ស៊ីដាច់លុយ៥៧ម៉ឺន! ពូចក់ សុំទោស ដែល​យក​រឿង​គ្រួសារ​មក​និយាយ​លើ​ហ្វេសប៊ុក ​និងនិយាយពីល្បិ,ចកលភរិយាថា… (មានវីដេអូ)

កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ លោក ជឿន ប៊ុនចក់ ហៅអេដមីន ជីចក់ ឬពូចក់ បានធ្វើការឡាយបកស្រាយរឿងគ្រប់យ៉ាង ដែលអតីតភរិយារបស់ខ្លួនចោ,ទប្រកាន់ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងនោះ។


ជាមួយគ្នានេះ អ្នក​អត្ថាធិប្បាយ​បាល់ទាត់ដ៏ល្បីរូបនេះ បានធ្វើការសុំទោសមហាជន ដែលលោកលើកយករឿងគ្រួសារមកនិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ ហើយថា ការនិយាយនេះ ចង់ឲ្យបងប្អូនមហាជនដឹងថា អ្វី ដែលអតីតភរិយាធ្វើមកលើរូបលោកនោះ ក្រោម ហេតុផល ចង់បានលុយរបស់លោកទាំងអស់។

លោកថា ភរិយារបស់លោក កុហកទាំងពីរឿងមានកូន ប្រឌិត បំផ្លើសអ្វីក៏អតីតភរិយារបស់លោកធ្វើបាននោះដែរ។ ពូចក់ បន្ថែមថា ដោយសារតែស្រីម្នាក់លោកស្ទើរតែបាត់បង់អ្វីគ្រប់យ៉ាង នៅសល់តែមួយជំហានចុងក្រោយគត់, អស់អ្វីគ្រប់យ៉ាងហើយ កេរ្ដិ៍ឈ្មោះ កិត្តិយស លុយ ហើយមានឈ្មោះជាជន ឧ,ក្រិ,ដ្ឋ ខ្លួនត្រូវជាប់គុ,កទៀត។


លោកថា រឿងនេះ គួរឲ្យឈឺចាប់ខ្លាំងណាស់ ហើយចំណាត់ការចុងក្រោយសុំឲ្យមហាជន និងប្រព័ន្ធតុលាការ ជួយរកយុត្តិធម៌ឲ្យរូបលោក ជាជន,រង,គ្រោះ ដែលត្រូវបានអតីតភរិយា ទ្រិញ ផល្លា បំផ្លើស បំ,ពាន ធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យលោកចូលគុ,ក ហើយលេបយកទ្រព្យសម្បត្តិទាំងអស់ហ្នឹងទៀត។

ទោះយ៉ាងណា ពូចក់ បញ្ជាក់ថា រហូតមកដល់ពេលនេះ រូបលោក​នៅតែស្រឡាញ់អតីតភរិយាដដែល តែអតីតភរិយាទៅវិញទេ ដែលធ្វើអ្វីគ្រប់បែបយ៉ាងមកលើរូបលោក។

តែឥឡូវវាចាប់ហើយ មាន​តែរង់ចាំមើលទៅលើប្រព័ន្ធតុលាការប៉ុណ្ណោះថានឹងរកយុត្តិធម៌ឲ្យលោកយ៉ាងម៉េច ចំពោះការបង់បង់ទាំងទំនុកចិត្ត ទាំងការស្រឡាញ់ និងលុយកាក់ ដែលលោកខំរកចំនួន៥៧ម៉ឺនដុល្លារនោះ៕



Related posts

Leave a Comment