពោះ​សមាសភាព​ខាង​កម្ពុជា​ដោយមាន​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ទទួលបាន​ខ្សែក្រវ៉ាត់​មាស​៕

Related posts

Leave a Comment