អស់​គូទ​ខោ! ពូ​ចក់ លាត​ត្រដាង​ថ្លៃ​បណ្ដាការ​, ​​ចិញ្ចៀន​ពេជ្រ​, រថយន្តJeep តែ​ហួសចិត្ត​ត្រង់​ថា…(មាន​វីដេអូ)

យើង​ដឹង​ហើយ​ថា មុន​ពេល​រៀបការ​ជាមួយ​គ្នានោះ អេដមីន ជីងចក់ និងភរិយា សុទ្ធតែ​ធ្លាប់បានបញ្ជាក់រួចហើយ ពី​មូលហេតុ​នៃ​ការ​យកគ្នាជា​គូអនាគត​រៀងៗខ្លួន ក្នុង​នោះ​អ្នក​នាង ផល្លា ក៏​បាននិយាយពីប្រវត្តិស្នេហារបស់ពួកគេផងដែរ។


ក្រោយសម្រេចចិត្តដើរផ្លូវជាមួយគ្នា និងស្វែងយល់ចិត្តគ្នាហើយនោះ ពួកគេ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការ​ឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ថ្ងៃ​មង្គលការ​នោះ មានការ​ចាប់អារម្មណ៍​ទៅលើ អ្នក​អត្ថាធិប្បាយ​បាល់ទាត់​តាម​បណ្ដាញ​សង្គម​ដ៏​ល្បី​រូប​នេះ ត្រង់​ថា សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​ម៉ាក Jorden ដែរ ដោយ​មើល​ទៅ​សក្ដិសម​ទៅ​នឹង​អ្វី ដែល​លោក​ហៅ​ខ្លួនឯង​ថា ជា​អភិជន​នោះ​ខ្លាំង​ណាស់។

លើស​ពី​នេះ​ទៅទៀត គ្រាន់តែ​ថ្លៃ​បណ្ដាការ ដែល​ភរិយា​លោក​ទទួល​បាន​រហូតដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ឯណោះ ពិតជា​ថ្លៃ​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺរោម​តែម្ដង​។ នេះ​មិនទាន់​រាប់បញ្ចូល​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​ផង​។​

នៅក្នុង​ការ​ឡាយ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅពេល​មានការ​សួរនាំ​ពី​តម្លៃ​ចិញ្ចៀន​ពេជ្រ​នោះ អ្នកនាង ផល្លា ភរិយា Admin ជីក​ចក់ បាន​បញ្ជាក់​ច្បាស់ៗ​ថា ចិញ្ចៀន​ពេជ្រ​របស់​ខ្លួន​មាន​ទំហំ​១២​លី តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​។​

ចំពោះ​ចិញ្ចៀន​ពេជ្រ​ស្វាមី​របស់ខ្លួន​វិញ ធ្វើ​អស់​តែ​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ទេ​។ តាម​ការ​អះអាង​ខាងលើនេះ បើ​យើង សរុប​ថ្លៃ​បណ្ដាការ និង​ចិញ្ចៀន​ពេជ្រ​របស់​ពួកគេ​ទាំង​២​នាក់​នោះ ឃើញ​ថា លើស​ពី​២០​ម៉ឺន​ដុល្លារ​បាត់​ទៅហើយ។


ក្រោយ​រៀប​ការ អ្វី ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​នោះ ត្រង់​ថា នៅថ្ងៃទី១២ ខែ​វិច្ឆិកា ភរិយា អេដមីន​ជីង​ចក់ បាន​មក​ពញ្ញាក់​អារម្មណ៍​លោក​មួយ​ទំហឹង​តែ​ម្តង​ ដោយ​ទិញ​រថយន្ត​ម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ី​ថ្មី​ពណ៌​ខ្មៅ​មួយ​គ្រឿង ជូន​លោក ដោយ​តាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។

ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយកាលពីយប់ថ្ងៃទី៣ ខែកក្កដា អេដមីន ជីងចក់ បាន​លាតត្រដាង​ពាក់ព័ន្ធ​ថ្លៃ​បណ្ដាការ និង​រថយន្តខាងលើនេះ ហើយ ដោយបញ្ជាក់ថា ថ្លៃ​បណ្ដាការ​សរុប​១១ម៉ឺនដុល្លារ តែភរិយាលោកថាខ្វះ ចិញ្ចៀន លោកក៏ថែមឲ្យ៥ម៉ឺនដុល្លារបន្ថែមទៀត សល់ប៉ុន្មានបង្គ្រប់ខ្លួនឯង។ ដូច្នេះទាំងថ្លៃ​បណ្ដាការ​១១ម៉ឺន និង​ចិញ្ចៀន​ឲ្យ​៥ម៉ឺនទៀត សរុបអស់១៦ម៉ឺនដុល្លារ។

ជាមួយគ្នានេះ លោក​សម្ដែង​ការ​ហួសចិត្ត​ថា ភរិយា​លោក​អះអាង​ចិញ្ចៀន​បំពាក់​ឲ្យលោក១ម៉ឺនដុល្លារ តែការពិត តម្លៃ៦ពាន់ដុល្លារ លោកមិនជឿផង។ ពូចក់ បន្តថា ក្រោយរៀបការ លោកលក់រថយន្តជិះផ្ទាល់ខ្លួនមុនរៀបការ២គ្រឿងទៀត បានលុយ១១ម៉ឺនដុល្លារ ហើយយកទៅទិញឡាន Jeep តម្លៃ៩ម៉ឺន៥ពាន់ដុល្លារនោះ ភរិយាអត់ឲ្យដាក់ឈ្មោះលោកទៀត ដោយការស្រឡាញ់ លោកក៏យល់ព្រមដាក់ឈ្មោះភរិយា។ ចំណុចនេះ លោកចង់បំផុសថា មុនការ ក្រោយការ លោកសល់អ្វីខ្លះ? ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖​



Related posts

Leave a Comment