ឈឺចា,ប់ជំនួស! ចេះ​តែ​ឆ្ងល់ គេ​មើ,លងាយ​ម្ដាយ​ប៉ុណ្ណឹង​ហើយ ពូ​ចក់ នៅ​យក​វិញ​ទៀត​ ដល់​សាមី​ខ្លួន ទម្លាយ​ការពិត ទើប​ដឹង​ថា…(មាន​វីដេអូ)​

គេ​សង្កេត​ឃើញថា ចាប់តាំងពី​​​មានរឿង​ជាមួយ​Admin​ជីងចក់​​លើក​ដំបូង​មក អ្នកនាង ផល្លា បាន​ទម្លាយ​រឿង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​របស់​ខ្លួន ដែល​កន្លងមក អ្នកគាំទ្រ​មិន​ធ្លាប់​ដឹង​ទាល់តែសោះ​នោះ​។​

ក្នុង​ចំណោម​ការទម្លាយ​ជាច្រើន​នោះ អ្វី ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា មុន​រៀបការ​Admin​ជីងចក់​ល្បី​ថា ជា​អភិជន ដល់​បែក​គ្នា ​ស្រាប់តែ​​​ភរិយាទម្លាយ​ថា ជីវិត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ បែរជា​គ្មានអ្វី​ទៅវិញ សូម្បីតែ​ម្ដាយ​គ្មាន​ផ្ទះសម្បែង​នៅ សមរម្យ​ផង​។​

ជាក់ស្ដែង, នៅក្នុង​ការ​ឡាយ​ ឆ្លើយតប​ទៅ​នឹង​ប្អូនថ្លៃ​ខ្លួន​​ ​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២កន្លងទៅ អ្នកនាង ផល្លា បាន​លើក​ឡើង​ពី​ការ​អាណិត​ស្រឡាញ់​ប្អូនថ្លៃ​រូប​នេះ ដូច​ប្អូន​បង្កើត​ខំ​យក​មក​នៅ​ជាមួយ ផ្ដល់​ការងារ ឲ្យ​ប្រាក់ខែ​៥០០​ដុល្លារ​ក្នុង​១​ខែ តែ​ចុងក្រោយ​បែរជា​តបស្នង​បែបនេះ​ទៅវិញ។

ជាមួយគ្នានេះ អ្នកនាង ផល្លា បាន​បញ្ជាក់​ថា ចំពោះ​ម្ដាយក្មេក ទោះ​ធ្វើ​ទង្វើ​មិនល្អ​បែប​ណា​ដាក់​អ្នកនាង ក៏​អ្នកនាង មិន​និយាយ​ដែរ ដោយសារ​គាត់​ជា​ចាស់ទុំ អ្នកនាង​នៅតែ​គោរព ហើយ​តាំងពី​ដើម​មក​មិនដែល​និយាយ​សម្ដី​ច្រឡើសបើស​ដាក់​គាត់​សូម្បី​តែម្ដង​។ តែ​ចំពោះ​ប្អូនថ្លៃ​សុំ​និយាយ​ហើយ។

ក្នុង​នោះ​អ្នកនាង បាន​បញ្ជាក់​ថា រឿង​ផ្ទះសម្បែង​រៀប​ធ្វើ​ឲ្យ​ប្អូនថ្លៃ​នោះ ខ្លួន​រៀប​ធ្វើ​នៅ​ដើមខែ​៥​នេះហើយ ព្រោះ​ខ្លួន​ជា​កូនស្រី​យល់​ជាងគេ​ប្រុស ខ្លួន​ឃើញ​ប្អូនថ្លៃ និង​ម្ដាយ នៅ​លើ​តង់​លើទឹក​បែបនេះ​ខ្លួន​អាណិត​ណាស់។ តែ​បើ​Admin​ជីងចក់​ចេញ​មក​ចឹ​ង ឲ្យ​ខ្លួន​ធ្វើ​ម៉េច​ទៀត។

អ្នកនាង បន្ត​ថា ប្អូន​ខ្លួនឯង ម្ដាយ​ខ្លួនឯង​មិនទាន់​ទាំង​មាន​ផ្ទះ​សម្បែង​នៅ​ផង នៅ​ក្រោម​តង់​ផង ហ៊ាន​ឆាត ទៅ​ទិញ​ស្រី​ដេក ​ មាន​លុយ​រាប់ពាន់ លុយ​គិត​បងប្អូន មិនទាន់​បាន​គិត​ផង។ អ្នកនាង ផល្លា ប្រាប់​ទៅ​ប្អូនថ្លៃ​ទៀត​ថា ទោះជា​អ្នកនាង​លែង Admin​ជីងចក់​ពិតមែន តែ​ខ្លួន​ណែនាំ​ចក់​ឲ្យ​គិត​គ្រួសារ គិត​ម្ដាយ គិត​ប្អូន ដោយ​អ្នកនាង និយាយ​ថា «​បើ​គ្រួសារ​បង​អញ្ចឹង​ហើយ បង​អញ្ចឹង​ទៀត​អ្នកណា​មើល​អ្នកណា អ្នកណា​ជួយ​អ្នកណា បើ​គ្រួសារ​អូន​អញ្ចឹង អូន​អញ្ចឹង ចក់​អញ្ចឹង អ្នកណា​ជួយ​អ្នកណា​អូន មិន​ទៅ​ធ្លាក់ទឹក ធ្លាក់​អណ្ដូង​ទាំងអស់គ្នា»។

អ្នកនាង បន្តថា «​អីចឹង បាន​បង ចង់​ឲ្យ​គាត់​កាត់បន្ថយ​អា​រឿង​ស្រី​ហ្នឹង​ខ្លះ មក​ទៅ​មើល​គ្រួសារ មើល​ម្ដាយ​ខ្លួនឯង​ខ្លះ ហើយ​បង​ផ្ដាំ​គាត់ ផ្ដាំ​ហើយ​ផ្ដាំ​ទៀត ពេលណា ដែល​តណ្ហា​បង​ឡើង​ក្រា​ស់​មក​ខ្លាំង បង​ទាញ​ម្ដាយ​បង​យក​មក​គិត​មុនគេ តើ​ម្ដាយ​បង​មាន​ដំបូល​នៅ​នៅ ម្ដាយ​បង​រស់​ស្រួល​នៅ ក្រែង​ម្ដាយ​បង​នៅ​លើ​ទឹក​តើ​ហ៊ី»។

អ្នកនាង ផល្លា បាន​និយាយ​ទៅកាន់​ប្អូនថ្លៃ​ទៀត​ថា «​ខ្ញុំ​ប្រដៅ ខ្ញុំ​ណែនាំ​គាត់ ឲ្យ​គាត់​គិត​សុខ​ហូ ឯង​ទៀត ខ្ញុំ​ណែនាំ​ចក់​ឲ្យ​គិត​សុខ​ហូ​ ឯង គិត​ម្ដាយ​សុខ​ហូ​ ឯង​ទៀត ម៉េច​បាន​មក​សើច​យំ​ខ្ញុំ​អញ្ចឹង មិនបាច់​សើច​យំ​ខ្ញុំ​ទេ ព្រោះ​ជីវិត​ខ្ញុំ​អត់​បង​អ្នកឯង​ទៅ មិនមែន​ខ្ញុំ​វេទនា​ទេ ជីវិត​ខ្ញុំ មាន​សព្វគ្រប់​បែបយ៉ាង ផ្ទះ​២ ៣ ឡាន​៣០​ម៉ឺន​ជាង​២​គ្រឿង​បញ្ឈរ​ចោល​អត់​មាន​អ្នក​ជិះ ពេជ្រ ខ្ញុំ​មាន​ពាក់​គ្រប់​ឈុត មាស​ខ្ញុំ​មាន​រាប់​រយ​តម្លឹង ចង់​ឲ្យ​ខ្ញុំ​យកមក​បង្ហាញ គេ​ថា​ខ្ញុំ​អួត​។​

អ្នកនាង បន្តថា «​ដូច​បង​និយាយ​អញ្ចឹង​អូន​ណា បង​អភ័ព្វ​តែ​រឿង​ប្ដី​មួយ​ទេ ហើយក៏​មិនមែន​ថា មួយ​ជីវិត​នេះ​អភ័ព្វ​មួយ​ជីវិត​ដែរ គ្រាន់តែ​បង​មិនទាន់​ដល់​ល​ពេលវេលា​ណាមួយ បាន​ជួប​មនុស្ស​ល្អ តែ​ប៉ុណ្ណឹង​ទេ អីចឹង​អូន​មិនបាច់​សើចយំ​បង​ទេ អូន​ខំប្រឹង​…»​។​

នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា ក៏បាន​ផ្ដាំ​ទៅ​ប្អូនថ្លៃ​របស់ខ្លួន​ឲ្យ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង កុំ​ពឹង​ផ្អែកទៅលើ​Admin​ជីងចក់​តែ​ម្នាក់ ព្រោះ​ចេញពី​អ្នកនាង​ទៅ គ្នា​អត់​មានអី​ទេ ខ្លួន​ទទេ គ្នា​ត្រូវ​សាង​ជីវិត​ថ្មី គ្នា​ត្រូវ​ការទិញ​ឡាន​បង់​រំលស់ ដើម្បី​មាន​ឡាន​ជិះ​ហាយ​សូ​ក្នុងសង្គម​វិញ។

​ទោះយ៉ាងណា នៅក្នុងការឡាយបកស្រាយរបស់ពូចក់ កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឃើញថា ផ្ទុយស្រឡះពីការអះអាងខាងលើនេះ ដោយជីវិតមុនការពូចក់ថា មានលុយ មានឡាន២គ្រឿង ការហើយសល់តែគូទខោ​ ត្រូវអតីតភរិយាលេបទ្រព្យអស់សរុប៥៧ម៉ឺនដុល្លារទៀត។

ក្នុងនោះ ពូចក់ បានរំលឹកថា ពេលអតីតភរិយាចាប់ឆាតលោកមានស្រីនោះ ជាការឈ្លោះគ្នាមែនទែន តែដោយមានការសម្របសម្រួលគ្នា ក៏ត្រូវរ៉ូវគ្នាវិញ។ ទោះយ៉ាងណា លោកថា ពេលនោះ អតីតភរិយា បានហែកលោកឡើងខ្ទេចអស់ហើយ ហើយមហាជន គេនាំគ្នានិយាយថា គេមើលងាយ គេជាន់ឈ្លី ដល់​កិត្តិយស ​ដល់ម៉ែឪ ដល់គ្រួសារ នៅយប់បានទៀត។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា ព្រោះតែដើម្បីមនុស្សស្រី ដែលខ្លួនស្រឡាញ់ លោកត្រូវតែធ្វើឲ្យអស់ចិត្តចុងក្រោយ។

ក្នុងនោះ លោកបាន បញ្ជាក់ពី​លក្ខខណ្ឌ​ត្រូវគ្នាវិញថា ភរិយាខ្លួនដាក់​លក្ខខណ្ឌឲ្យលោកឡាយសុំទោសមុខសាធារណៈជន លោកយល់ព្រម, ត្រូវទទួលកំហុសគ្រប់បែបយ៉ាងលោកយល់ព្រមទៀត។ ចំណែកលោក ក៏បានដាក់លខក្ខណ្ឌ៣ទៅវិញផងដែរ ទី១ សុំទោសម្ដាយលោក ទី២ ធ្វើផ្ទះឲ្យម្ដាយលោកនៅស្រុក ទី៣ កាត់ឈ្មោះរថយន្តJeepឲ្យលោកវិញ។ ៣ចំណុចនេះ ភរិយាលោក ព្រមដូចគ្នា។ តែលោកថា ចុងក្រោយ ៣​​លក្ខខណ្ឌ​ហ្នឹងអត់មានធ្វើទាំងអស់។

និយាយដល់ត្រង់ចំណុចនេះ ពូចក់សម្ដែងការឈឺចាប់ថា ចិត្តខ្លួន បេះដូងខ្លួន ឈឺចាប់ខ្លាំងណាស់ លុយខ្លួនឯងរកបានរាប់សិបម៉ឺន បែរជាត្រូវសុំគាត់ ឆ្លងកាត់គាត់ សុំធ្វើផ្ទះឲ្យម្ដាយ១ ធ្វើអត់បាន៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts

Leave a Comment